មានណាពីមួយក្រុមនៅបេតអែលចេញមកជួបអេលីយ៉ាសាក់ជម្រាបថា៖ «តើអ្នកជ្រាបឬទេថា ថ្ងៃនេះ អុលឡោះតាអាឡាលើកតួនរបស់អ្នកឡើងទៅលើមេឃ»។ គាត់ឆ្លើយថា៖ «ខ្ញុំក៏ដឹងដែរ មិនបាច់ប្រាប់ទេ!»។
១ កូរិនថូស 14:32 - អាល់គីតាប អំណោយទានខាងការថ្លែងបន្ទូលនៃអុលឡោះ ស្ថិតនៅក្រោមអំណាចរបស់អ្នកថ្លែងបន្ទូល ព្រះគម្ពីរខ្មែរសាកល វិញ្ញាណរបស់ព្យាការី តែងតែចុះចូលនឹងព្យាការី Khmer Christian Bible រីឯវិញ្ញាណរបស់អ្នកនាំព្រះបន្ទូលត្រូវចុះចូលនឹងអ្នកនាំព្រះបន្ទូល ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯវិញ្ញាណរបស់ពួកអ្នកដែលថ្លែងទំនាយ គឺស្ថិតនៅក្រោមអំណាចរបស់អ្នកថ្លែងទំនាយនោះឯង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអំណោយទានខាងការថ្លែងព្រះបន្ទូល ស្ថិតនៅក្រោមអំណាចរបស់អ្នកថ្លែងព្រះបន្ទូល ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯវិញ្ញាណនៃពួកអ្នកដែលអធិប្បាយ នោះនៅក្រោមអំណាចអ្នកនោះឯង |
មានណាពីមួយក្រុមនៅបេតអែលចេញមកជួបអេលីយ៉ាសាក់ជម្រាបថា៖ «តើអ្នកជ្រាបឬទេថា ថ្ងៃនេះ អុលឡោះតាអាឡាលើកតួនរបស់អ្នកឡើងទៅលើមេឃ»។ គាត់ឆ្លើយថា៖ «ខ្ញុំក៏ដឹងដែរ មិនបាច់ប្រាប់ទេ!»។
មានណាពីមួយក្រុមនៅក្រុងយេរីខូ នាំគ្នាមកជិតអេលីយ៉ាសាក់ជម្រាបថា៖ «តើអ្នកជ្រាបទេថា ថ្ងៃនេះអុលឡោះតាអាឡាលើកតួនរបស់អ្នកឡើងទៅលើមេឃ»។ គាត់ឆ្លើយថា៖ «ខ្ញុំក៏ដឹងដែរ មិនបាច់ប្រាប់ទេ!»។
ប្រសិនបើខ្ញុំសម្រេចចិត្តថា ឈប់នឹកនាពីបន្ទូលរបស់ទ្រង់ ហើយលែងនិយាយក្នុងនាមទ្រង់ទៀតនោះ ខ្ញុំនឹងអន្ទះសានៅក្នុងខ្លួន ដូចមានភ្លើងឆាបឆេះរហូតដល់ឆ្អឹង ខ្ញុំខំប្រឹងពន្លត់ភ្លើងនេះរហូតអស់កម្លាំង តែវាមិនព្រមរលត់ទេ។
ក្នុងក្រុមជំអះនៅក្រុងអន់ទីយ៉ូក មានណាពី និងតួន គឺមានលោកបារណាបាស លោកស៊ីម្មានហៅនីគើរ លោកលូគាសជាអ្នកស្រុកគីរេន លោកម៉ាណាអេន ដែលត្រូវគេចិញ្ចឹមជាមួយស្តេចហេរ៉ូដជាស្ដេចអនុរាជ កាលនៅពីក្មេង និងលោកសូល។
ដ្បិតបងប្អូនទាំងអស់គ្នាអាចថ្លែងបន្ទូលនៃអុលឡោះម្នាក់ម្ដងៗ ដើម្បីបានទទួលការអប់រំ និងទទួលការលើកទឹកចិត្ដគ្រប់ៗគ្នា។
ដ្បិតអុលឡោះមិនគាប់ចិត្តនឹងការខ្វះសណ្ដាប់ធ្នាប់ទេ គឺទ្រង់គាប់ចិត្តនឹងសេចក្ដីសុខសាន្ដ។
កុំប្រញាប់ជ្រួលច្របល់ក្នុងចិត្ដ ឬភ័យស្លន់ស្លោដោយគ្រាន់តែឮគេថា ដល់ថ្ងៃអ៊ីសាជាអម្ចាស់មកហើយ។ ប្រហែលជាមានអ្នកខ្លះថា រសអុលឡោះបានបំភ្លឺឲ្យគេដឹង ឬថាមានពាក្យសំដី និងមានសំបុត្រណាមួយពីយើងបញ្ជាក់ដូច្នេះ។
កូនចៅជាទីស្រឡាញ់អើយ សូមកុំជឿអស់អ្នកដែលថា ខ្លួនមានរសអុលឡោះនៅជាមួយនោះឡើយ ត្រូវល្បងលគេមើល ដើម្បីឲ្យដឹងថា រសនេះមកពីអុលឡោះមែនឬយ៉ាងណា ដ្បិតមានណាពីក្លែងក្លាយជាច្រើនបានមកក្នុងលោកនេះ។
ម៉ាឡាអ៊ីកាត់ពោលមកខ្ញុំថា៖ «ពាក្យទាំងនេះសុទ្ធតែជាពាក្យពិត គួរឲ្យជឿ។ អុលឡោះតាអាឡាជាម្ចាស់ដែលប្រទានរសរបស់ទ្រង់ដល់ពួកណាពី ទ្រង់បានចាត់ម៉ាឡាអ៊ីកាត់របស់ទ្រង់ ឲ្យមកប្រាប់ពួកអ្នកបម្រើទ្រង់ដឹងអំពីហេតុការណ៍ ដែលត្រូវកើតមានក្នុងពេលឆាប់ៗខាងមុខ។