កាលជនជាតិម៉ូអាប់ដឹងថា ស្តេចទាំងបីនាក់លើកទ័ពមកច្បាំងនឹងពួកគេ ពួកគេប្រមូលផ្តុំអស់ អ្នកដែលមានវ័យអាចបម្រើទ័ពបានទាំងក្មេងទាំងចាស់ ហើយបញ្ជូនទ័ពនោះទៅដាក់តាមព្រំដែន។
១ ពង្សាវតារក្សត្រ 20:11 - អាល់គីតាប ស្តេចអ៊ីស្រអែលប្រាប់គេឲ្យជម្រាបស្តេចបេនហាដាដដូចតទៅ: «“អ្នកដែលចេញទៅច្បាំង មិនត្រូវអួតអាងដូចអ្នកច្បាំងឈ្នះនោះឡើយ!”»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្តេចអ៊ីស្រាអែលមានរាជឱង្ការឆ្លើយថា៖ «ចូរទៅប្រាប់បេន-ហាដាដវិញថា "កុំឲ្យអ្នកដែលកំពុងពាក់គ្រឿងក្រោះអួតអាងខ្លួន ដូចជាអ្នកដែលដោះគ្រឿងចេញនោះឡើយ"»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចអ៊ីស្រាអែលប្រាប់គេឲ្យទូលព្រះបាទបេនហាដាដដូចតទៅ: «“អ្នកដែលចេញទៅច្បាំង មិនត្រូវអួតអាងដូចអ្នកច្បាំងឈ្នះនោះឡើយ!”»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចស្តេចអ៊ីស្រាអែលមានបន្ទូលឆ្លើយថា ចូរទៅប្រាប់បេន-ហាឌាឌ់វិញថា កុំបីឲ្យអ្នកដែលកំពុងតែពាក់គ្រឿងក្រោះអួតអាងខ្លួន ដូចជាអ្នកដែលដោះគ្រឿងចេញនោះឡើយ |
កាលជនជាតិម៉ូអាប់ដឹងថា ស្តេចទាំងបីនាក់លើកទ័ពមកច្បាំងនឹងពួកគេ ពួកគេប្រមូលផ្តុំអស់ អ្នកដែលមានវ័យអាចបម្រើទ័ពបានទាំងក្មេងទាំងចាស់ ហើយបញ្ជូនទ័ពនោះទៅដាក់តាមព្រំដែន។
ចូរលូកដៃពាល់វាមើល៍ ពេលអ្នកគិតដល់ការប្រយុទ្ធជាមួយនឹងវា នោះអ្នកមុខជាលែងហ៊ានពាល់វាជាប់ ទៀតមិនខាន!
នៅលើផែនដីនេះ ខ្ញុំក៏បានឃើញថា អ្នកពូកែរត់មិនដែលរត់ឈ្នះគេរហូតទេ ហើយអ្នកពូកែច្បាំងក៏មិនដែលច្បាំងឈ្នះរហូតដែរ។ រីឯអ្នកមានប្រាជ្ញាក៏មិនដែលរកបានអាហាររហូត អ្នកឈ្លាសវៃក៏មិនដែលរកទ្រព្យបានរហូត ហើយអ្នកចេះដឹងក៏មិនដែលមានគេគោរពរហូតដែរ។ ពេលខ្លះ អ្នកទាំងនោះមានជោគជ័យ ពេលខ្លះទៀតបរាជ័យ។
នៅទីនោះ គេនឹងដាក់ងារស្តេចហ្វៀរ៉អ៊ូន ជាស្ដេចស្រុកអេស៊ីបថា “កោកៗ តែឥតបានការអ្វី!”»។
អុលឡោះតាអាឡាមានបន្ទូលថា៖ «អ្នកប្រាជ្ញមិនត្រូវអួត ព្រោះខ្លួនមានប្រាជ្ញា អ្នកខ្លាំងពូកែមិនត្រូវអួត ព្រោះខ្លួនមានកម្លាំង ហើយអ្នកមានក៏មិនត្រូវអួត ព្រោះខ្លួនមានទ្រព្យសម្បត្តិដែរ។
ពេត្រុសក៏នឹកឃើញពាក្យរបស់អ៊ីសាដែលថា៖ «មុនមាន់រងាវ អ្នកនឹងបដិសេធបីដងថា មិនស្គាល់ខ្ញុំ»។ ពេត្រុសចាកចេញពីទីនោះ ហើយយំសោកយ៉ាងខ្លោចផ្សា។
សម្តេចយ៉ូណាថានប្រាប់ទៅសេនាក្មេងដែលកាន់គ្រឿងសាស្ត្រាវុធថា៖ «តោ៎ះ! យើងចូលទៅខ្សែត្រៀមរបស់ពួកមិនខតាន់ ប្រហែលអុលឡោះតាអាឡាជួយយើង ដ្បិតគ្មានអ្វីរារាំងទ្រង់មិនឲ្យប្រទានជ័យជំនះដល់យើងឡើយ ទោះបីយើងមានគ្នាតិច ឬច្រើនក្តី!»។