ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ ថែស្សាឡូនីច 2:7 - អាល់គីតាប

ក្នុង​ឋានៈ​ជា​សាវ័ក​របស់​អាល់ម៉ា‌ហ្សៀស ថ្វី​ដ្បិត​តែ​យើង​មាន​សិទ្ធិ​បង្គាប់​បញ្ជា​បង​ប្អូន​ក្ដី ក៏​យើង​រស់​ក្នុង​ចំណោម​បង​ប្អូន​ដោយ​ស្លូត​បូត ដូច​ម្តាយ​បី​បាច់​ថែ​រក្សា​កូន​ខ្ចី​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ថ្វីត្បិតតែ​យើង​អាច​ដាក់​បន្ទុក​លើ​អ្នករាល់គ្នា​បាន ក្នុងនាមជា​សាវ័ក​របស់​ព្រះ​គ្រីស្ទ​ក៏ដោយ ប៉ុន្តែ​យើង​បាន​សុភាពរាបសា​ក្នុងចំណោម​អ្នករាល់គ្នា ដូចដែល​ម្ដាយបំបៅកូន ថ្នាក់ថ្នម​កូន​របស់​ខ្លួន​។

សូមមើលជំពូក

Khmer Christian Bible

យើង​អាច​អាង​សិទ្ធិ​អំណាច​ដែល​ជា​សាវក​របស់‍​ព្រះគ្រិស្ដ​ក៏​បាន​ដែរ​ ប៉ុន្ដែ​យើង​ប្រព្រឹត្ដ​ស្លូតបូត​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ ប្រៀប​ដូច​ជា​ម្ដាយ​ថ្នាក់ថ្នម​កូន​របស់​ខ្លួន។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ទោះ​បើ​យើង​មាន​សិទ្ធិ​អាច​បង្គាប់ ក្នុង​នាម​ជា​សាវក​របស់​ព្រះ‌គ្រីស្ទ​ក៏​ដោយ តែ​យើង​បាន​រស់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ដោយ​ចិត្ត​ស្លូត‌បូត ដូច​ជា​ម្តាយ​ថ្នម​កូន ដែល​កំពុង​នៅ​បៅ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក្នុង​ឋានៈ​ជា​សាវ័ក*​របស់​ព្រះ‌គ្រិស្ត ថ្វី‌ដ្បិត​តែ​យើង​មាន​សិទ្ធិ​បង្គាប់​បញ្ជា​បងប្អូន​ក្ដី ក៏​យើង​រស់​ក្នុង​ចំណោម​បងប្អូន​ដោយ​ស្លូត​បូត ដូច​មាតា​បី​បាច់​ថែ‌រក្សា​កូន​ខ្ចី​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

យើង​ខ្ញុំ​បាន​នៅ​កណ្តាល​អ្នក​រាល់​គ្នា ដោយ​ស្លូត‌បូត​វិញ ប្រៀប​ដូច​ជា​ម្តាយ​ថ្នម​កូន ដែល​កំពុង​នៅ​បៅ

សូមមើលជំពូក



១ ថែស្សាឡូនីច 2:7
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​នឹង​ថែ‌រក្សា​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ដូច​អ្នក​គង្វាល​ថែ‌រក្សា​ហ្វូង​ចៀម​របស់​ខ្លួន។ ទ្រង់​លើក​ដៃ​ឡើង​ប្រមូល​កូន​ចៀម ទ្រង់​បី​កូន​តូចៗ​ជាប់​នឹង​ទ្រូង ហើយ​ទ្រង់​ថែ​ទាំ​មេ​ចៀម ដែល​កំពុង​បំបៅ​កូន​ផង​ដែរ។


គ្រូ​អប់រំ​កូន​ចៅ​របស់​អ្នក​សុទ្ធ​តែ​ជា​ស្ដេច ហើយ​មេ​ដោះ​របស់​គេ​សុទ្ធ​តែ​ជា​ម្ចាស់‌ក្សត្រី ស្ដេច​ទាំង​នោះ​នឹង​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​អ្នក អោន​មុខ​ដល់​ដី ក្រោម​ល្អង​ធូលី​ជើង​របស់​អ្នក។ ពេល​នោះ អ្នក​នឹង​ដឹង​ថា យើង​ជាអុលឡោះ‌តាអាឡា អស់​អ្នក​ដែល​ផ្ញើ​ជីវិត​លើ​យើង នឹង​មិន​ខក​ចិត្ត​ឡើយ។


ម្ដាយ​លួង‌លោម​កូន​យ៉ាង​ណា យើង​នឹង​លួង‌លោម​អ្នក​រាល់​គ្នា​យ៉ាង​នោះ​ដែរ អ្នក​រាល់​គ្នា​នឹង​រស់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម ដោយ​លែង​មាន​ទុក្ខ​ព្រួយ​ទៀត។


តើ​ខ្ញុំ​ជា​អ្នក​បង្កើត​ប្រជា‌ជន​ទាំង​នេះ ឬ​តើ​ខ្ញុំ​ជា​ឪពុក​របស់​ពួក​គេ ឬ​បាន​ជា​អុលឡោះ​បង្គាប់​ឲ្យ​ខ្ញុំ​បី​បាច់​ថែ​រក្សា​ពួក​គេ ដូច​ម្តាយ​ថែ​រក្សា​កូន រហូត​ទៅ​ដល់​ទឹក​ដី​ដែល​ទ្រង់​បាន​សន្យា​ជា​មួយ​ដូន​តា​របស់​ពួក​គេ​ថា​នឹង​ប្រទាន​ឲ្យ​ពួក​គេ?


អុលឡោះ​បាន​ផ្គត់‌ផ្គង់ គេ​អស់​រយៈ​ពេល​ប្រមាណ​សែ‌សិប​ឆ្នាំ នៅ​វាល​រហោ‌ស្ថាន។


ខ្ញុំ​បាន​មក​រក​បង​ប្អូន​ទាំង​ទន់​ខ្សោយ ទាំង​ភ័យ​ខ្លាច ទាំង​ញាប់​ញ័រ​យ៉ាង​ខ្លាំង។


កាល​ខ្ញុំ​នៅ​ជា​មួយ​អ្នក​មាន​ជំនឿ​ទន់​ខ្សោយ ខ្ញុំ​ក៏​ធ្វើ​ដូច​ជា​អ្នក​មាន​ជំនឿ​ទន់​ខ្សោយ​ដែរ ដើម្បី​នាំ​ពួក​គេ​ឲ្យ​មាន​ជំនឿ​លើ​អាល់ម៉ា‌ហ្សៀស។ ខ្ញុំ​ធ្វើ​ឲ្យ​បាន​ដូច​មនុស្ស​ទាំង​អស់ ក្នុង​គ្រប់​កាលៈ‌ទេសៈ​ដើម្បី​សង្គ្រោះ​អ្នក​ខ្លះ តាម​គ្រប់​មធ្យោបាយ​ទាំង​អស់។


ខ្ញុំ ប៉ូល ដែល​គេ​តែង​និយាយ​ថា ពេល​នៅ​ជា​មួយ​បង​ប្អូន ខ្ញុំ​មាន​ឫក‌ពា​សុភាព តែ​ពេល​នៅ​ឆ្ងាយ ហ៊ាន​តឹង‌រ៉ឹង​ដាក់​បង​ប្អូន ខ្ញុំ​សូម​ដាស់‌តឿន​បង​ប្អូន​ដោយ​ចិត្ដ​ស្លូត‌បូត និង​ដោយ​ចិត្ដ​ល្អ​សប្បុរស​មក​ពី​អាល់ម៉ា‌ហ្សៀស


អ៊ីសា​ត្រូវ​គេ​ឆ្កាង​ដោយ​គាត់​មាន​ភាព​ទន់​ខ្សោយ ប៉ុន្ដែ គាត់​រស់​ឡើង​វិញ ដោយ​អំណាច​របស់​អុលឡោះ។ រីឯ​យើង​វិញ​ក៏​ដូច្នោះ​ដែរ យើង​ទន់​ខ្សោយ​រួម​ជា​មួយ​អ៊ីសា​មែន ប៉ុន្ដែ ដោយ​យល់​ដល់​បង​ប្អូន យើង​មាន​ជីវិត​រស់​រួម​ជា​មួយ​គាត់ ដោយ​អំណាច​របស់​អុលឡោះ។


កូន​ចៅ​អើយ ខ្ញុំ​ឈឺ​ចាប់​ក្នុង​ការ​បង្កើត​អ្នក​រាល់​គ្នា​សា​ជា​ថ្មី ប្រៀប​បី​ដូច​ស្ដ្រី​ឈឺ​ចាប់​នៅ​ពេល​ហៀប​នឹង​ឆ្លង​ទន្លេ​យ៉ាង​នោះ​ដែរ គឺ​រហូត​ទាល់​តែ​អាល់ម៉ា‌ហ្សៀស​បាន​កើត​ជា​រូប​រាង​ឡើង ក្នុង​អ្នក​រាល់​គ្នា។


បង​ប្អូន​ក៏​ជ្រាប​ថា យើង​បាន​ប្រព្រឹត្ដ​ចំពោះ​បង​ប្អូន​ម្នាក់ៗ ដូច​ឪពុក​ប្រព្រឹត្ដ​ចំពោះ​កូន​ដែរ


រីឯ​ប្រាជ្ញា​មក​ពី​អុលឡោះ​វិញ ដំបូង​បង្អស់ ជា​ប្រាជ្ញា​បរិសុទ្ធ បន្ទាប់​មក​ជា​ប្រាជ្ញា​ផ្ដល់​សន្ដិភាព មាន​អធ្យា‌ស្រ័យ ទុក​ចិត្ដ​គ្នា ពោរ‌ពេញ​ទៅ​ដោយ​ចិត្ដ​មេត្ដា‌ករុណា និង​បង្កើត​ផល​ល្អ​គ្រប់​យ៉ាង ឥត​មាន​លំអៀង ឥត​មាន​ពុត​ត្បុត។