Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 13:31 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

31 ក្រោយ​ពី​បាន​បញ្ចុះ​សព​រួច​ហើយ គាត់​ផ្ដាំ​កូនៗ​ថា៖ «កាល​ណា​ពុក​ស្លាប់ ចូរ​កូន​បញ្ចុះ​សព​នៅ​ក្នុង​ផ្នូរ ដែល​យើង​បញ្ចុះ​សព​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់។ ត្រូវ​តម្កល់​ធាតុ​ពុក​នៅ​ទន្ទឹម​នឹង​ធាតុ​របស់​លោក​ផង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

31 ក្រោយ​ដែល​បាន​បញ្ចុះ​រួច​ហើយ គាត់​ផ្តាំ​កូន​ថា៖ «កាល​ណា​យើង​ស្លាប់​ទៅ ត្រូវ​បញ្ចុះ​សព​យើង​នៅ​ក្នុង​ផ្នូរ ដែល​បាន​បញ្ចុះ​អ្នក​សំណព្វ​របស់​ព្រះ​នេះ​ដែរ ចូរ​ដាក់​ឆ្អឹង​យើង​នៅ​ទន្ទឹម​គ្នា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

31 កាល​ក្រោយ​ដែល​បាន​បញ្ចុះ​រួច​ហើយ នោះ​គាត់​ផ្តាំ​កូន​ថា កាល​ណា​អញ​ស្លាប់​ទៅ ត្រូវ​ឲ្យ​បញ្ចុះ​សព​អញ​នៅ​ក្នុង​ផ្នូរ ដែល​បាន​បញ្ចុះ​អ្នក​សំណប់​របស់​ព្រះ​នេះ​ដែរ ចូរ​ដាក់​ឆ្អឹង​អញ​នៅ​ទន្ទឹម​គ្នា

សូមមើលជំពូក ចម្លង

អាល់គីតាប

31 ក្រោយ​ពី​បាន​បញ្ចុះ​សព​រួច​ហើយ គាត់​ផ្តាំ​កូនៗ​ថា៖ «កាល​ណា​ពុក​ស្លាប់ ចូរ​កូន​បញ្ចុះ​សព​នៅ​ក្នុង​ផ្នូរ ដែល​យើង​បញ្ចុះ​សព​អ្នក​នាំ​សារ​របស់​អុលឡោះ។ ត្រូវ​តម្កល់​ឆ្អឹង​ពុក​នៅ​ទន្ទឹម​នឹង​ឆ្អឹង​របស់​គាត់​ផង

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 13:31
6 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​កុំ​ទុក​ឲ្យ​ទូលបង្គំ​ស្លាប់​ជា​មួយ មនុស្ស​បាប​ឡើយ ហើយ​ក៏​កុំ​ដក​ជីវិត​ទូលបង្គំ រួម​ជា​មួយ​មនុស្ស​ដែល​បង្ហូរ​ឈាម​គេ​ដែរ។


ខ្ញុំ​បាន​ឃើញ​គេ​បញ្ចុះ​សព​មនុស្ស​អាក្រក់។ អ្នក​ទាំង​នោះ​ធ្លាប់​ចូល​មក​ក្នុង​ទីសក្ការៈ ប៉ុន្តែ នៅ​ក្នុង​ទីក្រុង អ្នក​ក្រុង​មិន​នឹក​ចាំ​ពី​អំពើ​ដែល​អ្នក​ទាំង​នោះ​បាន​ប្រព្រឹត្ត​ឡើយ។ ត្រង់​នេះ​ទៀត​ក៏​ឥត​បាន​ការ​ដែរ។


តើ​នរណា​អាច​រាប់​កូន​ចៅ​យ៉ាកុប ដែល​មាន​ចំនួន​ច្រើន​ដូច​ធូលី​ដី តើ​នរណា​អាច​រាប់​ចំនួន​អ៊ីស្រា‌អែល ដ៏​ច្រើន​ឥត​គណនា​បាន? ស៊ូ​ឲ្យ​ខ្ញុំ​ស្លាប់​ដូច​មនុស្ស​សុចរិត​ទាំង​នេះ សូម​ឲ្យ​ជីវិត​ខ្ញុំ​ត្រូវ​បញ្ចប់​ដូច​ពួក​គេ​ដែរ!»។


អ្នក​ម្ដាយ​ស្លាប់​កន្លែង​ណា កូន​ក៏​ស្លាប់​កន្លែង​នោះ​ដែរ ហើយ​គេ​នឹង​បញ្ចុះ​សព​កូន​នៅ​ទី​នោះ។ មាន​តែ​សេចក្ដី​ស្លាប់​ទេ​ដែល​អាច​បំបែក​កូន​ចេញ​ពី​អ្នក​ម្ដាយ​បាន បើ​មិន​ពិត​ទេ សូម​ព្រះ‌អម្ចាស់​ដាក់​ទោស​មក​លើ​រូប​កូន​ចុះ!»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម