Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 1:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ដូច្នេះ គេ​ក៏​ចេញ​ទៅ ស្វែង​រក​ស្រី​ក្រមុំ​ស្រស់​ស្អាត​ម្នាក់ នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល បាន​ប្រទះ​ឃើញ​នាង​អ័ប៊ី‌សាក ជា​អ្នក​ស្រុក​ស៊ូណែម ហើយ​នាំ​នាង​មក​ថ្វាយ​ស្តេច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ក្នុង​ទឹក​ដី​អ៊ីស្រា‌អែល​ទាំង​មូល គេ​ស្វែង​រក​បាន​ស្រី​ក្រមុំ​ដ៏​ស្រស់​ស្អាត​មួយ​រូប​ឈ្មោះ នាង​អប៊ី‌សាក នៅ​ភូមិ​ស៊ូ‌ណែម រួច​នាំ​មក​ថ្វាយ​ស្ដេច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ដូច្នេះ គេ​ក៏​ចេញ​ទៅ ស្វែង​រក​ស្រី​ក្រមុំ​យ៉ាង​ល្អ នៅ​គ្រប់​ក្នុង​ស្រុក​អ៊ីស្រាអែល បាន​ប្រទះ​នឹង​នាង​អ័ប៊ី‌សាក ជា​អ្នក​ស្រុក​ស៊ូណែម ហើយ​នាំ​នាង​មក​ថ្វាយ​ស្តេច

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ក្នុង​ទឹក​ដី​អ៊ីស្រ‌អែល​ទាំង​មូល គេ​ស្វែង​រក​បាន​ស្រី​ក្រមុំ​ដ៏​ស្រស់​ស្អាត​ម្នាក់​ឈ្មោះ​នាង​អប៊ីសាក នៅ​ភូមិ​ស៊ូ‌ណែម រួច​នាំ​មក​ជូន​ទត។

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 1:3
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ហេតុ​នោះ​បាន​ជា​ពួក​មហា‌តលិក​ទូល​ថា៖ «សូម​ឲ្យ​គេ​ទៅ​រក​ស្រី​ក្រមុំ​ម្នាក់ មក​ថ្វាយ​ព្រះ‌ករុណា​ជា​អម្ចាស់​នៃ​ទូល‌បង្គំ ឲ្យ​នាង​នៅ​បម្រើ​ទ្រង់ និង​ថែ‌ទាំ​ទ្រង់ ហើយ​ឲ្យ​នាង​បាន​ដេក​ឱប​ទ្រង់ ដើម្បី​ឲ្យ​ព្រះ‌ករុណា​ជា​អម្ចាស់​បាន​កក់​ក្តៅ»។


នាង​នោះ​មាន​រូប​ឆោម​ស្រស់​ល្អ​ណាស់ នាង​ក៏​នៅ​ថែ‌ទាំ​បម្រើ​ស្តេច តែ​ស្ដេច​មិន​បាន​រួម​រស់​នឹង​នាង​ទេ។


ដូច្នេះ នាង​បាន​ចេញ​ទៅ ហើយ​ជួប​អ្នក​សំណព្វ​របស់​ព្រះ​នៅ​ភ្នំ​កើមែល។ ពេល​លោក​បាន​ឃើញ​នាង​មក​ពី​ចម្ងាយ លោក​បង្គាប់​ទៅ​កេហា‌ស៊ី​ជា​អ្នក​បម្រើ​ថា៖ «នុ៎ះន៏ ស្ត្រី​នៅ​ស្រុក​ស៊ូណែម


មាន​ថ្ងៃ​មួយ អេលី‌សេ​បាន​ដើរ​ទៅ​ក្រុង​ស៊ូណែម នៅ​ទី​នោះ មាន​ស្ត្រី​អ្នក​ធំ​ម្នាក់ នាង​បាន​ឃាត់​លោក​ឲ្យ​នៅ​ពិសា​បាយ រួច​មក​វេលា​ណា​ដែល​លោក​ទៅ​តាម​ទី​នោះ លោក​តែង‌តែ​ចូល​ទៅ​ពិសា​បាយ​នៅ​ផ្ទះ​របស់​នាង។


ពេល​នោះ ពួក​រាជ​បម្រើ​ដែល​ចាំ​បម្រើ​ស្ដេច ទូល​ស្ដេច​ថា៖ «សូម​ឲ្យ​គេ​ទៅ​រក​ស្ត្រី​ក្រមុំ ដែល​មាន​រូប​ឆោម​ស្រស់​ស្អាត​មក​ថ្វាយ​ព្រះ‌ករុណា។


ស្ត្រី​ក្រមុំ​ណា​ដែល​សព្វ​ព្រះ‌ហឫ‌ទ័យ​ដល់​ព្រះ‌ករុណា នោះ​សូម​តាំង​ឲ្យ​ធ្វើ​ជា​អគ្គ‌មហេសី​ជំនួស​ព្រះ​នាង​វ៉ាសធី»។ ស្ដេច​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​សេចក្ដី​នេះ ហើយ​ក៏​ធ្វើ​តាម​ដូច្នោះ។


ទឹក​ដី​របស់​គេ​រួម​មាន ក្រុង​យេស‌រាល គីសា‌ឡូត ស៊ូណែម


ពួក​ភីលី‌ស្ទីន​បាន​ប្រមូល​គ្នា​មក​បោះ​ទ័ព​នៅ​ត្រង់​ស៊ូណែម ហើយ​ស្ដេច​សូល​ក៏​ប្រមូល​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ ទៅ​បោះ​ទ័ព​នៅ​ត្រង់​គីល‌បោ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម