លោកសេរ៉ាយ៉ា ជាលេខាធិការរបស់ស្តេច។ លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ជាមេបញ្ជាការលើក្រុមកេរេធីម និងក្រុមពេរេធីម។ រីឯបុត្រាទាំងប៉ុន្មានរបស់ស្តេចទត មានមុខងារជាអ៊ីមុាំ។
១ ពង្សាវតារក្សត្រ 1:36 - អាល់គីតាប លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដាជម្រាបស្តេចថា៖ «អាមីន! អុលឡោះតាអាឡាជាម្ចាស់របស់ស្តេច ទ្រង់មានបន្ទូលទុកដូច្នេះមែន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បេណាយ៉ា ជាកូនយេហូយ៉ាដា ក៏ទូលឆ្លើយថា៖ «អាម៉ែន សូមឲ្យព្រះយេហូវ៉ា ជាព្រះនៃព្រះករុណា ដ៏ជាម្ចាស់នៃទូលបង្គំ បានព្រមដូច្នេះដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ទូលស្ដេចថា៖ «អាម៉ែន! ព្រះអម្ចាស់ ជាព្រះរបស់ព្រះករុណាជាអម្ចាស់ ទ្រង់មានព្រះបន្ទូលទុកដូច្នេះមែន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បេណាយ៉ា ជាកូនយេហូយ៉ាដា ក៏ទូលឆ្លើយថា អាម៉ែន សូមឲ្យព្រះយេហូវ៉ា ជាព្រះនៃព្រះករុណា ដ៏ជាម្ចាស់នៃទូលបង្គំ បានព្រមដូច្នេះដែរ |
លោកសេរ៉ាយ៉ា ជាលេខាធិការរបស់ស្តេច។ លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ជាមេបញ្ជាការលើក្រុមកេរេធីម និងក្រុមពេរេធីម។ រីឯបុត្រាទាំងប៉ុន្មានរបស់ស្តេចទត មានមុខងារជាអ៊ីមុាំ។
ចូរដង្ហែស៊ូឡៃម៉ានចូលមកក្នុងក្រុងវិញ ឲ្យនៅលើបល្ល័ង្ករបស់យើង។ ស៊ូឡៃម៉ាននឹងគ្រងរាជ្យបន្តពីយើង គឺយើងតែងតាំងកូននេះ ឲ្យធ្វើជាមគ្គទេសក៍លើស្រុកអ៊ីស្រអែល និងស្រុកយូដា»។
សូមអុលឡោះតាអាឡានៅជាមួយស្តេចស៊ូឡៃម៉ាន ដូចទ្រង់បាននៅជាមួយស្តេចដែរ! សូមទ្រង់ប្រទានឲ្យរាជ្យរបស់ស្តេចស៊ូឡៃម៉ានបានរុងរឿង លើសរាជ្យរបស់ស្តេចទតជាអម្ចាស់ទៅទៀត!»។
ឱអុលឡោះតាអាឡាជាម្ចាស់អើយ ឥឡូវនេះ ទ្រង់ពេញចិត្តប្រទានពរ ដល់ពូជពង្សរបស់ខ្ញុំ ដើម្បីឲ្យគេបានស្ថិតស្ថេរនៅចំពោះទ្រង់តរៀងទៅ ដ្បិតទ្រង់ប្រទានពរដល់នរណា អ្នកនោះនឹងទទួលពរអស់កល្បជានិច្ច»។
អុលឡោះតាអាឡាជាថ្មដាការពារខ្ញុំ ជាបន្ទាយដ៏រឹងមាំរបស់ខ្ញុំ ជាម្ចាស់ដែលជួយរំដោះខ្ញុំ ទ្រង់ជាម្ចាស់នៃខ្ញុំ ជាថ្មដាសម្រាប់ខ្ញុំពឹងជ្រក ទ្រង់ជាខែល ជាកម្លាំងដែលសង្គ្រោះខ្ញុំ និងជាជំរកដ៏មាំមួនរបស់ខ្ញុំ។
ឱអុលឡោះអើយ! ទ្រង់ពិតជាម្ចាស់នៃខ្ញុំមែន ខ្ញុំស្វែងរកទ្រង់ ខ្ញុំចង់នៅក្បែរទ្រង់ណាស់ ខ្ញុំចង់នៅជាប់ជាមួយទ្រង់ ដូចដីដ៏ស្ងួតបែកក្រហែងត្រូវការទឹក ។
សូមលើកតម្កើងនាមដ៏រុងរឿង របស់ទ្រង់រហូតតទៅ! សូមឲ្យផែនដីទាំងមូលបានពោរពេញ ទៅដោយសិរីរុងរឿងរបស់ទ្រង់! អាម៉ីន! អាម៉ីន!
គឺយើងរកបានទតជាអ្នកបម្រើរបស់យើង យើងបានចាក់ប្រេងតែងតាំងគាត់ ដោយប្រេងដ៏វិសុទ្ធរបស់យើង
ពេលនោះ ទតនឹងហៅយើងថា “ទ្រង់ជាបិតា និងជាម្ចាស់នៃខ្ញុំ ទ្រង់ជួយការពារ និងសង្គ្រោះខ្ញុំ!”។
ដូច្នេះ យើងនឹងសម្រេចតាមពាក្យ ដែលយើងបានសន្យាដល់បុព្វបុរសរបស់អ្នករាល់គ្នាថា ប្រគល់ទឹកដីដ៏សម្បូណ៌សប្បាយឲ្យពួកគេ។ សព្វថ្ងៃ អ្នករាល់គ្នាកាន់កាប់ទឹកដីនេះស្រាប់ហើយ»។ ខ្ញុំក៏ជម្រាបទ្រង់ថា «ពិតមែនហើយអុលឡោះតាអាឡា!»។
«អាមីន! សូមអុលឡោះតាអាឡាធ្វើតាមពាក្យរបស់អ្នក! សូមអុលឡោះតាអាឡាសម្រេចតាមពាក្យដែលអ្នកប្រកាសនេះចុះ! គឺសូមទ្រង់នាំសម្ភារៈរបស់ម៉ាស្ជិទ និងប្រជាជនដែលគេកៀរយកទៅជាឈ្លើយសឹកនោះមកវិញ!
ត្រូវបង្រៀនគេឲ្យប្រតិបត្ដិតាមសេចក្ដីទាំងប៉ុន្មាន ដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា។ ចូរដឹងថា ខ្ញុំនៅជាមួយអ្នករាល់គ្នាជារៀងរាល់ថ្ងៃ រហូតដល់អវសានកាលនៃពិភពលោក»។
សូមកុំនាំយើងខ្ញុំឲ្យជួបការល្បួងឡើយ តែសូមរំដោះយើងខ្ញុំឲ្យរួចពីអ៊ីព្លេសកំណាច [ដ្បិតទ្រង់គ្រងរាជ្យ ទ្រង់មានអំណាច និងសិរីរុងរឿង អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ីន។]
បើបងប្អូនអរគុណទ្រង់ ដោយវិញ្ញាណរបស់បងប្អូនតែប៉ុណ្ណោះ ធ្វើម្ដេចនឹងឲ្យអ្នកដែលគ្រាន់តែមកស្ដាប់ អាចនឹងពោលពាក្យ «អាម៉ីន» យល់ស្របនឹងពាក្យអរគុណរបស់បងប្អូនបាន ប្រសិនបើគ្នាមិនដឹងថាបងប្អូននិយាយអ្វីផងនោះ!
មានគេប្រឆាំងតាមព្យាបាទ និងរកប្រហារជីវិតលោកម្ចាស់ តែអុលឡោះតាអាឡាជាម្ចាស់របស់លោក នឹងការពារជីវិតលោកជានិច្ច មិនឲ្យលោកឃ្លាតឆ្ងាយពីទ្រង់ឡើយ។ រីឯជីវិតខ្មាំងសត្រូវរបស់លោកវិញ ទ្រង់បោះចោលទៅឆ្ងាយ ដូចគេបាញ់ខ្សែដង្ហក់។