គេអាចបរិភោគម្ហូបអាហាររបស់អុលឡោះតាអាឡាដែលជាអាហារហាឡាល់ និងអាហារហាឡាល់បំផុតនោះបាន
១ កូរិនថូស 9:13 - អាល់គីតាប បងប្អូនជ្រាបស្រាប់ហើយថា អស់អ្នកបំពេញមុខងារក្នុងម៉ាស្ជិទតែងតែទទួលចំណីអាហារពីម៉ាស្ជិទ ហើយអស់អ្នកធ្វើគូរបាននៅលើអាសន ក៏ទទួលសាច់ពីអាសនៈដែរ។ ព្រះគម្ពីរខ្មែរសាកល តើអ្នករាល់គ្នាមិនដឹងទេឬថា អ្នកដែលធ្វើការខាងព្រះវិហារ ហូបចំណីអាហារពីព្រះវិហារ ហើយអ្នកដែលចាំបម្រើនៅអាសនា ក៏ទទួលចំណែកពីអាសនាដែរ? Khmer Christian Bible អ្នករាល់គ្នាមិនដឹងទេឬអីថា ពួកអ្នកធ្វើការបម្រើព្រះវិហារ គេបរិភោគអាហារពីព្រះវិហារ រីឯពួកអ្នករង់ចាំបម្រើកន្លែងថ្វាយតង្វាយ គេក៏បានទទួលចំណែកពីកន្លែងថ្វាយតង្វាយដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើអ្នករាល់គ្នាមិនដឹងទេឬថា អស់អ្នកដែលបម្រើការងារក្នុងព្រះវិហារ គេទទួលចំណីអាហារពីព្រះវិហារ ហើយអស់អ្នកដែលបម្រើនៅអាសនា ក៏មានចំណែកពីតង្វាយលើអាសនាដែរ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បងប្អូនជ្រាបស្រាប់ហើយថា អស់អ្នកបំពេញមុខងារក្នុងព្រះវិហារតែងតែទទួលចំណីអាហារពីព្រះវិហារ ហើយអស់អ្នកថ្វាយយញ្ញបូជានៅលើអាសនៈ* ក៏ទទួលសាច់ពីអាសនៈដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើមិនដឹងទេឬអី ថាពួកអ្នកដែលធ្វើការព្រះ គេបរិភោគដោយសារព្រះវិហារ ហើយពួកអ្នកដែលបំរើអាសនា ក៏បានចំណែកពីអាសនាដែរ។ |
គេអាចបរិភោគម្ហូបអាហាររបស់អុលឡោះតាអាឡាដែលជាអាហារហាឡាល់ និងអាហារហាឡាល់បំផុតនោះបាន
លុះថ្ងៃលិចផុតទៅទើបគេបានបរិសុទ្ធ ហើយអាចបរិភោគជំនូនបរិសុទ្ធជាអាហាររបស់ខ្លួនបាន។
អ៊ីមុាំដែលធ្វើគូរបានរំដោះបាបត្រូវបរិភោគជំនូននេះនៅកន្លែងដ៏សក្ការៈ ក្នុងទីលាននៃជំរំជួបអុលឡោះតាអាឡា។
អ្នករាល់គ្នាបរិភោគ ភោគផលទាំងនេះ រួមជាមួយគ្រួសាររបស់អ្នករាល់គ្នា នៅកន្លែងណាក៏បាន ដ្បិតភោគផលទាំងនេះជាកំរៃសម្រាប់ការងារដែលអ្នករាល់គ្នាបំពេញ នៅក្នុងជំរំជួបអុលឡោះតាអាឡា។
បងប្អូនមិនដឹងទេឬ បើបងប្អូនប្រគល់ខ្លួនទៅបម្រើ និងស្ដាប់បង្គាប់ម្ចាស់ណា បងប្អូននឹងក្លាយទៅជាខ្ញុំបម្រើរបស់អ្នកដែលបងប្អូនស្ដាប់បង្គាប់នោះ ឬមួយបងប្អូននឹងទៅជាខ្ញុំបម្រើរបស់បាប ដែលនាំឲ្យបងប្អូនស្លាប់ ឬមួយបងប្អូនស្ដាប់បង្គាប់អុលឡោះដែលនាំឲ្យបងប្អូនបានសុចរិត។
បងប្អូនជ្រាបស្រាប់ហើយថា អស់អ្នកដែលរត់ប្រណាំងនៅកីឡាដ្ឋាន គេរត់ទាំងអស់គ្នា ប៉ុន្ដែ មានតែម្នាក់ប៉ុណ្ណោះ ដែលបានទទួលរង្វាន់។ សូមបងប្អូនរត់តាមរបៀបនោះដែរទៅ ដើម្បីឲ្យបានទទួលរង្វាន់។
ហេតុនេះហើយបានជាពួកលេវីគ្មានចំណែកមត៌កអ្វី រួមជាមួយបងប្អូនរបស់ខ្លួនឡើយ ដ្បិតអុលឡោះតាអាឡា ផ្ទាល់ជាចំណែកមត៌ករបស់ពួកគេ ដូចអុលឡោះតាអាឡា ជាម្ចាស់របស់អ្នកមានបន្ទូលប្រាប់ពួកគេ។
យើងជ្រើសរើសហារូន ជាបុព្វបុរសរបស់អ្នក ពីក្នុងចំណោមកុលសម្ព័ន្ធទាំងអស់របស់ប្រជាជនអ៊ីស្រអែល ឲ្យបំពេញមុខងារជាអ៊ីមុាំ ដើម្បីឡើងទៅអាសនៈដុតគ្រឿងក្រអូប និងពាក់អាវអេផូដបម្រើយើង។ យើងបានចែកសាច់ដែលជនជាតិអ៊ីស្រអែល យកមកដុតជាគូរបានជូនយើង ឲ្យពូជពង្សនៃបុព្វបុរសរបស់អ្នករាល់គ្នា។