Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 8:15 - អាល់គីតាប

15 លុះ​ទៅ​ដល់​ស្រុក​សាម៉ារី សាវ័ក​ទាំង​ពីរ​ក៏​ទូរអា​អុលឡោះ សុំ​ឲ្យ​ពួក​អ្នក​ជឿ​បាន​ទទួល​រស‌អុលឡោះ​ដ៏​វិសុទ្ធ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

15 ពេត្រុស និងយ៉ូហាន​ក៏​ចុះទៅ ហើយ​អធិស្ឋាន​សម្រាប់​ពួកគេ ដើម្បីឲ្យ​ពួកគេ​បាន​ទទួល​ព្រះវិញ្ញាណដ៏វិសុទ្ធ

សូមមើលជំពូក ចម្លង

Khmer Christian Bible

15 អ្នក​ទាំង​ពីរ​ក៏​ចុះ​មក​ ហើយ​អធិស្ឋាន​សម្រាប់​ពួកគេ​ ដើម្បី​ឲ្យ​ពួកគេ​បាន​ទទួល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 លុះ​អ្នក​ទាំង​ពីរ​បាន​ចុះ​ទៅ​ដល់ ក៏​អធិស្ឋាន​ឲ្យ​ពួក​គេដើម្បី​ឲ្យ​បាន​ទទួល​ព្រះ‌វិញ្ញាណ​បរិសុទ្ធ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 លុះ​ទៅ​ដល់​ស្រុក​សាម៉ារី សាវ័ក*​ទាំង​ពីរ​ក៏​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់ សុំ​ឲ្យ​ពួក​អ្នក​ជឿ​បាន​ទទួល​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ*

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 លុះ​អ្នក​ទាំង​២​បាន​ចុះ​ទៅ​ដល់​ហើយ នោះ​ក៏​អធិស្ឋាន​ឲ្យ​គេ ប្រយោជន៍​ឲ្យ​គេ​បាន​ទទួល​ព្រះ‌វិញ្ញាណ​បរិសុទ្ធ

សូមមើលជំពូក ចម្លង




កិច្ចការ 8:15
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ទៀត​ថា ក្នុង​ចំណោម​អ្នក​រាល់​គ្នា ប្រសិន​បើ​មាន​ពីរ​នាក់​នៅ​លើ​ផែនដី​នេះ រួម​ចិត្ដ​គំនិត​គ្នា សូម​អ្វី​ក៏​ដោយ អុលឡោះ​ជា​បិតា​របស់​ខ្ញុំ ដែល​នៅ​សូរ៉កា នឹង​ប្រទាន​ឲ្យ​ជា​មិន​ខាន


«កាល​បង​ប្អូន​ចាប់​ផ្ដើម​ជឿ​នោះ តើ​បង​ប្អូន​ទទួល​រស‌អុលឡោះ​ដ៏​វិសុទ្ធ​ហើយ​ឬ​នៅ?»។ គេ​តប​មក​គាត់​វិញ​ថា៖ «យើង​ខ្ញុំ​មិន​ដែល​ទាំង​ឮ​ថា មាន​រស‌អុលឡោះ​ដ៏​វិសុទ្ធ​ផង!»។


ពេត្រុស​និយាយ​ទៅ​គេ​ថា៖ «សូម​បង​ប្អូន​កែ​ប្រែ​ចិត្ដ​គំនិត ហើយ​ម្នាក់ៗ​ត្រូវ​ទទួល​ពិធី​ជ្រមុជ​ទឹក ក្នុង​នាម​អ៊ីសា‌អាល់ ម៉ាហ្សៀស​ទៅ ដើម្បី​អុលឡោះ​លើក‌លែង​ទោស​បង​ប្អូន​ឲ្យ​រួច​ពី​បាប ហើយ​បង​ប្អូន​នឹង​ទទួល​រស‌អុលឡោះ​ដ៏​វិសុទ្ធ ដែល​ជា​អំណោយ​ទាន​របស់​អុលឡោះ


ហេតុ​នេះ អ្នក​ដែល​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​ត្រូវ​ទូរអា​សុំ​ឲ្យ​ចេះ​បក​ប្រែ​ន័យ​ផង។


ដ្បិត​ខ្ញុំ​ដឹង​ថា ការ​នេះ​នឹង​ធ្វើ​ឲ្យ​ខ្ញុំ​ទទួល​ការ​សង្គ្រោះ​ទៅ​វិញ​ទេ ដោយ​បង​ប្អូន​អង្វរ​អុលឡោះ​ឲ្យ​ខ្ញុំ ហើយ​ដោយ​រស​របស់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជួយ​ខ្ញុំ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម