អាសនៈបាក់បែក ហើយផេះនៅលើអាសនៈក៏ធ្លាក់ ដូចទីសំគាល់ដែលអ្នកនាំសារអុលឡោះប្រកាស ស្របតាមបន្ទូលរបស់អុលឡោះតាអាឡា។
១ ពង្សាវតារក្សត្រ 17:16 - អាល់គីតាប គឺម្សៅមិនចេះរលោះពីខាប់ ប្រេងក៏មិនចេះរលោះពីដប ស្របតាមបន្ទូលដែលអុលឡោះតាអាឡាបានថ្លែងតាមរយៈអេលីយ៉េស។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯម្សៅក្នុងខាប់នោះ មិនដែលអស់ ហើយប្រេងក្នុងដបក៏មិនចេះរលោះឡើយ ដូចជាសេចក្ដីដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលតាមរយៈអេលីយ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺម្សៅមិនចេះរលស់ពីខាប់ ប្រេងក៏មិនចេះរលស់ពីដប ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បានថ្លែង តាមរយៈលោកអេលីយ៉ា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯម្សៅក្នុងខាប់នោះ មិនដែលអស់ទៅ ហើយប្រេងក្នុងដបក៏មិនចេះរលោះឡើយ ដូចជាសេចក្ដីដែលព្រះយេហូវ៉ាបានមានបន្ទូល ដោយសារអេលីយ៉ា។ |
អាសនៈបាក់បែក ហើយផេះនៅលើអាសនៈក៏ធ្លាក់ ដូចទីសំគាល់ដែលអ្នកនាំសារអុលឡោះប្រកាស ស្របតាមបន្ទូលរបស់អុលឡោះតាអាឡា។
ស្តេចស៊ីមរីសម្លាប់រង្គាលរាជវង្សរបស់ស្តេចបាសាទាំងមូល ស្របតាមបន្ទូលដែលអុលឡោះតាអាឡា បានថ្លែងតាមរយៈណាពីយេហ៊ូវទាស់នឹងស្តេចបាសា។
នាងក៏ចេញទៅ ធ្វើតាមពាក្យដែលអេលីយ៉េសបានប្រាប់។ ពួកគេមានអាហារបរិភោគ ជាយូរថ្ងៃទាំងនាងទាំងកូននាង និងអេលីយ៉េស
ក្រោយហេតុការណ៍នោះមក កូនប្រុសរបស់ស្ត្រីមេម៉ាយ ជាម្ចាស់ផ្ទះធ្លាក់ខ្លួនឈឺ ហើយជំងឺកាន់តែធ្ងន់ទៅៗរហូតដល់ផុតដង្ហើម។
កាលគេយករទេះទៅលាងនៅស្រះនៃក្រុងសាម៉ារី ឆ្កែក៏មកលិទ្ធឈាមស្តេចអហាប់ ហើយពួកស្រីពេស្យាក៏នាំគ្នាមុជទឹកនៅទីនោះដែរ ស្របតាមបន្ទូលដែលអុលឡោះតាអាឡាបានថ្លែងទុក។
ស្តេចអហាស៊ីយ៉ាស្លាប់ស្របតាមបន្ទូលរបស់អុលឡោះតាអាឡា ដែលអេលីយ៉េសបានថ្លែង។ ស្តេចអហាស៊ីយ៉ាគ្មានកូនទេ ដូច្នេះស្តេចយ៉ូរ៉ាម ជាប្អូន ឡើងស្នងរាជ្យនៅឆ្នាំទីពីរនៃរជ្ជកាលស្តេចយ៉ូហូរ៉ាម ជាបុត្ររបស់ស្តេចយ៉ូសាផាត ស្តេចស្រុកយូដា។
លោកណាម៉ាន់ក៏ចុះទៅក្នុងទន្លេយ័រដាន់ ហើយមុជក្នុងទឹកចំនួនប្រាំពីរដង តាមពាក្យដែលអ្នកជំនិតរបស់អុលឡោះបានប្រាប់ ស្រាប់តែសាច់របស់គាត់ឡើងស្អាត ដូចសាច់កូនក្មេង គាត់ក៏បានជាស្អាតបរិសុទ្ធ។
អ៊ីសាមើលគេ រួចមានប្រសាសន៍ថា៖ «ការនេះមនុស្សធ្វើពុំកើតទេ រីឯអុលឡោះវិញ អ្វីក៏ដោយទ្រង់ធ្វើកើតទាំងអស់»។
មានស្ដ្រីម្នាក់ចូលមករកអ៊ីសា ទាំងកាន់ដបថ្មកែវផង។ នៅក្នុងដបនោះមានប្រេងក្រអូបដ៏មានតម្លៃលើសលប់។ ពេលអ៊ីសាកំពុងពិសាបាយ នាងយកប្រេងក្រអូបនោះចាក់លើសក់គាត់។
នាងពិតជាមានសុភមង្គលមែន ព្រោះនាងបានជឿបន្ទូល ដែលអុលឡោះជាអម្ចាស់ប្រាប់នាងមុខជាបានសម្រេចមិនខាន»។