ស្តេចបានរិះគិតអំពីមធ្យោបាយមួយ គឺឲ្យគេសិតធ្វើរូបគោមាសពីរ ហើយជម្រាបទៅកាន់ប្រជាជនថា៖ «អ្នករាល់គ្នាធ្វើដំណើរទៅក្រុងយេរូសាឡឹមជាច្រើនដងហើយ អ៊ីស្រអែលអើយ! នេះនែ៎ ព្រះដែលបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប»។
១ ពង្សាវតារក្សត្រ 16:19 - អាល់គីតាប ស្តេចស្លាបដូច្នេះ ព្រោះតែអំពើបាប និងអំពើអាក្រក់ដែលគាត់បានប្រព្រឹត្ត មិនគាប់បំណងអុលឡោះតាអាឡា គឺគាត់ដើរតាមផ្លូវរបស់ស្តេចយេរ៉ូបោម ដោយប្រព្រឹត្តអំពើបាប ហើយនាំប្រជាជនអ៊ីស្រអែល ឲ្យប្រព្រឹត្តអំពើបាបដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដោយព្រោះអំពើបាបដែលទ្រង់បានធ្វើ ដោយប្រព្រឹត្តអំពើអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា ព្រមទាំងដើរតាមផ្លូវ និងអំពើបាបដែលយេរ៉ូបោមបានធ្វើ ជាការដែលនាំឲ្យពួកអ៊ីស្រាអែលធ្វើបាបតាមដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចសុគតដូច្នេះ ព្រោះតែអំពើបាប និងអំពើអាក្រក់ដែលទ្រង់បានប្រព្រឹត្ត មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ គឺទ្រង់ដើរតាមផ្លូវរបស់ព្រះបាទយេរ៉ូបោម ដោយប្រព្រឹត្តអំពើបាប ហើយនាំប្រជាជនអ៊ីស្រាអែលឲ្យប្រព្រឹត្តអំពើបាបដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដោយព្រោះអំពើបាបដែលបានធ្វើ ដោយប្រព្រឹត្តលាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា ព្រមទាំងដើរតាមផ្លូវនឹងអំពើបាប ដែលយេរ៉ូបោមបានធ្វើ ជាការដែលនាំឲ្យពួកអ៊ីស្រាអែលធ្វើបាបតាមដែរ |
ស្តេចបានរិះគិតអំពីមធ្យោបាយមួយ គឺឲ្យគេសិតធ្វើរូបគោមាសពីរ ហើយជម្រាបទៅកាន់ប្រជាជនថា៖ «អ្នករាល់គ្នាធ្វើដំណើរទៅក្រុងយេរូសាឡឹមជាច្រើនដងហើយ អ៊ីស្រអែលអើយ! នេះនែ៎ ព្រះដែលបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប»។
ទ្រង់បោះបង់ចោលអ៊ីស្រអែល ព្រោះតែស្តេចយេរ៉ូបោមប្រព្រឹត្តអំពើបាប និងនាំប្រជាជនអ៊ីស្រអែលឲ្យប្រព្រឹត្តអំពើបាបដែរ»។
ស្តេចបានធ្វើអំពើអាក្រក់ មិនគាប់បំណងអុលឡោះតាអាឡា និងដើរតាមផ្លូវរបស់បិតា គឺគាត់ប្រព្រឹត្តអំពើបាប ហើយនាំប្រជាជនអ៊ីស្រអែលឲ្យប្រព្រឹត្តអំពើបាបដែរ។
ហេតុការណ៍នេះកើតមាន ព្រោះតែអំពើបាបដែលស្តេចយេរ៉ូបោមប្រព្រឹត្ត ហើយនាំប្រជាជនអ៊ីស្រអែលឲ្យប្រព្រឹត្តអំពើបាបដែរ ជាហេតុបណ្តាលឲ្យអុលឡោះតាអាឡា ជាម្ចាស់របស់ជនជាតិអ៊ីស្រអែលខឹង។
ស្តេចបានប្រព្រឹត្តអំពើអាក្រក់ មិនគាប់បំណងអុលឡោះតាអាឡា និងដើរតាមផ្លូវរបស់ស្តេចយេរ៉ូបោម គឺគាត់ប្រព្រឹត្តអំពើបាប ហើយនាំប្រជាជនអ៊ីស្រអែលឲ្យប្រព្រឹត្តអំពើបាបដែរ។
ហេតុការណ៍នេះកើតមាន ព្រោះតែអំពើបាបទាំងប៉ុន្មាន ដែលស្តេចបាសា និងស្តេចអេឡាជាកូន បានប្រព្រឹត្ត ព្រមទាំងនាំប្រជាជនអ៊ីស្រអែល ឲ្យប្រពឹត្តអំពើបាបដែរ បណ្តាលឲ្យអុលឡោះតាអាឡា ជាម្ចាស់របស់ជនជាតិអ៊ីស្រអែលខឹង ដោយសារពួកគេថ្វាយបង្គំព្រះក្លែងក្លាយ។
ស្តេចដើរតាមផ្លូវរបស់ស្តេចយេរ៉ូបោម ជាកូនរបស់លោកនេបាត ឥតចន្លោះត្រង់ណាឡើយ គឺស្តេចនាំប្រជាជនអ៊ីស្រអែលប្រព្រឹត្តអំពើបាប បណ្តាលឲ្យអុលឡោះតាអាឡា ជាម្ចាស់របស់អ៊ីស្រអែល ទ្រង់ខឹង ដោយពួកគេថ្វាយបង្គំព្រះក្លែងក្លាយដ៏ឥតបានការ។
អុលឡោះតាអាឡាធ្លាប់មានបន្ទូលមកកាន់ស្តេចបាសា ព្រមទាំងរាជវង្សតាមរយៈណាពីយេហ៊ូវ ជាកូនរបស់លោកហាណានីដែរ ព្រោះស្តេចប្រព្រឹត្តអំពើអាក្រក់គ្រប់យ៉ាងមិនគាប់បំណងអុលឡោះតាអាឡា ដែលបណ្តាលឲ្យទ្រង់ខឹង។ ស្តេចបាសាបានប្រព្រឹត្តអំពើបាបដូចរាជវង្សរបស់ស្តេចយេរ៉ូបោមដែរ។ មួយវិញទៀត ស្តេចបានសម្លាប់រង្គាលរាជវង្សរបស់ស្តេចយេរ៉ូបោម។
អុលឡោះតាអាឡាបានសំដែងឲ្យគេស្គាល់ទ្រង់ ទ្រង់កាត់ទោសគេ មនុស្សអាក្រក់បានជាប់អន្ទាក់ ដែលជាស្នាដៃរបស់ខ្លួន។ ប្រគំភ្លេង សម្រាក