ក្រោយពីបានបរិភោគអាហារ និងទឹករួច ណាពីចាស់ចងកែបលាជូនណាពីដែលគាត់បាននាំត្រឡប់មកវិញ។
១ ពង្សាវតារក្សត្រ 13:24 - អាល់គីតាប លោកក៏ចាកចេញទៅហើយ នៅតាមផ្លូវគាត់បានជួបនឹងសឹង្ហមួយ វាសម្លាប់គាត់ ទុកសាកសពចោលនៅលើផ្លូវ។ សត្វលា និងសត្វសឹង្ហ ឈរនៅជិតសាកសព។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលអ្នកនោះបានចេញទៅហើយ ក៏ប្រទះនឹងសិង្ហមួយតាមផ្លូវ សិង្ហក៏សម្លាប់គាត់ ហើយសពរបស់គាត់ដេកនៅកណ្ដាលផ្លូវ សត្វលាឈរនៅជិត ឯសិង្ហក៏ឈរនៅក្បែរសពដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកក៏ចាកចេញទៅ ហើយនៅតាមផ្លូវ លោកបានជួបនឹងសិង្ហមួយ វាសម្លាប់លោក ទុកសាកសពចោលនៅលើផ្លូវ។ សត្វលា និងសត្វសិង្ហ ឈរនៅជិតសាកសព។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះកាលអ្នកនោះបានចេញទៅហើយ ក៏ប្រទះនឹងសិង្ហ១ តាមផ្លូវ សិង្ហក៏សំឡាប់គាត់ទៅ ហើយសពរបស់គាត់ដេកនៅកណ្តាលផ្លូវ សត្វលាឈរនៅជិត ឯសិង្ហក៏ឈរនៅក្បែរសពដែរ |
ក្រោយពីបានបរិភោគអាហារ និងទឹករួច ណាពីចាស់ចងកែបលាជូនណាពីដែលគាត់បាននាំត្រឡប់មកវិញ។
ណាពីនោះក៏ពោលទៅកាន់មិត្តរបស់ខ្លួនថា៖ «ដោយអ្នកមិនធ្វើតាមបន្ទូលរបស់អុលឡោះតាអាឡាដូច្នេះ កាលណាអ្នកចាកចេញពីខ្ញុំទៅ សត្វសឹង្ហនឹងសម្លាប់អ្នកជាមិនខាន»។ ពេលអ្នកនោះចេញទៅ ជួបសត្វសឹង្ហហើយ សឹង្ហក៏សម្លាប់គាត់។
គាត់បែរមកមើលក្មេងទាំងនោះ ហើយដាក់បណ្តាសាវាក្នុងនាមអុលឡោះតាអាឡា។ ស្រាប់តែមានមេខ្លាឃ្មុំពីរចេញពីព្រៃមកហែកក្មេងទាំងនោះ អស់សែសិបពីរនាក់។
មនុស្សកំជិលតែងពោលថា «មានសត្វសិង្ហមួយនៅខាងក្រៅ វាមុខជាហែកខ្ញុំស៊ីនៅកណ្ដាលផ្លូវមិនខាន»។
មនុស្សកំជិលតែងពោលថា «មានកូនសិង្ហមួយនៅខាងក្រៅ ហើយមានសិង្ហឈ្មោលមួយនៅតាមផ្លូវ»។
ថ្ងៃនោះប្រៀបបាននឹងមនុស្សម្នាក់ដែលរត់ គេចផុតពីសិង្ហ ហើយទៅជួបខ្លាឃ្មុំ ពេលរត់ទៅដល់ផ្ទះវិញ គាត់ច្រត់ដៃលើជញ្ជាំង ហើយត្រូវពស់ចឹក។
លាញីបានឃើញខ្ញុំវាងាកចេញពីខ្ញុំដល់ទៅបីដង ប្រសិនបើវាមិនងាកចេញពីខ្ញុំទេនោះ ម៉្លេះសមខ្ញុំសម្លាប់អ្នក ហើយទុកជីវិតឲ្យវា»។