Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 13:25 - អាល់គីតាប

25 មនុស្ស‌ម្នា​ដែល​ធ្វើ​ដំណើរ​កាត់​តាម​នោះ ឃើញ​សាក‌សព​របស់​គាត់​នៅ​លើ​ផ្លូវ ហើយ​ឃើញ​សឹង្ហ​ឈរ​នៅ​ក្បែរ​សព​នោះ។ ពួក​គេ​ក៏​យក​រឿង​នេះ ទៅ​និយាយ​នៅ​ក្នុង​ក្រុង​ដែល​ណាពី​ចាស់​នោះ​រស់​នៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 មើល៍! មាន​មនុស្ស​ដើរ​ទៅ​មក​តាម​នោះ បាន​ឃើញ​សព​ដេក​នៅ​កណ្ដាល​ផ្លូវ និង​សិង្ហ​ឈរ​នៅ​ជិត​ដូច្នោះ គេ​ក៏​ទៅ​ប្រាប់​ដល់​ក្នុង​ទី​ក្រុង ជា​ទី​លំនៅ​នៃ​ហោរា​ចាស់​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 មនុស្ស‌ម្នា​ដែល​ធ្វើ​ដំណើរ​កាត់​តាម​នោះ ឃើញ​សាក‌សព​របស់​លោក​នៅ​លើ​ផ្លូវ ហើយ​ឃើញ​សិង្ហ​ឈរ​នៅ​ក្បែរ​សព​នោះ។ ពួក​គេ​ក៏​យក​រឿង​នេះ​ទៅ​និយាយ​នៅ​ក្នុង​ក្រុង ដែល​ព្យាការី​ចាស់​នោះ​រស់​នៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 ហើយ​មើល មាន​មនុស្ស​ដើរ​ទៅ​មក​តាម​នោះ បាន​ឃើញ​សព​ដេក​នៅ​កណ្តាល​ផ្លូវ នឹង​សិង្ហ​ឈរ​នៅ​ជិត​ដូច្នោះ គេ​ក៏​ទៅ​ប្រាប់​ដល់​ក្នុង​ទី​ក្រុង ជា​ទី​លំនៅ​នៃ​ហោរា​ចាស់​នោះ។

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 13:25
2 ការដាក់ឲ្យឆ្លើយតបគ្នា  

គ្រា​នោះ មាន​ណាពី​ចាស់​ម្នាក់​រស់​នៅ​បេត‌អែល។ កូន​ប្រុស​របស់​គាត់​បាន​រៀប​រាប់​អំពី​ព្រឹត្តិ‌ការណ៍​ទាំង​ប៉ុន្មាន ដែល​អ្នក​នាំ​សារ​របស់​អុលឡោះ​បាន​ធ្វើ​នៅ​បេត‌អែល និង​សេចក្តី​ទាំង​ប៉ុន្មាន​ដែល​គាត់​បាន​ជម្រាប​ស្តេច​នៅ​ថ្ងៃ​នោះ។


កាល​ណាពី​ដែល​បាន​អញ្ជើញ​អ្នក​នាំ​សារ​របស់​អុលឡោះ​មក​ផ្ទះ គាត់​ឮ​ដំណឹង​នេះ ក៏​ពោល​ថា៖ «គាត់​ជា​អ្នក​នាំ​សារ​របស់​អុលឡោះដែល​មិន​ធ្វើ​តាម​បង្គាប់​ទ្រង់។ អុលឡោះ‌តាអាឡា​បាន​ប្រគល់​គាត់​ទៅ​ក្នុង​ក្រញាំ​សឹង្ហ វា​ហែក​សម្លាប់​គាត់​ស្រប​តាម​សេចក្តី​ដែលអុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​គាត់»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម