Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 13:24 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 លុះ​កាល​អ្នក​នោះ​បាន​ចេញ​ទៅ​ហើយ ក៏​ប្រទះ​នឹង​សិង្ហ​១ តាម​ផ្លូវ សិង្ហ​ក៏​សំឡាប់​គាត់​ទៅ ហើយ​សព​របស់​គាត់​ដេក​នៅ​កណ្តាល​ផ្លូវ សត្វ​លា​ឈរ​នៅ​ជិត ឯ​សិង្ហ​ក៏​ឈរ​នៅ​ក្បែរ​សព​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 ពេល​អ្នក​នោះ​បាន​ចេញ​ទៅ​ហើយ ក៏​ប្រទះ​នឹង​សិង្ហ​មួយ​តាម​ផ្លូវ សិង្ហ​ក៏​សម្លាប់​គាត់ ហើយ​សព​របស់​គាត់​ដេក​នៅ​កណ្ដាល​ផ្លូវ សត្វ​លា​ឈរ​នៅ​ជិត ឯ​សិង្ហ​ក៏​ឈរ​នៅ​ក្បែរ​សព​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 លោក​ក៏​ចាក​ចេញ​ទៅ ហើយ​នៅ​តាម​ផ្លូវ លោក​បាន​ជួប​នឹង​សិង្ហ​មួយ វា​សម្លាប់​លោក ទុក​សាក‌សព​ចោល​នៅ​លើ​ផ្លូវ។ សត្វ​លា និង​សត្វ​សិង្ហ ឈរ​នៅ​ជិត​សាក‌សព។

សូមមើលជំពូក ចម្លង

អាល់គីតាប

24 លោក​ក៏​ចាក​ចេញ​ទៅ​ហើយ នៅ​តាម​ផ្លូវ​គាត់​បាន​ជួប​នឹង​សឹង្ហ​មួយ វា​សម្លាប់​គាត់ ទុក​សាក‌សព​ចោល​នៅ​លើ​ផ្លូវ។ សត្វ​លា និង​សត្វ​សឹង្ហ ឈរ​នៅ​ជិត​សាក‌សព។

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 13:24
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រោយ​ដែល​បាន​បរិភោគ​រួច​ហើយ នោះ​គាត់​ក៏​ចង​កែប​លា​ឲ្យ​ហោរា​ដែល​បាន​នាំ​មក​វិញ បាន​ចេញ​ទៅ


គាត់​ក៏​ប្រាប់​ថា ដោយ​ព្រោះ​អ្នក​មិន​បាន​ស្តាប់ តាមព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា នោះ​មើល កាល​ណា​អ្នក​ចេញ​ពី​ខ្ញុំ​ទៅ នឹង​មាន​សិង្ហ​មក​សំឡាប់​អ្នក ដូច្នេះ កាល​អ្នក​នោះ​បាន​ចេញ​ពី​គាត់​ទៅ ក៏​មាន​សិង្ហ​១​មក​ប្រទះ ហើយ​សំឡាប់​ទៅ


លោក​ក៏​បែរ​មើល​មក​ក្រោយ​ឃើញ ហើយ​ដាក់​បណ្តាសា​ដល់​វា ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ស្រាប់​តែ​មាន​ខ្លា‌ឃ្មុំ​ញី​២ ចេញ​ពី​ព្រៃ​មក ហែក​ក្មេង​ទាំង​នោះ អស់​៤២​នាក់​ទៅ


មនុស្ស​ខ្ជិល​ច្រអូស​គេ​ថា មាន​សិង្ហ​១​នៅ​ខាង​ក្រៅ​ហើយ បើ​ខ្ញុំ​ចេញ​ទៅ នោះ​វា​នឹង​សំឡាប់​ខ្ញុំ​នៅ​នា​កណ្តាល​ផ្លូវ។


មនុស្ស​ខ្ជិល​ច្រអូស​តែង‌តែ​ថា មាន​សិង្ហ​១​នៅ​កណ្តាល​ថ្នល់ មាន​សិង្ហ​១​នៅ​ត្រង់​ផ្លូវ


ហាក់​ដូច​ជា​មនុស្ស​ដែល​រត់​រួច​ពី​សិង្ហ ហើយ​លោ​តែ​ប្រទះ​នឹង​ខ្លា‌ឃ្មុំ ឬ​ដូច​ជា​អ្នក​ណា​ដែល​ចូល​ទៅ​ក្នុង​ផ្ទះ ច្រត់​ដៃ​នៅ​ជញ្ជាំង រួច​មាន​ពស់​ចឹក


លា​របស់​ឯង​បាន​ឃើញ​អញ ហើយ​បាន​ងាក​បែរ​ចេញ​ពី​អញ​៣​ដង​នេះ​ហើយ បើ​វា​មិន​បាន​បែរ​ចេញ​ពី​អញ​ទេ នោះ​ប្រាកដ​ជា​អញ​បាន​សំឡាប់​ឯង​ហើយ តែ​ទុក​ឲ្យ​វា​នៅ​រស់​វិញ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម