Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 10:17 - អាល់គីតាប

17 និង​ខែល​តូចៗ​ពី​មាស​ចំនួន​បី​រយ ខែល​នីមួយៗ​មាន​ទម្ងន់​មួយ​គីឡូ‌ក្រាម​កន្លះ។ គាត់​យក​ខែល​ទាំង​នោះ​ទៅ​ទុក​ក្នុង «ដំណាក់​ព្រៃ​ស្រុក​លីបង់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ទ្រង់​បាន​ផែ​មាស​ធ្វើ​ខែល​តូច​បីរយ ក្នុង​ខែល​នីមួយៗ​មាន​មាស​ប្រាំមួយ​នាលិ ហើយ​ទ្រង់​តម្កល់​ទុក​ទាំង​អស់​ក្នុង​ដំណាក់​នៃ​ព្រៃ​ល្បាណូន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 និង​ខែល​តូចៗ​ពី​មាស​ចំនួន​បី​រយ ខែល​នីមួយៗ​មាន​ទម្ងន់​មួយ​គីឡូ‌ក្រាម​កន្លះ។ ស្ដេច​យក​ខែល​ទាំង​នោះ​ទៅ​ទុក​ក្នុង «ដំណាក់​ព្រៃ​ស្រុក​លីបង់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ទ្រង់​ក៏​ផែ​មាស​ធ្វើ​ខែល​តូច​៣០០ ក្នុង​ខែល​មួយៗ មាន​មាស​៦​នាលិ ហើយ​ទ្រង់​ដំកល់​ទុក​ទាំង​អស់​ក្នុង​ដំណាក់​នៃ​ព្រៃ​ល្បាណូន

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 10:17
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ស្រុក​អេស៊ីប​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា និង​រាជ‌ទ្រព្យ​នៅ​ក្នុង​វាំង។ ស្តេច​បាន​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​ទាំង​មូល និង​ខែល​មាស​ទាំង​អស់​ដែល​ស្តេច​ស៊ូឡៃ‌ម៉ាន​បាន​ធ្វើ។


ដំបូង​បង្អស់ ស៊ូឡៃ‌ម៉ាន​សង់ «ដំណាក់​ព្រៃ​ស្រុក​លីបង់» មាន​បណ្តោយ​ប្រវែង​មួយ​រយ​ហត្ថ ទទឹង​ហាសិប​ហត្ថ និង​កំពស់​សាម‌សិប​ហត្ថ មាន​សសរ​បួន​ជួរ​ធ្វើ​ពី​ឈើ​តាត្រៅ ហើយ​នៅ​លើ​សសរ​មាន​ធ្នឹម​ធ្វើ​ពី​ឈើ​តាត្រៅ​ដែរ។


ស្តេច​ស៊ី‌សាក់ ជា​ស្តេច​ស្រុក​អេស៊ីប​វាយ​លុក​ក្រុង​យេរូ‌សាឡឹម ហើយ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​នៅ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា និង​រាជ្យ​ទ្រព្យ​នៅ​ក្នុង​វាំង​អស់​គ្មាន​សល់។ ស្តេច​ក៏​រឹប​អូស​យក​ខែល​មាស​ទាំង​ប៉ុន្មាន​ដែល​ស្តេច​ស៊ូឡៃ‌ម៉ាន​បាន​ធ្វើ​ដែរ។


យូដា​គ្មាន​អ្វី​ការពារ​ខ្លួន​ទេ នៅ​ថ្ងៃ​នោះ អ្នក​បែរ​ចិត្ត​ទៅ​រក​គ្រឿង សស្ត្រា‌វុធ​នៅ​ក្នុង​ឃ្លាំង​ដំណាក់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម