ច្រើនថ្ងៃកន្លងផុតទៅ គឺនៅឆ្នាំទីបីនៃការរាំងស្ងួត អុលឡោះតាអាឡាមានបន្ទូលមកកាន់អេលីយ៉េសថា៖ «ចូរទៅជួបស្តេចអហាប់ចុះ! យើងនឹងបង្អុរភ្លៀងមកលើផែនដី»។
១ ពង្សាវតារក្សត្រ 18:2 - អាល់គីតាប អេលីយ៉េសក៏ចូលទៅជួបស្តេចអហាប់។ ពេលនោះ មានកើតទុរ្ភិក្សយ៉ាងខ្លាំងនៅក្រុងសាម៉ារី។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ លោកអេលីយ៉ាក៏ទៅ ដើម្បីបង្ហាញខ្លួនដល់អ័ហាប់ រីឯនៅស្រុកសាម៉ារី មានគ្រោះទុរ្ភិក្សខ្លាំងណាស់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអេលីយ៉ាក៏ចូលទៅគាល់ព្រះបាទអហាប់។ ពេលនោះ មានកើតទុរ្ភិក្សយ៉ាងខ្លាំងនៅក្រុងសាម៉ារី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ អេលីយ៉ាក៏ទៅ ដើម្បីបង្ហាញខ្លួនដល់អ័ហាប់ រីឯនៅស្រុកសាម៉ារី មានអំណត់អត់ជាខ្លាំងណាស់ |
ច្រើនថ្ងៃកន្លងផុតទៅ គឺនៅឆ្នាំទីបីនៃការរាំងស្ងួត អុលឡោះតាអាឡាមានបន្ទូលមកកាន់អេលីយ៉េសថា៖ «ចូរទៅជួបស្តេចអហាប់ចុះ! យើងនឹងបង្អុរភ្លៀងមកលើផែនដី»។
ស្តេចអហាប់បានឲ្យគេទៅអញ្ជើញលោកអូបាឌា ជាអ្នកទទួលខុសត្រូវក្នុងវាំងមក លោកអូបាឌាជាមនុស្សគោរពកោតខ្លាចអុលឡោះតាអាឡាណាស់។
ហេតុនេះហើយបានជាអុលឡោះតាអាឡាមានបន្ទូលថា “អ្នកនឹងមិនអាចក្រោកពីគ្រែដែលអ្នកដេកនោះបានឡើយ អ្នកពិតជាស្លាប់!”»។ អេលីយ៉េសក៏ចាកចេញទៅ។
ដូច្នេះនៅក្រុងសាម៉ារី មានកើតទុរ្ភិក្សយ៉ាងខ្លាំង។ កងទ័ពស៊ីរីឡោមព័ទ្ធទីក្រុងយ៉ាងយូរ រហូតដល់ក្បាលសត្វលាមួយឡើងថ្លៃ ជាប្រាក់សុទ្ធប៉ែតសិបតម្លឹង ហើយសណ្តែកមួយរង្វាល់ថ្លៃប្រាំតម្លឹង។
អុលឡោះតាអាឡាជាពន្លឺ និងជាម្ចាស់សង្គ្រោះ ខ្ញុំមិនភ័យខ្លាចនរណាឡើយ! អុលឡោះតាអាឡាជាទីជំរករបស់ជីវិតខ្ញុំ ខ្ញុំក៏មិនតក់ស្លុតចំពោះនរណាដែរ។
ខ្ញុំបានប្រព្រឹត្តអំពើបាបទាស់នឹងបំណងទ្រង់ គឺទាស់នឹងទ្រង់តែមួយគត់ ដ្បិតខ្ញុំបានប្រព្រឹត្តអំពើមួយ ដែលទ្រង់ចាត់ទុកថាជាអំពើអាក្រក់។ ទោះបីទ្រង់កាត់ទោសខ្ញុំយ៉ាងណាក្តី ក៏ទ្រង់នៅតែសុចរិត ហើយទោះបីទ្រង់ធ្វើទោសខ្ញុំយ៉ាងណាក្តី ក៏ទ្រង់នៅតែឥតកំហុសដដែល។
ជារៀងរាល់ថ្ងៃ ពួកគេជេរប្រមាថ ធ្វើឲ្យខ្ញុំឈឺចុកចាប់ គេតែងប៉ុនប៉ងធ្វើបាបខ្ញុំជានិច្ច។
អ្នកអាក្រក់តែងតែរត់គេចខ្លួន ទោះបីគ្មាននរណាតាមក៏ដោយ រីឯមនុស្សសុចរិតវិញ ប្រៀបបីដូចជាកូនសិង្ហ គឺគេមិនខ្លាចអ្វីឡើយ។
អុលឡោះតាអាឡាមានបន្ទូលថា: គឺយើងនេះហើយដែលសំរាលទុក្ខអ្នករាល់គ្នា ហេតុអ្វីបានជាអ្នកភ័យខ្លាច មនុស្សដែលតែងតែស្លាប់? មនុស្សលោក នឹងត្រូវវិនាសដូចស្មៅដែរ។
ពេលចេញទៅស្រុកស្រែ យើងឃើញសុទ្ធតែសាកសព ដែលស្លាប់ដោយមុខដាវ ពេលចូលក្នុងទីក្រុង យើងឃើញសុទ្ធតែអ្នករងទុក្ខដោយទុរ្ភិក្ស។ ណាពី និងអ៊ីមុាំធ្វើដំណើរឆ្លងកាត់ស្រុក តែពុំយល់អ្វីឡើយ”»។
អ្នករាល់គ្នាខំប្រឹងធ្វើការ តែមិនបានផលអ្វីទេ ព្រោះដីមិនផ្តល់ភោគផល ហើយដើមឈើក៏គ្មានផ្លែដែរ។
ពេលណាយើងធ្វើឲ្យអ្នករាល់គ្នាខ្វះខាតម្ហូបអាហារ ស្ត្រីដប់នាក់នឹងដុតនំបុ័ងនៅក្នុងឡតែមួយ។ គេនឹងចែករបបនំបុ័ងឲ្យអ្នករាល់គ្នា អ្នករាល់គ្នានឹងបរិភោគតែមិនឆ្អែតឡើយ។