Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 12:30 - អាល់គីតាប

30 តើ​គ្រប់​គ្នា​សុទ្ធ​តែ​ទទួល​អំណោយ​ទាន​ខាង​ប្រោស​អ្នក​ជំងឺ​ឲ្យ​ជា​ឬ? គ្រប់​គ្នា​សុទ្ធ​តែ​មាន​អំណោយ​ទាន​ខាង​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​ឬ? គ្រប់​គ្នា​សុទ្ធ​តែ​មាន​អំណោយ​ទាន​ខាង​បក​ប្រែ​ភាសា​ចម្លែក​អស្ចារ្យ​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

30 តើ​ទាំងអស់គ្នា​មាន​អំណោយទាន​នៃ​ការប្រោសឲ្យជា​ឬ​? តើ​ទាំងអស់គ្នា​និយាយ​ភាសាដទៃ​ឬ​? តើ​ទាំងអស់គ្នា​បកប្រែ​ភាសាដទៃ​ឬ​?

សូមមើលជំពូក ចម្លង

Khmer Christian Bible

30 តើ​គ្រប់​គ្នា​មាន​អំណោយទាន​នៃ​ការ​ប្រោស​ឲ្យ​ជា​ឬ?​ តើ​គ្រប់​គ្នា​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​ឬ?​ តើ​គ្រប់​គ្នា​បកប្រែ​ភាសា​ចម្លែក​អស្ចារ្យ​ឬ?​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

30 តើ​គ្រប់​គ្នា​សុទ្ធ​តែ​មាន​អំណោយ‌ទាន​ខាង​ការ​ប្រោស​ឲ្យ​ជា​ឬ? តើ​គ្រប់​គ្នា​សុទ្ធ​តែ​និយាយ​ភាសា​ដទៃ​ឬ? តើ​គ្រប់​គ្នា​សុទ្ធ​តែ​បក​ប្រែ​ភាសា​ដទៃ​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

30 តើ​គ្រប់​គ្នា​សុទ្ធ​តែ​ទទួល​ព្រះ‌អំណោយ​ទាន​ខាង​ប្រោស​អ្នក​ជំងឺ​ឲ្យ​ជា​ឬ? គ្រប់​គ្នា​សុទ្ធ​តែ​មាន​ព្រះ‌អំណោយ​ទាន​ខាង​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​ឬ? គ្រប់​គ្នា​សុទ្ធ​តែ​មាន​ព្រះ‌អំណោយ​ទាន​ខាង​បក​ប្រែ​ភាសា​ចម្លែក​អស្ចារ្យ​ឬ?។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

30 គ្រប់​គ្នា​មាន​អស់​ទាំង​អំណោយ​ទាន​នឹង​ប្រោស​ឲ្យ​ជា​បាន​ឬ​អី គ្រប់​គ្នា​អាច​និយាយ​ភាសា​ដទៃ​បាន​ឬ​អី គ្រប់​គ្នា​ចេះ​បក​ប្រែ​ភាសា​បាន​ឬ​អី

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 12:30
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ឲ្យ​ម្នាក់​ទៀត​ចេះ​ធ្វើ​ការ​អស្ចារ្យ ឲ្យ​ម្នាក់​ទៀត​ចេះ​ថ្លែង​បន្ទូល​នៃ​អុលឡោះ ឲ្យ​ម្នាក់​ទៀត​ចេះ​ស្ទង់​មើល​វិញ្ញាណ​ល្អ ឬ​អាក្រក់ ឲ្យ​ម្នាក់​ទៀត​ចេះ​និយាយ​ភាសា​ចម្លែក​អស្ចារ្យ ឲ្យ​ម្នាក់​ទៀត​ចេះ​បក​ប្រែ​ន័យ​ភាសា​ទាំង​នោះ


ក្នុង​ក្រុម‌ជំអះ​មុន​ដំបូង​បង្អស់ អុលឡោះ​បាន​តែង‌តាំង​ឲ្យ​មាន​សាវ័ក បន្ទាប់​មក ទ្រង់​តែង‌តាំង​អ្នក​ថ្លែង​បន្ទូល បន្ទាប់​មក​ទៀត ទ្រង់​តែង‌តាំង​អ្នក​បង្រៀន។ បន្ទាប់​ពី​នោះ មាន​អំណោយ​ទាន​ខាង​ធ្វើ​ការ​អស្ចារ្យ អំណោយ​ទាន​ខាង​ប្រោស​អ្នក​ជំងឺ​ឲ្យ​ជា អំណោយ​ទាន​ខាង​ជួយ​អ្នក​ដទៃ អំណោយ​ទាន​ខាង​ណែ‌នាំ​អំណោយ​ទាន​ខាង​និយាយ​ភាសា​ចម្លែក​អស្ចារ្យ។


តើ​គ្រប់​គ្នា​សុទ្ធ​តែ​ជា​សាវ័ក​ឬ? គ្រប់​គ្នា​សុទ្ធ​តែ​ជា​អ្នក​ថ្លែង​បន្ទូល​នៃ​អុលឡោះ​ឬ? គ្រប់​គ្នា​សុទ្ធ​តែ​ជា​អ្នក​បង្រៀន​ឬ? គ្រប់​គ្នា​សុទ្ធ​តែ​ធ្វើ​ការ​អស្ចារ្យ​ឬ?


រស‌អុលឡោះ​ដដែល​ប្រទាន​ឲ្យ​ម្នាក់​ទៀត​មាន​ជំនឿ រស‌អុលឡោះ​ដដែល​ប្រទាន​ឲ្យ​ម្នាក់​ទៀត​ចេះ​ប្រោស​មនុស្ស​ឲ្យ​ជា​ពី​ជំងឺ


ហេតុ​នេះ អ្នក​ដែល​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​ត្រូវ​ទូរអា​សុំ​ឲ្យ​ចេះ​បក​ប្រែ​ន័យ​ផង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម