កបេលបានបបួលហាបេល ជាប្អូនទៅចម្ការ លុះដល់ហើយ គាត់ក៏ស្ទុះទៅប្រហារប្អូនឲ្យស្លាប់បាត់បង់ជីវិត។
១ ពង្សាវតារក្សត្រ 11:29 - អាល់គីតាប ថ្ងៃមួយលោកយេរ៉ូបោមបានចាកចេញពីក្រុងយេរូសាឡឹម។ នៅតាមផ្លូវ ណាពីអហ៊ីយ៉ា ជាអ្នកភូមិស៊ីឡូ បានមកជួបគាត់ ទាំងពាក់អាវធំមួយថ្មីផង។ អ្នកទាំងពីរស្ថិតនៅទីវាល ដាច់ឆ្ងាយពីគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅគ្រានោះ មានមួយថ្ងៃ យេរ៉ូបោមចេញពីក្រុងយេរូសាឡិមទៅ ហើយហោរាអ័ហ៊ីយ៉ាជាពួកក្រុងស៊ីឡូរ ក៏ប្រទះនឹងលោកនៅកណ្ដាលផ្លូវ មានតែគ្នាពីរនាក់នៅកណ្ដាលវាលនោះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ថ្ងៃមួយ លោកយេរ៉ូបោមបានចាកចេញពីក្រុងយេរូសាឡឹម។ នៅតាមផ្លូវ ព្យាការីអហ៊ីយ៉ា ជាអ្នកភូមិស៊ីឡូ បានមកជួបលោក ទាំងពាក់អាវធំមួយថ្មីផង។ លោកទាំងពីរស្ថិតនៅទីវាល ដាច់ឆ្ងាយពីគេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅគ្រានោះ មានកាល១ថ្ងៃយេរ៉ូបោមចេញពីក្រុងយេរូសាឡិមទៅ ហើយហោរាអ័ហ៊ីយ៉ាជាពួកក្រុងស៊ីឡូរ ក៏ប្រទះនឹងលោកនៅកណ្តាលផ្លូវ មានតែគ្នា២នាក់នៅកណ្តាលវាលនោះ |
កបេលបានបបួលហាបេល ជាប្អូនទៅចម្ការ លុះដល់ហើយ គាត់ក៏ស្ទុះទៅប្រហារប្អូនឲ្យស្លាប់បាត់បង់ជីវិត។
ខ្ញុំមានកូនប្រុសពីរនាក់ ពួកវាឈ្លោះប្រកែកគ្នានៅឯស្រែ ហើយម្នាក់បានវាយម្នាក់ទៀតស្លាប់ ព្រោះគ្មាននរណាឃាត់គេទាំងពីរឡើយ។
អុលឡោះតាអាឡាមានបន្ទូលមកកាន់ស្តេចស៊ូឡៃម៉ានថា៖ «ដោយអ្នកប្រព្រឹត្តដូច្នេះ គឺអ្នកមិនបានគោរពសម្ពន្ធមេត្រីរបស់យើង ហើយក៏មិនបានកាន់តាមហ៊ូកុំ ដែលយើងបង្គាប់ដល់អ្នកដែរ យើងនឹងដកយករាជសម្បត្តិពីអ្នក ប្រគល់ទៅឲ្យអ្នកបម្រើរបស់អ្នកវិញ។
ស្តេចមិនព្រមស្តាប់តាមសំណូមពររបស់ប្រជាជនទេ ដ្បិតអុលឡោះតាអាឡាបណ្តាលឲ្យមានសភាពការណ៍ប្រែប្រួលដូច្នេះ ស្របតាមបន្ទូលដែលទ្រង់បានថ្លែងមកកាន់លោកយេរ៉ូបោម ជាកូនរបស់លោកនេបាតតាមរយៈអហ៊ីយ៉ានៅស៊ីឡូ។
កាលលោកយេរ៉ូបោម ជាកូនរបស់លោកនេបាតឮដំណឹងនេះ លោកស្ថិតនៅក្នុងស្រុកអេស៊ីបនៅឡើយ។ លោកយេរ៉ូបោមបានរត់ភៀសខ្លួនពីស្តេចស៊ូឡៃម៉ាន ទៅស្នាក់នៅស្រុកអេស៊ីប។
ស្តេចយេរ៉ូបោមប្រាប់ភរិយាថា៖ «ចូរក្រោកឡើងក្លែងខ្លួន ដើម្បីកុំឲ្យគេស្គាល់ថា នាងជាភរិយាយើង រួចធ្វើដំណើរទៅកាន់ស៊ីឡូ។ នៅទីនោះ មានណាពីម្នាក់ ឈ្មោះអហ៊ីយ៉ា គឺគាត់ហើយដែលប្រាប់យើងថា យើងនឹងសោយរាជ្យលើប្រជាជននេះ។
ភរិយារបស់ស្តេចយេរ៉ូបោមក៏ធ្វើតាម។ នាងក្រោកឡើង ចេញដំណើរទៅស៊ីឡូ ហើយទៅដល់ផ្ទះរបស់លោកអហ៊ីយ៉ា។ លោកអហ៊ីយ៉ាមើលអ្វីលែងឃើញទៀតហើយ ព្រោះភ្នែកគាត់ងងឹតដោយគាត់ចាស់ជរា។
ស្តេចមិនព្រមស្តាប់តាមសំណូមពររបស់ប្រជាជនទេ ដ្បិតអុលឡោះតាអាឡាបណ្តោយឲ្យមានសភាពការណ៍ប្រែប្រួលដូច្នេះ ស្របតាមបន្ទូលដែលទ្រង់ថ្លែងមកកាន់លោកយេរ៉ូបោម ជាកូនរបស់លោកនេបាត តាមរយៈណាពីអហ៊ីយ៉ានៅស៊ីឡូ។
កិច្ចការផ្សេងទៀតរបស់ស្តេចស៊ូឡៃម៉ាន គឺតាំងពីដើមរហូតដល់ចប់ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅ «កិច្ចការរបស់ណាពីណាថាន» ជាអ្នកភូមិស៊ីឡូ និងក្នុងសៀវភៅ «និមិត្តហេតុដ៏អស្ចារ្យរបស់លោកអ៊ីដោ ជាអ្នកទាយ» ស្តីអំពីស្តេចយេរ៉ូបោម ជាកូនរបស់លោកនេបាត និងជាស្តេចស្រុកអ៊ីស្រអែល។
ក្រោយពីវាយយកទឹកដីបានហើយ សហគមន៍អ៊ីស្រអែលទាំងមូលមកជួបជុំគ្នានៅស៊ីឡូ ហើយដំឡើងជំរំជួបអុលឡោះតាអាឡានៅទីនោះ។