ក្រោយព្រឹត្តិការណ៍ទាំងនោះមក មានហេតុការណ៍មួយទៀតកើតឡើង។ នៅក្រុងយេសរាល មានបុរសម្នាក់ឈ្មោះណាបោត គាត់មានចម្ការទំពាំងបាយជូរមួយនៅជិតរាជវាំងស្តេចអហាប់ ជាស្តេចនៅក្រុងសាម៉ារី។
១ ពង្សាវតារក្សត្រ 18:46 - អាល់គីតាប អេលីយ៉េសយកក្រណាត់ក្រវាត់ចង្កេះ ស្រាប់តែគាត់ពោរពេញដោយអំណាចរបស់អុលឡោះតាអាឡា ហើយគាត់ក៏រត់ពីមុខរទេះស្តេចអហាប់ រហូតដល់ច្រកចូលក្រុងយេសរាល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយព្រះហស្តនៃព្រះយេហូវ៉ាបានសណ្ឋិតនៅលើលោកអេលីយ៉ា លោកក៏ក្រវាត់ចង្កេះ រត់ទៅខាងមុខអ័ហាប់ រហូតដល់មាត់ទ្វារក្រុងយេសរាល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអេលីយ៉ាយកក្រណាត់ក្រវាត់ចង្កេះ ស្រាប់តែលោកពោរពេញដោយឫទ្ធិបារមីរបស់ព្រះអម្ចាស់ ហើយលោកក៏រត់ពីមុខរាជរថព្រះបាទអហាប់ រហូតដល់ច្រកចូលក្រុងយេសរាល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយព្រះហស្តនៃព្រះយេហូវ៉ាបានសណ្ឋិតនៅលើអេលីយ៉ា លោកក៏ក្រវាត់ចង្កេះ រត់ទៅខាងមុខអ័ហាប់ទៅ រហូតដល់មាត់ទ្វារក្រុងយេសរាល។ |
ក្រោយព្រឹត្តិការណ៍ទាំងនោះមក មានហេតុការណ៍មួយទៀតកើតឡើង។ នៅក្រុងយេសរាល មានបុរសម្នាក់ឈ្មោះណាបោត គាត់មានចម្ការទំពាំងបាយជូរមួយនៅជិតរាជវាំងស្តេចអហាប់ ជាស្តេចនៅក្រុងសាម៉ារី។
ពួកគេជម្រាបស្តេចថា៖ «បុរសនោះស្លៀកសម្លៀកបំពាក់ធ្វើពីរោមសត្វ ហើយពាក់ខ្សែក្រវាត់ធ្វើពីស្បែកនៅចង្កេះផង»។ ពេលនោះ ស្តេចក៏ប្រាប់ថា៖ «គឺពិតជាអេលីយ៉េសអ្នកស្រុកធេសប៊ី!»
ឥឡូវនេះ សូមនាំអ្នកភ្លេងម្នាក់មកឲ្យខ្ញុំ!»។ កាលអ្នកភ្លេងកំពុងតែប្រគំតន្ត្រី អំណាចរបស់អុលឡោះតាអាឡាក៏មកសណ្ឋិតលើណាពីអេលីយ៉ាសាក់។
អេលីយ៉ាសាក់មានប្រសាសន៍ទៅកាន់កេហាស៊ីថា៖ «ចូររៀបចំខ្លួន ហើយយកដំបងរបស់ខ្ញុំចេញដំណើរទៅចុះ!។ ប្រសិនបើជួបអ្នកណាម្នាក់តាមផ្លូវ ចូរកុំជម្រាបសួរគេ ហើយបើនរណាជម្រាបសួរអ្នកកុំតបវិញឡើយ។ ត្រូវយកដំបងរបស់ខ្ញុំដាក់លើមុខកូនក្មេងនោះ»។
ណាពីអេលីយ៉ាសាក់បានហៅបុរសម្នាក់ដែលជាសមាជិកក្រុមណាពីមក រួចមានប្រសាសន៍ថា៖ «ចូរក្រោកឡើង ចេញដំណើរទៅកាន់ក្រុងរ៉ាម៉ូត ក្នុងស្រុកកាឡាដ ហើយយកដបប្រេងទៅជាមួយផង។
ចូរប្រុងប្រៀបខ្លួន ដូចមនុស្សអង់អាច យើងនឹងសួរអ្នក ហើយអ្នកត្រូវតែឆ្លើយឲ្យយើងដឹងផង!
ពេលអុលឡោះតាអាឡាសណ្ឋិតនៅជាមួយខ្ញុំ ទ្រង់ហាមខ្ញុំមិនឲ្យដើរតាមមាគ៌ារបស់ប្រជាជាតិនេះទេ គឺទ្រង់មានបន្ទូលមកខ្ញុំថា៖
រីឯអ្នកវិញ ចូរត្រៀមខ្លួន! ចូរក្រោកឡើង ហើយទៅប្រកាសប្រាប់ពួកគេនូវសេចក្ដីទាំងប៉ុន្មាន ដែលយើងនឹងបង្គាប់ឲ្យអ្នកថ្លែង។ កុំតក់ស្លុតនៅចំពោះមុខពួកគេសោះឡើយ បើមិនដូច្នោះទេ យើងនឹងធ្វើឲ្យអ្នករឹតតែតក់ស្លុតថែមទៀត។
អុលឡោះតាអាឡាមានបន្ទូលមកអេសេគាល ជាកូនរបស់អ៊ីមុាំប៊ូស៊ី នៅស្រុកខាល់ដេ ជិតទន្លេកេបារ។ ពេលនោះ អុលឡោះតាអាឡាដាក់ដៃលើគាត់។
រសរបស់អុលឡោះលើកខ្ញុំឡើង ហើយនាំខ្ញុំទៅ ខ្ញុំទៅទាំងខឹងមួម៉ៅ ហើយអុលឡោះតាអាឡាដាក់ដៃលើខ្ញុំ។
គេឆ្លើយថា៖ «រូប និងឈ្មោះស្តេចអធិរាជ»។ អ៊ីសាក៏មានប្រសាសន៍ទៅគេថា៖ «អ្វីៗដែលជារបស់ស្តេចអធិរាជ ចូរឲ្យទៅស្តេចអធិរាជវិញទៅ ហើយអ្វីៗដែលជារបស់អុលឡោះ ចូរជូនទៅអុលឡោះវិញដែរ»។
ដូច្នេះ ចូរមានជំហររឹងប៉ឹងឡើង ចូរយកសេចក្ដីពិតមកក្រវាត់ចង្កេះ យកសេចក្ដីសុចរិតធ្វើជាអាវក្រោះ
ហេតុនេះ សូមបងប្អូនប្រុងប្រៀបចិត្ដគំនិតឲ្យមែនទែន កុំភ្លេចខ្លួនឲ្យសោះ ត្រូវមានចិត្ដសង្ឃឹមទាំងស្រុងទៅលើគុណ ដែលអុលឡោះប្រោសប្រទានឲ្យបងប្អូន នៅថ្ងៃអ៊ីសាអាល់ម៉ាហ្សៀសនឹងសំដែងឲ្យមនុស្សលោកឃើញ។
ចូរគោរពមនុស្សគ្រប់ៗគ្នា ចូរស្រឡាញ់បងប្អូនរួមជំនឿ ចូរគោរពកោតខ្លាចអុលឡោះ និងគោរពស្តេចផង។