ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ ធីម៉ូថេ 6:21 - អាល់គីតាប

មាន​អ្នក​ខ្លះ​ប្រកាន់​យក​ចំណេះ​បែប​នេះ ហើយ​ត្រូវ​វង្វេង​ចេញ​ពី​ជំនឿ។ សូម​ឲ្យ​បង​ប្អូន​បាន​ប្រកប​ដោយ​សេចក្តី​ប្រណី‌សន្តោស។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

មាន​អ្នកខ្លះ​អាង “ចំណេះដឹង” នេះ ក៏​ជ្រួសចេញ​ពី​ជំនឿ​។ សូមឲ្យ​ព្រះគុណ ស្ថិតនៅ​ជាមួយ​អ្នករាល់គ្នា​!​៕​៚

សូមមើលជំពូក

Khmer Christian Bible

ទាំង​មាន​អ្នក​ខ្លះ​ប្រកាស​អំ​ពី​ចំណេះ​បែប​នេះ​ ហើយ​វង្វេង​ចេញ​ពី​ជំនឿ។​ សូម​ឲ្យ​អ្នក​រាល់គ្នា​បាន​ប្រកប​ដោយ​ព្រះគុណ។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ក៏​មានអ្នក​ខ្លះ​ប្រកាន់​យក ហើយ​បាន​ឃ្លាត​ចេញ​ពី​ជំនឿ។ សូម​ឲ្យ​អ្នក​បាន​ប្រកប​ដោយ​ព្រះ‌គុណ។ អាម៉ែន។:៚

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

មាន​អ្នក​ខ្លះ​ប្រកាន់​យក​ចំណេះ​បែប​នេះ ហើយ​ត្រូវ​វង្វេង​ចេញ​ពី​ជំនឿ។ សូម​ឲ្យ​បងប្អូន​បាន​ប្រកប​ដោយ​ព្រះ‌គុណ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដែល​មាន​មនុស្ស​ខ្លះ​ប្រកាន់ ក៏​បាន​ជ្រួស​ពី​សេចក្ដី​ជំនឿ​ចេញ​ហើយ។ សូម​ឲ្យ​អ្នក​បាន​ប្រកប​ដោយ​ព្រះ‌គុណ។ អាម៉ែន។:៚

សូមមើលជំពូក



១ ធីម៉ូថេ 6:21
13 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​កុំ​នាំ​យើង​ខ្ញុំ​ឲ្យ​ជួប​ការ​ល្បួង​ឡើយ តែ​សូម​រំដោះ​យើង​ខ្ញុំ​ឲ្យ​រួច​ពី​អ៊ីព្លេស​កំណាច [ដ្បិត​ទ្រង់​គ្រង​រាជ្យ ទ្រង់​មាន​អំណាច និង​សិរី‌រុង‌រឿង អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ អាម៉ីន។]


សូម​ជម្រាប​មក​បង​ប្អូន​ទាំង​អស់​នៅ​ក្រុង​រ៉ូម ជា​អ្នក​ដែល​អុលឡោះ​ស្រឡាញ់ និង​ត្រាស់​ហៅ​ឲ្យ​ធ្វើ​ជា​ប្រជា‌ជន​ដ៏‌បរិសុទ្ធ។ សូម​អុលឡោះ ជា​បិតា​របស់​យើង និង​អាល់ម៉ា‌ហ្សៀស‌អ៊ីសា​ជាអម្ចាស់ ប្រទាន​សេចក្តី​ប្រណី‌សន្តោស និង​សេចក្ដី​សុខ‌សាន្ដ​ដល់​បង​ប្អូន!។


អុលឡោះ ជា​ប្រភព​នៃ​សេចក្ដី​សុខ‌សាន្ដ​នឹង​កំទេច​អ៊ីព្លេស‌ហ្សៃតន ឲ្យ​នៅ​ក្រោម​បាត​ជើង​របស់​បង​ប្អូន​ក្នុង​ពេល​ឆាប់ៗ។ សូម​ឲ្យ​បង​ប្អូន​បាន​ប្រកប​ដោយ​ក្តី​មេត្តា​របស់​អ៊ីសា‌ជាអម្ចាស់​នៃ​យើង។


