ពេលនោះ ពួកនាម៉ឺនមន្ត្រីជម្រាបគាត់ថា៖ «សូមជម្រាបស្តេច! យើងខ្ញុំនឹងរកស្រីក្រមុំម្នាក់មកជូនស្តេច។ នាងនៅបម្រើ និងមើលថែទាំស្តេច ហើយនាងដេកនៅក្បែរស្តេច ដើម្បីឲ្យស្តេចបានកក់ក្តៅ»។
១ ពង្សាវតារក្សត្រ 1:3 - អាល់គីតាប ក្នុងទឹកដីអ៊ីស្រអែលទាំងមូល គេស្វែងរកបានស្រីក្រមុំដ៏ស្រស់ស្អាតម្នាក់ឈ្មោះនាងអប៊ីសាក នៅភូមិស៊ូណែម រួចនាំមកជូនទត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ គេក៏ចេញទៅ ស្វែងរកស្រីក្រមុំស្រស់ស្អាតម្នាក់ នៅក្នុងស្រុកអ៊ីស្រាអែលទាំងមូល បានប្រទះឃើញនាងអ័ប៊ីសាក ជាអ្នកស្រុកស៊ូណែម ហើយនាំនាងមកថ្វាយស្តេច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងទឹកដីអ៊ីស្រាអែលទាំងមូល គេស្វែងរកបានស្រីក្រមុំដ៏ស្រស់ស្អាតមួយរូបឈ្មោះ នាងអប៊ីសាក នៅភូមិស៊ូណែម រួចនាំមកថ្វាយស្ដេច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ គេក៏ចេញទៅ ស្វែងរកស្រីក្រមុំយ៉ាងល្អ នៅគ្រប់ក្នុងស្រុកអ៊ីស្រាអែល បានប្រទះនឹងនាងអ័ប៊ីសាក ជាអ្នកស្រុកស៊ូណែម ហើយនាំនាងមកថ្វាយស្តេច |
ពេលនោះ ពួកនាម៉ឺនមន្ត្រីជម្រាបគាត់ថា៖ «សូមជម្រាបស្តេច! យើងខ្ញុំនឹងរកស្រីក្រមុំម្នាក់មកជូនស្តេច។ នាងនៅបម្រើ និងមើលថែទាំស្តេច ហើយនាងដេកនៅក្បែរស្តេច ដើម្បីឲ្យស្តេចបានកក់ក្តៅ»។
ស្រីក្រមុំនេះមានរូបឆោមល្អដាច់គេ នាងនៅថែទាំ និងជួបបម្រើស្តេចទត តែគាត់ពុំបានរួមរស់ជាមួយនាងទេ។
នាងក៏ចេញដំណើរទៅជួបអ្នកជំនិតរបស់អុលឡោះនៅភ្នំកើមែល។ កាលអ្នកជំនិតរបស់អុលឡោះឃើញនាងពីចម្ងាយ គាត់មានប្រសាសន៍ទៅកាន់កេហាស៊ីជាក្មេងបម្រើថា៖ «មើល៍ស្ត្រីនៅភូមិស៊ូណែមទេតើ!
ថ្ងៃមួយ អេលីយ៉ាសាក់ដើរកាត់តាមភូមិស៊ូណែម។ ភូមិនោះ មានស្ត្រីម្នាក់ ជាអ្នកមានបានឃាត់គាត់ ឲ្យនៅពិសាបាយក្នុងផ្ទះរបស់នាង។ ចាប់តាំងពីពេលនោះមក កាលគាត់ធ្វើដំណើរកាត់ភូមិនេះ គាត់តែងតែអញ្ជើញទៅពិសាបាយនៅផ្ទះរបស់នាង។
ពួកអ្នកបម្រើជម្រាបស្ដេចថា៖ «សូមឲ្យគេរកស្ត្រីព្រហ្មចារី ដែលមានរូបឆោមស្រស់ស្អាតបំផុត យកមកជូនស្តេច។
ស្តេចពេញចិត្តនឹងស្ត្រីក្រមុំណា នាងនោះនឹងឡើងធ្វើជាមហាក្សត្រិយានីជំនួសនាងវ៉ាសធី»។ ស្តេចពេញចិត្ត ហើយសម្រេចតាមសំណើនេះ។
ថ្ងៃមួយ ជនជាតិភីលីស្ទីនប្រមូលផ្តុំគ្នា មកបោះទ័ពនៅស៊ូណែម។ រីឯស្តេចសូលក៏ប្រមូលកងពលអ៊ីស្រអែលទាំងមូល មកបោះទ័ពនៅគីលបោដែរ។