យ៉ាកកូបពោលទៀតថា៖ «ចូរកូនស្បថឲ្យពុកមក» យូសុះក៏ស្បថជូន។ បន្ទាប់មក អ៊ីស្រអែលក្រាប នៅក្បាលដំណេករបស់គាត់។
១ ពង្សាវតារក្សត្រ 1:47 - អាល់គីតាប ហើយពួកនាម៉ឺនមន្ត្រីនាំគ្នាមកជូនពរស្តេចទត ដោយជម្រាបថា“សូមអុលឡោះជាម្ចាស់របស់ស្តេចប្រទានឲ្យសម្តេចស៊ូឡៃម៉ាន មានឈ្មោះល្បីល្បាញ ជាងឈ្មោះរបស់ស្តេចទៅទៀត។ សូមឲ្យរាជ្យរបស់សម្តេចស៊ូឡៃម៉ានបានរុងរឿង ជាងរាជ្យរបស់ស្តេច!”។ ពេលនោះស្តេចក៏ក្រាបគោរពនៅក្នុងបន្ទប់គេង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មួយទៀត ពួកលោកជាជំនិតស្តេច បានមកចម្រើនពរដល់ព្រះបាទដាវីឌ ជាអម្ចាស់នៃយើងរាល់គ្នា ដោយពាក្យថា "សូមឲ្យព្រះនៃទ្រង់តម្កើងព្រះនាមសាឡូម៉ូន ឲ្យវិសេសជាងព្រះនាមទ្រង់ ហើយតាំងរាជ្យសាឡូម៉ូន ឲ្យធំលើសជាងរាជ្យរបស់ទ្រង់ទៅទៀត"។ ឯព្រះរាជាក៏ឱនកាយនៅលើព្រះបន្ទំ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហើយពួកនាម៉ឺនមន្ត្រីនាំគ្នាមកថ្វាយពរព្រះបាទដាវីឌ ជាអម្ចាស់នៃយើង ដោយទូលថា“សូមព្រះរបស់ព្រះករុណាប្រទានឲ្យព្រះបាទសាឡូម៉ូនមានព្រះនាមល្បីល្បាញ ជាងព្រះនាមរបស់ព្រះករុណាទៅទៀត។ សូមឲ្យរាជ្យរបស់ព្រះបាទសាឡូម៉ូនបានរុងរឿងជាងរាជ្យរបស់ព្រះករុណា!”។ ពេលនោះ ព្រះរាជាក៏ក្រាបថ្វាយបង្គំ នៅក្នុងក្រឡាបន្ទំ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មួយទៀត ពួកលោក ជាជំនិតស្តេច បានមកចំរើនពរដល់ស្តេចដាវីឌ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ដោយពាក្យថា សូមឲ្យព្រះនៃទ្រង់ដំកើងព្រះនាមសាឡូម៉ូន ឲ្យវិសេសជាងព្រះនាមនៃទ្រង់ ហើយតាំងរាជ្យសាឡូម៉ូន ឲ្យធំលើសជាងរាជ្យរបស់ទ្រង់ទៅទៀត ឯស្តេច ទ្រង់ក៏ឱនកាយនៅលើព្រះបន្ទំ |
យ៉ាកកូបពោលទៀតថា៖ «ចូរកូនស្បថឲ្យពុកមក» យូសុះក៏ស្បថជូន។ បន្ទាប់មក អ៊ីស្រអែលក្រាប នៅក្បាលដំណេករបស់គាត់។
ស្តេចទតសួរពួកគេថា៖ «តើឲ្យយើងធ្វើដូចម្តេចចំពោះអ្នករាល់គ្នា? តើយើងអាចលាងកំហុសដែលយើងបានប្រព្រឹត្តចំពោះអ្នករាល់គ្នាតាមពិធីណា ដើម្បីឲ្យអ្នករាល់គ្នាជូនពរដល់ប្រជារាស្ត្ររបស់អុលឡោះតាអាឡា»។
ស្តេចថូអ៊ីក៏ចាត់សម្តេចយ៉ូរ៉ាម ជាកូនឲ្យចូលមកជួបស្តេចទត និងអបអរសាទរចំពោះជ័យជំនះលើស្តេចហាដារេស៊ើរ ព្រោះស្តេចថូអ៊ី ធ្វើសឹកសង្គ្រាមជាមួយស្តេចហាដារេស៊ើរដែរ។ សម្តេចយ៉ូរ៉ាមនាំយកវត្ថុធ្វើអំពីមាស ប្រាក់ និងលង្ហិនមកជូនស្តេចទត។
សូមអុលឡោះតាអាឡានៅជាមួយស្តេចស៊ូឡៃម៉ាន ដូចទ្រង់បាននៅជាមួយស្តេចដែរ! សូមទ្រង់ប្រទានឲ្យរាជ្យរបស់ស្តេចស៊ូឡៃម៉ានបានរុងរឿង លើសរាជ្យរបស់ស្តេចទតជាអម្ចាស់ទៅទៀត!»។
ធ្វើដូច្នេះ ពួកគេអាចជូនជំនូនដែលមានក្លិនឈ្ងុយជាទីគាប់ចិត្តអុលឡោះហើយពួកគេទូរអាអង្វរ សូមឲ្យស្តេច និងបុត្រ មានអាយុយឺនយូរ។
ចូរនាំហ្វូងចៀម និងហ្វូងគោទៅជាមួយ តាមសំណូមពររបស់អ្នករាល់គ្នាចុះ! បន្ទាប់មក ចូរឲ្យពរយើងផង!»។
គេពោលថា៖ «សូមអុលឡោះប្រទានពរដល់ ស្តេចដែលមក ក្នុងនាមអុលឡោះជាអម្ចាស់! សូមសន្ដិភាពកើតពីសូរ៉កមក សូមលើកតម្កើងសិរីរុងរឿងរបស់អុលឡោះ នៅស្ថានដ៏ខ្ពង់ខ្ពស់បំផុត!»។
ដោយសារជំនឿ ពេលណាពីយ៉ាកកូបហៀបនឹងស្លាប់ គាត់បានឲ្យពរដល់កូនៗរបស់ណាពីយូសុះ ហើយគាត់ថ្វាយបង្គំអុលឡោះ ដោយបន្ទន់ខ្លួនលើឈើច្រត់។