លោក​កៃយុស​ដែល​ទទួល​ខ្ញុំ និង​ទទួល​ក្រុម‌ជំអះ​ទាំង​មូល ឲ្យ​ជួប‌ជុំ​គ្នា​នៅ​ផ្ទះ​គាត់ សូម​ជម្រាប​សួរ​មក​បង​ប្អូន លោក​អេរ៉ា‌ស្ទុស ជា​មេ​ឃ្លាំង​ប្រាក់​របស់​ក្រុង និង​លោក​ក្វើ‌តុស ជា​បង​ប្អូន​យើង ក៏​សូម​ជម្រាប​សួរ​មក​បង​ប្អូន​ដែរ។ [


ពាក្យ​ជម្រាប​សួរ​នេះ ខ្ញុំ ប៉ូល សរសេរ​ដោយ​ដៃ​ខ្ញុំ​ផ្ទាល់។ សូម​បង​ប្អូន​កុំ​ភ្លេច​ថា ខ្ញុំ​ជាប់​ឃុំ‌ឃាំង។ សូម​ឲ្យ​បង​ប្អូន​បាន​ប្រកប​ដោយ​សេចក្តី​ប្រណី‌សន្តោស។


ដោយ​មាន​ជំនឿ និង​មាន​មន‌សិការ​ល្អ។ អ្នក​ខ្លះ​លែង​មាន​មន‌សិការ​ល្អ​បែប​នេះ បណ្ដាល​ឲ្យ​ជំនឿ​របស់​គេ​លិច​លង់។


អ្នក​ខ្លះ​បាន​ងាក​ចេញ​ពី​គោល​ការណ៍​នេះ ហើយ​ក៏​ត្រូវ​វង្វេង​វង្វាន់ និយាយ​ពាក្យ​សំដី​ឥត​ខ្លឹម​សារ


ដ្បិត​ការ​ស្រឡាញ់​ប្រាក់ ជា​ឫស​គល់​នៃ​អំពើ​អាក្រក់​គ្រប់​បែប​យ៉ាង។ ដោយ​បណ្ដោយ​ខ្លួន​ឲ្យ​ស្រឡាញ់​ប្រាក់​ដូច្នេះ បង​ប្អូន​ខ្លះ​បាន​វង្វេង​ចេញ​ឆ្ងាយ​ពី​ជំនឿ ព្រម​ទាំង​ធ្វើ​បាប​ខ្លួន​ឯង​ឲ្យ​វេទនា ឈឺ​ផ្សា​ជា​ច្រើន​ថែម​ទៀត​ផង។


អ្នក​ទាំង​ពីរ​បាន​ឃ្លាត​ឆ្ងាយ​ពី​សេចក្ដី​ពិត ដោយ​ពោល​ថា មនុស្ស​ស្លាប់​បាន​រស់​ឡើង​វិញ​រួច​ហើយ គេ​ក៏​បាន​បង្វែរ​បង​ប្អូន​ខ្លះ​ឲ្យ​លះ‌បង់​ជំនឿ។


សូម​អ៊ីសា‌ជាអម្ចាស់​នៅ​ជា​មួយ​វិញ្ញាណ​របស់​អ្នក! សូម​ឲ្យ​បង​ប្អូន​ប្រកប​ដោយ​សេចក្តី​ប្រណី‌សន្តោស! អាម៉ីន។


ពួក​បង​ប្អូន​ទាំង​អស់​ដែល​នៅ​ជា​មួយ​ខ្ញុំ សូម​ជម្រាប​សួរ​មក​អ្នក។ សូម​ជម្រាប​សួរ​បង​ប្អូន​រួម ជំនឿ​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង​ផង។ សូម​ឲ្យ​បង​ប្អូន​ទាំង​អស់​គ្នា​បាន​ប្រកប​ដោយ​សេចក្តី​ប្រណី‌សន្តោស​របស់​អុលឡោះ។


សូម​ឲ្យ​បង​ប្អូន​ទាំង​អស់​គ្នា បាន​ប្រកប​ដោយ​សេចក្តី​ប្រណី‌សន្តោស​របស់​អុលឡោះ។