Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 14:13 - Khmer Christian Bible

13 ហេតុនេះ​ហើយ​អ្នក​ដែល​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​ ចូរ​អធិស្ឋាន​ ដើម្បី​ឲ្យ​អាច​បកប្រែ​បាន​ផង​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

13 ដូច្នេះ ចូរឲ្យ​អ្នក​ដែល​និយាយ​ភាសាដទៃ​អធិស្ឋាន ដើម្បីឲ្យ​ចេះ​បកប្រែ​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ហេតុ​នេះ អ្នក​ណា​ដែល​និយាយ​ភាសា​ដទៃ ត្រូវ​អធិស្ឋាន​សូម​ឲ្យ​ចេះ​បក​ប្រែ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ហេតុ​នេះ អ្នក​ដែល​និយាយ​ភាសា​ចម្លែក​អស្ចារ្យ ត្រូវ​អធិស្ឋាន*​សុំ​ឲ្យ​ចេះ​បក​ប្រែ​ន័យ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ហេតុ​នោះ​បាន​ជា​អ្នក​ណា​ដែល​និយាយ​ភាសា​ដទៃ នោះ​ត្រូវ​អធិស្ឋាន​សូម​ឲ្យ​ចេះ​បក​ប្រែ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ហេតុ​នេះ អ្នក​ដែល​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​ត្រូវ​ទូរអា​សុំ​ឲ្យ​ចេះ​បក​ប្រែ​ន័យ​ផង។

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 14:13
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ​ ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ អ្វីៗ​ដែល​អ្នក​រាល់គ្នា​អធិស្ឋាន​សុំ​ ទាំង​ជឿ​ថា​ នឹង​ទទួល​បាន​ នឹងបាន​សម្រេច​ដល់​អ្នក​រាល់គ្នា​


ពួក​អ្នក​ទាំងអស់​នេះ​ព្រមព្រៀង​គ្នា​បន្ដ​អធិស្ឋាន​ជាមួយ​នាង​ម៉ារា​ត្រូវ​ជា​ម្ដាយ​របស់​ព្រះយេស៊ូ​ និង​ប្អូនៗ​របស់​ព្រះអង្គ​ ព្រម​ទាំង​ស្ដ្រី​ឯ​ទៀតៗ​ដែរ។​


អ្នក​ទាំង​ពីរ​ក៏​ចុះ​មក​ ហើយ​អធិស្ឋាន​សម្រាប់​ពួកគេ​ ដើម្បី​ឲ្យ​ពួកគេ​បាន​ទទួល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​


ម្នាក់​ទៀត​ធ្វើ​ការ​អស្ចារ្យ​ ម្នាក់​ទៀត​ថ្លែង​ព្រះបន្ទូល​ ម្នាក់​ទៀត​ចេះ​សំគាល់​វិញ្ញាណ​ ម្នាក់​ទៀត​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​ ហើយ​ម្នាក់​ទៀត​បកប្រែ​ភាសា​ទាំង​នោះ​


តើ​គ្រប់​គ្នា​មាន​អំណោយទាន​នៃ​ការ​ប្រោស​ឲ្យ​ជា​ឬ?​ តើ​គ្រប់​គ្នា​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​ឬ?​ តើ​គ្រប់​គ្នា​បកប្រែ​ភាសា​ចម្លែក​អស្ចារ្យ​ឬ?​


អ្នក​រាល់គ្នា​ក៏​ដូច្នេះ​ដែរ​ ដោយ​ព្រោះ​អ្នក​រាល់គ្នា​ជា​អ្នក​សង្វាត​ចង់​បាន​អំណោយទាន​ខាង​វិញ្ញាណ​ ចូរ​សង្វាត​ចង់​បាន​ឲ្យ​កាន់តែ​ច្រើន​ចុះ​ ​សម្រាប់​ការ​ស្អាង​ចិត្ដ​ដល់​ក្រុមជំនុំ​


ដ្បិត​បើ​ខ្ញុំ​អធិស្ឋាន​ជា​ភាសា​ចម្លែក​អស្ចារ្យ​ នោះ​វិញ្ញាណ​របស់​ខ្ញុំ​អធិស្ឋាន​មែន​ ប៉ុន្ដែ​គំនិត​របស់​ខ្ញុំ​គ្មាន​ផល​ផ្លែ​ឡើយ​


ដូច្នេះ​តើ​ធ្វើ​ដូចម្ដេច?​ បងប្អូន​អើយ!​ នៅ​ពេល​អ្នក​រាល់គ្នា​ជួបជុំ​គ្នា​ គឺ​ម្នាក់​មាន​ចម្រៀង​សរសើរ​តម្កើង​ ម្នាក់​មាន​សេចក្ដី​បង្រៀន​ ម្នាក់​មាន​ការ​បើកសំដែង​ ម្នាក់​មាន​ភាសា​ចម្លែក​អស្ចារ្យ​ ហើយ​ម្នាក់​មាន​ការ​បកប្រែ​ ចូរ​ធ្វើ​ការ​ទាំង​អស់​សម្រាប់​ការ​ស្អាង​ចិត្ដ​ចុះ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម