បល្ល័ង្កនេះស្ថិតនៅលើកំណល់មួយដែលមានជណ្តើរប្រាំមួយថ្នាក់ បង្អែករបស់បល្ល័ង្កមានរាងមូល ព្រមទាំងមានដៃសងខាង ហើយមានរូបចម្លាក់សឹង្ហពីរ ឈរនៅជាប់នឹងដៃទាំងសងខាងនោះ។
១ ពង្សាវតារក្សត្រ 10:18 - អាល់គីតាប ស្តេចស៊ូឡៃម៉ានធ្វើបល្ល័ង្កមួយដ៏ធំពីភ្លុក ព្រមទាំងស្រោបមាសសុទ្ធផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មួយទៀតស្តេចធ្វើបល្ល័ង្កមួយធំ ដោយភ្លុក ហើយស្រោបមាសសុទ្ធលេខមួយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទសាឡូម៉ូនធ្វើបល្ល័ង្កមួយដ៏ធំពីភ្លុក ព្រមទាំងស្រោបមាសសុទ្ធផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មួយទៀតស្តេចទ្រង់ធ្វើបល្ល័ង្ក១ធំ ដោយភ្លុក ហើយស្រោបមាសសុទ្ធលេខ១ |
បល្ល័ង្កនេះស្ថិតនៅលើកំណល់មួយដែលមានជណ្តើរប្រាំមួយថ្នាក់ បង្អែករបស់បល្ល័ង្កមានរាងមូល ព្រមទាំងមានដៃសងខាង ហើយមានរូបចម្លាក់សឹង្ហពីរ ឈរនៅជាប់នឹងដៃទាំងសងខាងនោះ។
ស្តេចស៊ូឡៃម៉ានមានសំពៅដើរសមុទ្រ សម្រាប់ធ្វើជំនួញទៅស្រុកឆ្ងាយ ជាមួយសំពៅរបស់ស្តេចហ៊ីរ៉ាម។ បីឆ្នាំម្តង សំពៅទាំងនោះវិលត្រឡប់មកវិញ ដោយនាំយកមាស ប្រាក់ ភ្លុក ស្វា និងក្ងោកមកផង។
កិច្ចការផ្សេងៗទៀតរបស់ស្តេចអហាប់ និងអ្វីៗទាំងប៉ុន្មានដែលគាត់បានធ្វើ គឺការសង់ដំណាក់អំពីភ្លុក និងក្រុងនានា សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្តេចស្រុកអ៊ីស្រអែល។
អុលឡោះតាអាឡាជាម្ចាស់មានបន្ទូល មកកាន់អម្ចាស់របស់ខ្ញុំ ដូចតទៅនេះ៖ «សូមនៅខាងស្ដាំយើង ទំរាំដល់យើងបង្ក្រាបខ្មាំងសត្រូវរបស់អ្នក មកដាក់ក្រោមជើងអ្នក!»។
នៅទីនេះក៏មានបល្ល័ង្កនៃរាជវង្ស របស់ស្ដេចទត ដើម្បីគ្រប់គ្រងប្រជារាស្ត្រ ដោយយុត្តិធម៌ដែរ។
អុលឡោះអើយ បល្ល័ង្ករបស់ទ្រង់ នៅស្ថិតស្ថេរអស់កល្បជាអង្វែងតរៀងទៅ ហើយទ្រង់គ្រងរាជ្យដោយយុត្តិធម៌
អាវវែងរបស់ស្តេចក្រអូបទៅដោយ ក្លិនប្រេងទេព្វិរូ និងខ្លឹមចន្ទន៍ក្រស្នា មានក្រុមតន្ត្រីប្រគំភ្លេងជូនស្តេច នៅក្នុងវាំងដែលរចនាអំពីភ្លុកដំរី។
ពួកគេយកឈើម៉ៃសាក់ពីស្រុកបាសាន មកធ្វើជាច្រវា យកឈើគ្រញូងពីកោះគីទីម មកក្រាលជាមួយភ្លុក ធ្វើកន្លែងអង្គុយ។
អ្នករាល់គ្នាសម្រាកនៅលើគ្រែរចនាដោយភ្លុក អ្នករាល់គ្នាទំរេតយ៉ាងច្រអូសនៅលើកំរាលព្រំ បរិភោគសាច់ចៀម និងកូនគោបំប៉ន។
បុត្រានេះ ជារស្មីនៃសិរីរុងរឿងរបស់អុលឡោះ និងមានលក្ខណៈដូចទ្រង់បេះបិទ។ បុត្រាទ្រទ្រង់អ្វីៗទាំងអស់ដោយសារបន្ទូលប្រកបដោយអំណាច។ លុះគាត់ប្រោសមនុស្សឲ្យបានបរិសុទ្ធ ផុតពីបាបរួចហើយ គាត់ក៏នៅខាងស្ដាំអុលឡោះដ៏ឧត្តុង្គឧត្ដមនៅសូរ៉កា។
ចំពោះបុត្រាវិញ ទ្រង់មានបន្ទូលថា៖ «ឱលោកម្ចាស់អើយបល្ល័ង្ករបស់អ្នក នៅស្ថិតស្ថេរអស់កល្បជានិច្ច ហើយអ្នកគ្រងរាជ្យដោយយុត្ដិធម៌»។
ទំនិញទាំងនោះ គឺមាស ប្រាក់ ត្បូង ពេជ្រ ក្រណាត់ទេសឯក ក្រណាត់ពណ៌ស្វាយ ក្រណាត់សូត្រ ក្រណាត់ពណ៌ក្រហម ឈើក្រអូបគ្រប់មុខ គ្រឿងភ្លុក គ្រឿងផ្សេងៗដែលធ្វើពីឈើដ៏មានតម្លៃ ធ្វើពីលង្ហិន ធ្វើពីដែក និងធ្វើពីថ្មកែវ
បន្ទាប់មក ខ្ញុំឃើញបល្ល័ង្កមួយធំពណ៌ស ព្រមទាំងឃើញទ្រង់ ដែលនៅលើបល្ល័ង្កនោះផងដែរ។ ផែនដី និងផ្ទៃមេឃ បានរត់ចេញបាត់ពីមុខទ្រង់ទៅ ឥតមានសល់អ្វីឡើយ។