Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ធីម៉ូថេ 6:21 - ព្រះគម្ពីរខ្មែរសាកល

21 មាន​អ្នកខ្លះ​អាង “ចំណេះដឹង” នេះ ក៏​ជ្រួសចេញ​ពី​ជំនឿ​។ សូមឲ្យ​ព្រះគុណ ស្ថិតនៅ​ជាមួយ​អ្នករាល់គ្នា​!​៕​៚

សូមមើលជំពូក ចម្លង

Khmer Christian Bible

21 ទាំង​មាន​អ្នក​ខ្លះ​ប្រកាស​អំ​ពី​ចំណេះ​បែប​នេះ​ ហើយ​វង្វេង​ចេញ​ពី​ជំនឿ។​ សូម​ឲ្យ​អ្នក​រាល់គ្នា​បាន​ប្រកប​ដោយ​ព្រះគុណ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ក៏​មានអ្នក​ខ្លះ​ប្រកាន់​យក ហើយ​បាន​ឃ្លាត​ចេញ​ពី​ជំនឿ។ សូម​ឲ្យ​អ្នក​បាន​ប្រកប​ដោយ​ព្រះ‌គុណ។ អាម៉ែន។:៚

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 មាន​អ្នក​ខ្លះ​ប្រកាន់​យក​ចំណេះ​បែប​នេះ ហើយ​ត្រូវ​វង្វេង​ចេញ​ពី​ជំនឿ។ សូម​ឲ្យ​បងប្អូន​បាន​ប្រកប​ដោយ​ព្រះ‌គុណ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ដែល​មាន​មនុស្ស​ខ្លះ​ប្រកាន់ ក៏​បាន​ជ្រួស​ពី​សេចក្ដី​ជំនឿ​ចេញ​ហើយ។ សូម​ឲ្យ​អ្នក​បាន​ប្រកប​ដោយ​ព្រះ‌គុណ។ អាម៉ែន។:៚

សូមមើលជំពូក ចម្លង

អាល់គីតាប

21 មាន​អ្នក​ខ្លះ​ប្រកាន់​យក​ចំណេះ​បែប​នេះ ហើយ​ត្រូវ​វង្វេង​ចេញ​ពី​ជំនឿ។ សូម​ឲ្យ​បង​ប្អូន​បាន​ប្រកប​ដោយ​សេចក្តី​ប្រណី‌សន្តោស។

សូមមើលជំពូក ចម្លង




១ ធីម៉ូថេ 6:21
13 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​កុំ​នាំ​យើងខ្ញុំ​ទៅ​ក្នុង​ការល្បួង​ឡើយ ប៉ុន្តែ​សូម​ស្រោចស្រង់​យើងខ្ញុំ​ពី​មេអាក្រក់ វិញ។ ដ្បិត​ព្រះរាជ្យ ព្រះចេស្ដា និង​សិរីរុងរឿង ជា​របស់​ព្រះអង្គ​ជារៀងរហូត​! អាម៉ែន​។


ជូនចំពោះ​អស់អ្នក​ដ៏ជាទីស្រឡាញ់​របស់​ព្រះ ដែល​ត្រូវបានត្រាស់ហៅ​ជា​វិសុទ្ធជន ដែល​រស់នៅ​រ៉ូម​។ សូមឲ្យ​ព្រះគុណ និង​សេចក្ដីសុខសាន្ត ពី​ព្រះដែលជាព្រះបិតា​របស់យើង និង​ពី​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ មាន​ដល់​អ្នករាល់គ្នា​!


ព្រះ​នៃ​សេចក្ដីសុខសាន្ត​នឹង​កម្ទេច​សាតាំង​ឲ្យនៅ​ក្រោម​ជើង​របស់អ្នករាល់គ្នា ក្នុងពេលឆាប់ៗ​។ សូមឲ្យ​ព្រះគុណ​របស់​ព្រះយេស៊ូវ​ព្រះអម្ចាស់​នៃយើង ស្ថិតនៅ​ជាមួយ​អ្នករាល់គ្នា​!


កៃយុស ដែល​ជា​អ្នកទទួល​ខ្ញុំ និង​ជា​អ្នកទទួល​ក្រុមជំនុំ​ទាំងមូល ផ្ដាំ​សួរសុខទុក្ខ​អ្នករាល់គ្នា​។ អេរ៉ាស្ទុស​ជា​ហេរញ្ញិក​ក្រុង និង​ក្វើតុស​ដែលជា​បងប្អូន​ផ្ដាំ​សួរសុខទុក្ខ​អ្នករាល់គ្នា​។


ខ្ញុំ ប៉ូល សូម​សរសេរ​ពាក្យជម្រាបសួរ​នេះ​ដោយ​ដៃខ្ញុំផ្ទាល់​។ សូម​នឹកចាំ​អំពី​ការជាប់ឃុំឃាំង​របស់ខ្ញុំ​ផង​។ សូមឲ្យ​ព្រះគុណ​ស្ថិតនៅ​ជាមួយ​អ្នករាល់គ្នា​!​៕​៚


ទាំង​កាន់ខ្ជាប់​នូវ​ជំនឿ និង​សតិសម្បជញ្ញៈ​ត្រឹមត្រូវ​ផង​។ មាន​អ្នកខ្លះ​បោះបង់ចោល​សេចក្ដីទាំងនេះ បណ្ដាលឲ្យ​លិចសំពៅ​នៃ​ជំនឿ​។


មាន​អ្នកខ្លះ​បាន​ជ្រួសចេញ​ពី​សេចក្ដីទាំងនេះ ហើយ​បែរ​ទៅរក​ពាក្យសម្ដីឥតខ្លឹមសារ


ដ្បិត​ការស្រឡាញ់លុយ​ជា​ឫសគល់​នៃ​សេចក្ដី​អាក្រក់​គ្រប់យ៉ាង​។ អ្នកខ្លះ​លោភចង់បាន​លុយ ក៏​បាន​វង្វេង​ចេញពី​ជំនឿ ហើយ​ចាក់ទម្លុះ​ខ្លួនឯង​ដោយ​ការឈឺចុកចាប់​ជាច្រើន​។


ដែល​ជ្រួសចេញ​ពី​សេចក្ដីពិត ដោយ​អះអាងថា​ការរស់ឡើងវិញ​បាន​កើតឡើង​រួចហើយ ហើយ​ពួកគេ​កំពុង​ផ្ដួលរំលំ​ជំនឿ​របស់​អ្នកខ្លះ​។


សូមឲ្យ​ព្រះអម្ចាស់​គង់នៅ​ជាមួយ​វិញ្ញាណ​របស់អ្នក​។ សូមឲ្យ​ព្រះគុណ​ស្ថិតនៅ​ជាមួយ​អ្នក​!​៕​៚


ទាំងអស់គ្នា​ដែល​នៅ​ជាមួយ​ខ្ញុំ ផ្ដាំ​សួរសុខទុក្ខ​អ្នក‍។ សូម​ជួយ​សួរសុខទុក្ខ​អ្នក​ដែល​ស្រឡាញ់​យើង​ក្នុង​ជំនឿ​ផង​។ សូមឲ្យ​ព្រះគុណ​ស្ថិតនៅ​ជាមួយ​អ្នក​ទាំងអស់គ្នា​!​៕​៚


សូមឲ្យ​ព្រះគុណ​ស្ថិតនៅ​ជាមួយ​អ្នក​ទាំងអស់គ្នា​!​៕​៚


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម