បន្ទាប់មក អ្នកនាំសាររបស់អុលឡោះត្រឡប់ទៅវិញ តាមផ្លូវមួយផ្សេងទៀត គឺគាត់មិនត្រឡប់ទៅវិញ តាមផ្លូវដែលគាត់មកបេតអែលនោះឡើយ។
១ ពង្សាវតារក្សត្រ 13:11 - អាល់គីតាប គ្រានោះ មានណាពីចាស់ម្នាក់រស់នៅបេតអែល។ កូនប្រុសរបស់គាត់បានរៀបរាប់អំពីព្រឹត្តិការណ៍ទាំងប៉ុន្មាន ដែលអ្នកនាំសាររបស់អុលឡោះបានធ្វើនៅបេតអែល និងសេចក្តីទាំងប៉ុន្មានដែលគាត់បានជម្រាបស្តេចនៅថ្ងៃនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅក្រុងបេត-អែល មានហោរាចាស់ម្នាក់ កូនគាត់ម្នាក់មកប្រាប់ឪពុកពីគ្រប់ការដែលអ្នកសំណព្វរបស់ព្រះបានធ្វើ នៅក្រុងបេត-អែល នៅថ្ងៃនោះ ព្រមទាំងពាក្យទាំងប៉ុន្មាន ដែលគាត់បានទូលដល់ស្តេចដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គ្រានោះ មានព្យាការីចាស់មួយរូបរស់នៅបេតអែល។ កូនប្រុសរបស់គាត់បានរៀបរាប់អំពីព្រឹត្តិការណ៍ទាំងប៉ុន្មានដែលអ្នកជំនិតរបស់ព្រះជាម្ចាស់បានធ្វើនៅបេតអែល និងសេចក្ដីទាំងប៉ុន្មានដែលលោកបានទូលព្រះរាជា នៅថ្ងៃនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯនៅក្រុងបេត-អែល មានហោរាចាស់ម្នាក់ ឯកូនគាត់ម្នាក់ ក៏មកប្រាប់ឪពុក ពីគ្រប់ទាំងការ ដែលអ្នកសំណប់របស់ព្រះបានធ្វើ នៅក្រុងបេត-អែល នាថ្ងៃនោះ ព្រមទាំងពាក្យទាំងប៉ុន្មាន ដែលគាត់បានទូលដល់ស្តេចដែរ |
បន្ទាប់មក អ្នកនាំសាររបស់អុលឡោះត្រឡប់ទៅវិញ តាមផ្លូវមួយផ្សេងទៀត គឺគាត់មិនត្រឡប់ទៅវិញ តាមផ្លូវដែលគាត់មកបេតអែលនោះឡើយ។
បិតាសួរកូនថា៖ «តើគាត់ចាកចេញទៅតាមផ្លូវណា?»។ កូនៗក៏ប្រាប់បិតាពីផ្លូវដែលអ្នកនាំសាររបស់អុលឡោះពីស្រុកយូដាវិលត្រឡប់ទៅវិញ។
មនុស្សម្នាដែលធ្វើដំណើរកាត់តាមនោះ ឃើញសាកសពរបស់គាត់នៅលើផ្លូវ ហើយឃើញសឹង្ហឈរនៅក្បែរសពនោះ។ ពួកគេក៏យករឿងនេះ ទៅនិយាយនៅក្នុងក្រុងដែលណាពីចាស់នោះរស់នៅ។
ស្តេចមានប្រសាសន៍ថា៖ «ចូរទុកផ្នូរនេះ កុំប៉ះពាល់ឆ្អឹងរបស់គាត់ឡើយ»។ ដូច្នេះ គេមិនគាស់យកឆ្អឹងរបស់គាត់ ព្រមទាំងឆ្អឹងរបស់ណាពីដែលមកពីស្រុកសាម៉ារីទេ។
គ្មានណាពីរបស់ជនជាតិអ៊ីស្រអែលទស្សន៍ទាយអំពីក្រុងយេរូសាឡឹម និងរៀបរាប់អំពីនិមិត្តហេតុដែលថាក្រុងនេះនឹងមានសន្តិភាព តែគ្មានសន្តិភាពសោះ! -នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
«កូនមនុស្សអើយ! ចូរថ្លែងបន្ទូល ប្រឆាំងនឹងពួកណាពីរបស់ជនជាតិអ៊ីស្រអែល។ ចូរប្រាប់ពួកណាពីដែលបានទស្សន៍ទាយតាមអំពើចិត្តរបស់ខ្លួនថា: ចូរស្ដាប់បន្ទូលរបស់អុលឡោះតាអាឡា!។
គាត់សម្លឹងមើលទៅ ឃើញជនជាតិអ៊ីស្រអែលបោះជំរំតាមកុលសម្ព័ន្ធរបស់គេរៀងៗខ្លួន។ រសរបស់អុលឡោះក៏មកសណ្ឋិតលើបាឡាម
នៅថ្ងៃនោះ នឹងមានមនុស្សជាច្រើនពោលមកខ្ញុំថា “អ៊ីសាជាអម្ចាស់ អ៊ីសាជាអម្ចាស់អើយ! យើងខ្ញុំធ្លាប់ថ្លែងបន្ទូលនៃអុលឡោះក្នុងនាមលោក យើងខ្ញុំធ្លាប់ដេញអ៊ីព្លេសក្នុងនាមលោក ហើយយើងខ្ញុំក៏ធ្លាប់ធ្វើការអស្ចារ្យជាច្រើន ក្នុងនាមលោកដែរ”។
ព្រោះថា ប្រសិនបើមនុស្សម្នាក់មិនចេះមើលខុសត្រូវលើក្រុមគ្រួសាររបស់ខ្លួនផង ធ្វើម្ដេចនឹងឲ្យគាត់មើលខុសត្រូវលើក្រុមជំអះរបស់អុលឡោះកើត!។
ប៉ុន្ដែ ណាពីនេះបានទទួលការស្ដីប្រដៅ ព្រោះគាត់ប្រព្រឹត្ដល្មើសវិន័យ គឺសត្វពាហនៈដែលមិនចេះនិយាយ បែរជានិយាយភាសាមនុស្ស ឃាត់គាត់កុំឲ្យប្រព្រឹត្ដអំពើលេលាយ៉ាងនោះឡើយ។
អស់អ្នកដែលធ្លាប់ស្គាល់លោកសូល ឃើញគាត់ថ្លែងបន្ទូលរបស់អុលឡោះជាមួយពួកណាពី គេក៏សាកសួរគ្នាទៅវិញទៅមកថា «តើមានកើតអ្វីចំពោះកូនប្រុសលោកគីស? សូលចូលក្រុមណាពីដែរតើ!»។