សូមកុំទុកឲ្យខ្ញុំស្លាប់ជាមួយ មនុស្សបាបឡើយ ហើយក៏កុំដកជីវិតខ្ញុំ រួមជាមួយមនុស្សដែលបង្ហូរឈាមគេដែរ។
១ ពង្សាវតារក្សត្រ 13:31 - អាល់គីតាប ក្រោយពីបានបញ្ចុះសពរួចហើយ គាត់ផ្តាំកូនៗថា៖ «កាលណាពុកស្លាប់ ចូរកូនបញ្ចុះសពនៅក្នុងផ្នូរ ដែលយើងបញ្ចុះសពអ្នកនាំសាររបស់អុលឡោះ។ ត្រូវតម្កល់ឆ្អឹងពុកនៅទន្ទឹមនឹងឆ្អឹងរបស់គាត់ផង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រោយដែលបានបញ្ចុះរួចហើយ គាត់ផ្តាំកូនថា៖ «កាលណាយើងស្លាប់ទៅ ត្រូវបញ្ចុះសពយើងនៅក្នុងផ្នូរ ដែលបានបញ្ចុះអ្នកសំណព្វរបស់ព្រះនេះដែរ ចូរដាក់ឆ្អឹងយើងនៅទន្ទឹមគ្នា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រោយពីបានបញ្ចុះសពរួចហើយ គាត់ផ្ដាំកូនៗថា៖ «កាលណាពុកស្លាប់ ចូរកូនបញ្ចុះសពនៅក្នុងផ្នូរ ដែលយើងបញ្ចុះសពអ្នកជំនិតរបស់ព្រះជាម្ចាស់។ ត្រូវតម្កល់ធាតុពុកនៅទន្ទឹមនឹងធាតុរបស់លោកផង ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលក្រោយដែលបានបញ្ចុះរួចហើយ នោះគាត់ផ្តាំកូនថា កាលណាអញស្លាប់ទៅ ត្រូវឲ្យបញ្ចុះសពអញនៅក្នុងផ្នូរ ដែលបានបញ្ចុះអ្នកសំណប់របស់ព្រះនេះដែរ ចូរដាក់ឆ្អឹងអញនៅទន្ទឹមគ្នា |
សូមកុំទុកឲ្យខ្ញុំស្លាប់ជាមួយ មនុស្សបាបឡើយ ហើយក៏កុំដកជីវិតខ្ញុំ រួមជាមួយមនុស្សដែលបង្ហូរឈាមគេដែរ។
ខ្ញុំបានឃើញគេបញ្ចុះសពមនុស្សអាក្រក់។ អ្នកទាំងនោះធ្លាប់ចូលមកក្នុងទីសក្ការៈ ប៉ុន្តែ នៅក្នុងទីក្រុង អ្នកក្រុងមិននឹកចាំពីអំពើដែលអ្នកទាំងនោះបានប្រព្រឹត្តឡើយ។ ត្រង់នេះទៀតក៏ឥតបានការដែរ។
តើនរណាអាចរាប់កូនចៅយ៉ាកកូប ដែលមានចំនួនច្រើនដូចធូលីដី តើនរណាអាចរាប់ចំនួនអ៊ីស្រអែល ដ៏ច្រើនឥតគណនាបាន? ស៊ូឲ្យខ្ញុំស្លាប់ដូចមនុស្សសុចរិតទាំងនេះ សូមឲ្យជីវិតខ្ញុំត្រូវបញ្ចប់ដូចពួកគេដែរ!»។
អ្នកម្តាយស្លាប់កន្លែងណា កូនក៏ស្លាប់កន្លែងនោះដែរ ហើយគេនឹងបញ្ចុះសពកូននៅទីនោះ។ មានតែសេចក្តីស្លាប់ទេ ដែលអាចបំបែកកូនចេញពីអ្នកម្តាយបាន បើមិនពិតទេ សូមអុលឡោះតាអាឡាដាក់ទោសមកលើរូបកូនចុះ!»។