ស៊ូឡៃម៉ានសង្កេតឃើញលោកយេរ៉ូបោម ជាមនុស្សក្លាហានអង់អាច។ ដូច្នេះស៊ូឡៃម៉ានក៏ចាត់គាត់ឲ្យមើលខុសត្រូវលើកំណែនរបស់កូនចៅយូសុះ។
១ ពង្សាវតារក្សត្រ 14:7 - អាល់គីតាប សូមទៅជម្រាបស្តេចយេរ៉ូបោមដូចតទៅ: អុលឡោះតាអាឡាជាម្ចាស់របស់ជនជាតិអ៊ីស្រអែល មានបន្ទូលថា “យើងបានលើកតម្កើងអ្នកនៅចំពោះមុខប្រជាជន និងតែងតាំងអ្នកឲ្យធ្វើជាមេដឹកនាំលើអ៊ីស្រអែល ជាប្រជារាស្ត្ររបស់យើង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមទៅទូលយេរ៉ូបោមថា ព្រះយេហូវ៉ា ជាព្រះនៃពួកអ៊ីស្រាអែល ព្រះអង្គមានព្រះបន្ទូលដូច្នេះថា "ដោយព្រោះយើងបានលើកអ្នកពីកណ្ដាលពួកប្រជាជន តាំងឡើងឲ្យធ្វើជាស្តេចលើអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមយាងទៅទូលព្រះបាទយេរ៉ូបោមដូចតទៅ: ព្រះអម្ចាស់ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា “យើងបានលើកតម្កើងអ្នកនៅចំពោះមុខប្រជាជន និងតែងតាំងអ្នកឲ្យធ្វើជាមេដឹកនាំលើអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមទៅទូលយេរ៉ូបោមថា ព្រះយេហូវ៉ា ជាព្រះនៃពួកអ៊ីស្រាអែល ទ្រង់មានបន្ទូលដូច្នេះថា ដោយព្រោះអញបានលើកឯង ពីកណ្តាលពួកប្រជាជន តាំងឡើងឲ្យធ្វើជាស្តេចលើអ៊ីស្រាអែល ជារាស្ត្រអញ |
ស៊ូឡៃម៉ានសង្កេតឃើញលោកយេរ៉ូបោម ជាមនុស្សក្លាហានអង់អាច។ ដូច្នេះស៊ូឡៃម៉ានក៏ចាត់គាត់ឲ្យមើលខុសត្រូវលើកំណែនរបស់កូនចៅយូសុះ។
យើងនឹងដកអាណាចក្រពីកូនរបស់ស៊ូឡៃម៉ាន ហើយប្រគល់ឲ្យអ្នកគ្រប់គ្រងលើកុលសម្ព័ន្ធដប់។
រីឯអ្នកវិញ យើងនឹងតែងតាំងអ្នកឲ្យធ្វើជាស្តេច លើស្រុកអ៊ីស្រអែល អ្នកនឹងគ្រប់គ្រងលើទឹកដីនេះតាមបំណងប្រាថ្នារបស់អ្នក។
អុលឡោះតាអាឡាមានបន្ទូលដូចតទៅ: កុំចេញទៅច្បាំងនឹងជនជាតិអ៊ីស្រអែលជាបងប្អូនរបស់ខ្លួនឡើយ។ ចូរវិលទៅកាន់ទីលំនៅរៀងៗខ្លួនចុះ ដ្បិតយើងទេដែលធ្វើឲ្យសភាពការណ៍នេះកើតមាន»។ ពួកគេក៏ស្តាប់តាមបង្គាប់អុលឡោះតាអាឡា ហើយនាំគ្នាវិលត្រឡប់ទៅវិញ តាមបន្ទូលរបស់ទ្រង់។
អំពើទាំងនេះ នាំឲ្យរាជវង្សរបស់ស្តេចយេរ៉ូបោមប្រព្រឹត្តអំពើបាប ហេតុនេះហើយបានជារាជវង្សនេះត្រូវរលាយសូន្យបាត់ពីផែនដី។
កាលលោកអហ៊ីយ៉ាឮស្នូរសំរិបជើងរបស់នាងមកដល់មាត់ទ្វារ គាត់ពោលថា៖ «សូមចូលមក! ភរិយារបស់ស្តេចយេរ៉ូបោម ហេតុអ្វីបានជានាងក្លែងខ្លួនជាស្ត្រីផ្សេងដូច្នេះ? អុលឡោះចាត់ខ្ញុំ ឲ្យនាំដំណឹងដ៏អាក្រក់ មកជម្រាបនាង។
«យើងបានលើកអ្នកពីធូលីដី ហើយតែងតាំងអ្នកឲ្យធ្វើជាមេដឹកនាំលើអ៊ីស្រអែល ជាប្រជារាស្ត្ររបស់យើង។ ប៉ុន្តែ អ្នកដើរតាមផ្លូវរបស់យេរ៉ូបោម ហើយនាំអ៊ីស្រអែល ជាប្រជារាស្ត្ររបស់យើង ឲ្យប្រព្រឹត្តអំពើបាប បណ្តាលឲ្យយើងខឹង។
សាំយូអែលតបវិញថា៖ «ល្មមហើយ! ឥឡូវនេះ ខ្ញុំសូមប្រាប់សេចក្តីដែលអុលឡោះតាអាឡាមានបន្ទូលមកកាន់ខ្ញុំកាលពីយប់មិញ»។ ស្តេចសូលមានប្រសាសន៍ថា៖ «សូមលោកនិយាយមកចុះ!»។