Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 17:15 - អាល់គីតាប

15 នាង​ក៏​ចេញ​ទៅ ធ្វើ​តាម​ពាក្យ​ដែល​អេលី‌យ៉េស​បាន​ប្រាប់។ ពួក​គេ​មាន​អាហារ​បរិភោគ ជា​យូរ​ថ្ងៃ​ទាំង​នាង​ទាំង​កូន​នាង និង​អេលី‌យ៉េស

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ដូច្នេះ នាង​ក៏​ទៅ​ធ្វើ​តាម​បង្គាប់​របស់​លោក​អេលីយ៉ា រួច​ទាំង​នាង និង​លោក ព្រម​ទាំង​កូន​នាង គ្រប់​គ្នា​បាន​បរិ‌ភោគ​មក​ជា​យូរ​ថ្ងៃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 នាង​ក៏​ចេញ​ទៅ​ធ្វើ​តាម​ពាក្យ​ដែល​លោក​អេលីយ៉ា​បាន​ប្រាប់។ ពួក​គេ​មាន​អាហារ​បរិភោគ​ជា​យូរ​ថ្ងៃ ទាំង​នាង​ទាំង​កូន​នាង និង​លោក​អេលីយ៉ា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ដូច្នេះ នាង​ក៏​ទៅ​ធ្វើ​តាម​បង្គាប់​របស់​អេលីយ៉ា រួច​ទាំង​នាង នឹង​លោក ព្រម​ទាំង​កូន​នាង គ្រប់​គ្នា​បាន​បរិភោគ ត​មក​ជា​យូរ​ថ្ងៃ

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 17:15
13 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីប្រាំ​ក៏​ចេញ​ដំណើរ​ទៅ តាម​បន្ទូល​របស់អុលឡោះ‌តាអាឡា ហើយ​ឡូត​ក៏​ទៅ​ជា​មួយ​គាត់​ដែរ។


អ៊ីព្រហ៊ីម​ក្រោក​ពី​ព្រលឹម ចង​កែប​លា ហើយ​យក​អ្នក​បម្រើ​ក្មេងៗ​ពីរ​នាក់ ព្រម​ទាំង​អ៊ីសា‌ហាក់​ជា​កូន​មក​ជា​មួយ។ គាត់​ក៏​បាន​ពុះ​អុស​សម្រាប់​យក​ទៅ​ដុត​គូរបាន​ដែរ រួច​ហើយ​គាត់​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​កន្លែង ដែល​អុលឡោះ​បាន​ប្រាប់​គាត់។


ណុះហ៍​ក៏​ធ្វើ​ដូច្នោះ​មែន គឺ​គាត់​ធ្វើ​សព្វ​គ្រប់​ទាំង​អស់ ដូច​អុលឡោះ​បាន​បង្គាប់។


ដ្បិតអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​មាន​បន្ទូល​ថា ម្សៅ​ក្នុង​ខាប់​នឹង​មិន​ចេះ​អស់​ទេ ហើយ​ប្រេង​នៅ​ក្នុង​ដប ក៏​មិន​ចេះ​អស់​ដែរ រហូត​ដល់​ថ្ងៃអុលឡោះ‌តាអាឡា​បង្អុរ​ភ្លៀង​មក​លើ​ផែនដី»។


គឺ​ម្សៅ​មិន​ចេះ​រលោះ​ពី​ខាប់ ប្រេង​ក៏​មិន​ចេះ​រលោះ​ពី​ដប ស្រប​តាម​បន្ទូល​ដែលអុលឡោះ‌តាអាឡា​បាន​ថ្លែង​តាម​រយៈ​អេលី‌យ៉េស។


នាង​ក៏​ចាក​ចេញ​ពី​គាត់​ទៅ ហើយ​នាំ​កូន​ចូល​ក្នុង​ផ្ទះ​បិទ​ទ្វារ​ជិត។ កូន​ទាំង​ពីរ​ហុច​ដប​មក​ឲ្យ​ម្តាយ រួច​ម្តាយ​យក​ប្រេង​មក​អារ​ក្នុង​ដប។


ប្រជា‌ជន​ក្រោក​ឡើង​តាំង​ពី​ព្រលឹម ចេញ​ដំណើរ​ឆ្ពោះ​ទៅ​វាល​រហោ‌ស្ថាន​ត្កូអា។ មុន​ពេល​ចេញ​ដំណើរ​ស្តេច​យ៉ូសា‌ផាត​ក្រោក​ឈរ​ឡើង ហើយ​និយាយ​ថា៖ «អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម​អើយ ចូរ​ស្តាប់​យើង! ចូរ​ទុក​ចិត្ត​ទាំង​ស្រុង​លើអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​មាន​កម្លាំង! ចូរ​ទុក​ចិត្ត​លើ​ណាពី​របស់​ទ្រង់ នោះ​អ្នក​រាល់​គ្នា​នឹង​មាន​ជោគ​ជ័យ!»។


អ៊ីសា​ក៏​បាន​ឆ្លើយ​ទៅ​នាង​ថា៖ «នាង​អើយ នាង​មាន​ជំនឿ​មាំ‌មួន​ណាស់ ដូច្នេះ សូម​ឲ្យ​បាន​សម្រេច​តាម​ចិត្ដ​នាង​ប្រាថ្នា​ចុះ!»។ កូន​ស្រី​របស់​នាង​បាន​ជា​តាំង​ពី​ពេល​នោះ​មក។


អ៊ីសា​ហៅ​ពួក​សិស្ស​មក ហើយ​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ខ្ញុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដឹង​ច្បាស់​ថា ស្ដ្រី​មេ‌ម៉ាយ​ក្រី‌ក្រ​នេះ​បាន​ដាក់​ប្រាក់​ក្នុង​ហិប​ច្រើន​ជាង​គេ​ទាំង​អស់


អ៊ីសា​មាន​ប្រសាសន៍​ទៅ​នាង​ថា៖ «ខ្ញុំ​បាន​ប្រាប់​នាង​រួច​មក​ហើយ​ថា​បើ​នាង​ជឿ នាង​នឹង​ឃើញ​សិរី‌រុង‌រឿង​របស់​អុលឡោះ»។


ដោយ‌សារ​ជំនឿ អ៊ីព្រហ៊ីម​បាន​យក​អ៊ីសាហាក់​ទៅ​ធ្វើ​ជា​គូរបាន នៅ​ពេល​អុលឡោះ​ល្បង‌ល​មើល​ចិត្ដ​គាត់។ គាត់​ជូន​កូន​តែ​មួយ​គត់​របស់​គាត់ ថ្វី​ដ្បិត​តែ​គាត់​បាន​ទទួល​បន្ទូល​សន្យា​នៃ​អុលឡោះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម