ហេតុនេះហើយបានជាខ្ញុំសុំប្រាប់អ្នករាល់គ្នាថា អ្វីក៏ដោយ ឲ្យតែអ្នករាល់គ្នាទូរអាសុំ ចូរជឿថាអ្នករាល់គ្នាបានទទួលហើយ នោះអុលឡោះនឹងប្រទានឲ្យអ្នករាល់គ្នាជាពុំខាន។
១ កូរិនថូស 14:13 - អាល់គីតាប ហេតុនេះ អ្នកដែលនិយាយភាសាចម្លែកអស្ចារ្យត្រូវទូរអាសុំឲ្យចេះបកប្រែន័យផង។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ចូរឲ្យអ្នកដែលនិយាយភាសាដទៃអធិស្ឋាន ដើម្បីឲ្យចេះបកប្រែដែរ។ Khmer Christian Bible ហេតុនេះហើយអ្នកដែលនិយាយភាសាចម្លែកអស្ចារ្យ ចូរអធិស្ឋាន ដើម្បីឲ្យអាចបកប្រែបានផង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុនេះ អ្នកណាដែលនិយាយភាសាដទៃ ត្រូវអធិស្ឋានសូមឲ្យចេះបកប្រែផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះ អ្នកដែលនិយាយភាសាចម្លែកអស្ចារ្យ ត្រូវអធិស្ឋាន*សុំឲ្យចេះបកប្រែន័យផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេតុនោះបានជាអ្នកណាដែលនិយាយភាសាដទៃ នោះត្រូវអធិស្ឋានសូមឲ្យចេះបកប្រែដែរ |
ហេតុនេះហើយបានជាខ្ញុំសុំប្រាប់អ្នករាល់គ្នាថា អ្វីក៏ដោយ ឲ្យតែអ្នករាល់គ្នាទូរអាសុំ ចូរជឿថាអ្នករាល់គ្នាបានទទួលហើយ នោះអុលឡោះនឹងប្រទានឲ្យអ្នករាល់គ្នាជាពុំខាន។
ពួកគេរួមចិត្ដគំនិតគ្នាព្យាយាមទូរអាដោយមានស្ដ្រីឯទៀតៗ មាននាងម៉ារីយំ ជាម្តាយរបស់អ៊ីសា និងមានបងប្អូនរបស់គាត់មកចូលរួមជាមួយផងដែរ។
លុះទៅដល់ស្រុកសាម៉ារី សាវ័កទាំងពីរក៏ទូរអាអុលឡោះ សុំឲ្យពួកអ្នកជឿបានទទួលរសអុលឡោះដ៏វិសុទ្ធ
ឲ្យម្នាក់ទៀតចេះធ្វើការអស្ចារ្យ ឲ្យម្នាក់ទៀតចេះថ្លែងបន្ទូលនៃអុលឡោះ ឲ្យម្នាក់ទៀតចេះស្ទង់មើលវិញ្ញាណល្អ ឬអាក្រក់ ឲ្យម្នាក់ទៀតចេះនិយាយភាសាចម្លែកអស្ចារ្យ ឲ្យម្នាក់ទៀតចេះបកប្រែន័យភាសាទាំងនោះ
តើគ្រប់គ្នាសុទ្ធតែទទួលអំណោយទានខាងប្រោសអ្នកជំងឺឲ្យជាឬ? គ្រប់គ្នាសុទ្ធតែមានអំណោយទានខាងនិយាយភាសាចម្លែកអស្ចារ្យឬ? គ្រប់គ្នាសុទ្ធតែមានអំណោយទានខាងបកប្រែភាសាចម្លែកអស្ចារ្យឬ?
រីឯបងប្អូនវិញ បើបងប្អូនប៉ងប្រាថ្នាចង់បានអំណោយទានរបស់រសអុលឡោះ ដូច្នេះ ត្រូវរកឲ្យបានច្រើនបរិបូណ៌ទៅ ជាពិសេស រកអំណោយទានសម្រាប់កសាងក្រុមជំអះ។
ប្រសិនបើខ្ញុំទូរអាជាភាសាចម្លែក វិញ្ញាណខ្ញុំនៅទូរអាពិតមែន ប៉ុន្ដែ ប្រាជ្ញារបស់ខ្ញុំនៅស្ងៀម ឥតរិះគិតអ្វីទេ។
បងប្អូនអើយ ដូច្នេះតើត្រូវធ្វើដូចម្ដេច?។ ពេលបងប្អូនរួមប្រជុំគ្នា ប្រសិនបើម្នាក់ច្រៀងបទលើកតម្កើងអុលឡោះ ម្នាក់បង្រៀន ម្នាក់ពន្យល់សេចក្ដីដែលអុលឡោះសំដែងប្រាប់ ម្នាក់និយាយភាសាចម្លែកអស្ចារ្យ ម្នាក់ទៀតបកប្រែ ត្រូវធ្វើការទាំងអស់នេះ ដើម្បីកសាងក្រុមជំអះ។