យ៉ាកកូបដាក់ឈ្មោះកន្លែងនោះថា «ព្នីអែល» ដ្បិតគាត់ពោលថា «ខ្ញុំបានឃើញអុលឡោះផ្ទាល់នឹងភ្នែក តែខ្ញុំនៅមានជីវិតនៅឡើយ»។
១ កូរិនថូស 13:12 - អាល់គីតាប សព្វថ្ងៃនេះយើងស្គាល់អុលឡោះមិនច្បាស់ទេ គឺស្គាល់ព្រាលៗដូចជាមើលក្នុងកញ្ចក់ នៅពេលខាងមុខ ទើបយើងឃើញទ្រង់ទល់មុខគ្នា។ សព្វថ្ងៃ ខ្ញុំស្គាល់ទ្រង់បានត្រឹមតែមួយផ្នែកប៉ុណ្ណោះ ពេលខាងមុខទើបខ្ញុំស្គាល់ទ្រង់ច្បាស់ ដូចទ្រង់ស្គាល់ខ្ញុំយ៉ាងច្បាស់ដែរ។ ព្រះគម្ពីរខ្មែរសាកល ឥឡូវនេះ យើងឃើញព្រឹលៗដូចជាមើលក្នុងកញ្ចក់ ប៉ុន្តែគ្រានោះ យើងនឹងឃើញមុខទល់នឹងមុខ; ឥឡូវនេះ ខ្ញុំស្គាល់តែមួយផ្នែក ប៉ុន្តែគ្រានោះ ខ្ញុំនឹងស្គាល់ច្បាស់ ដូចដែលខ្ញុំត្រូវបានស្គាល់ច្បាស់ដែរ។ Khmer Christian Bible ដ្បិតឥឡូវនេះ យើងមើលតាមកញ្ចក់ ឃើញមិនច្បាស់ទេ ប៉ុន្ដែនៅពេលក្រោយ យើងនឹងឃើញមុខផ្ទាល់។ ឥឡូវនេះ ខ្ញុំស្គាល់ព្រះអង្គតែមួយចំណែក ប៉ុន្ដែក្រោយមក ខ្ញុំនឹងស្គាល់ព្រះអង្គច្បាស់ ដូចជាព្រះអង្គស្គាល់ខ្ញុំច្បាស់ដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតឥឡូវនេះ យើងមើលឃើញបែបស្រអាប់ ដូចជាមើលក្នុងកញ្ចក់ តែនៅពេលនោះ យើងនឹងឃើញមុខទល់នឹងមុខ។ ឥឡូវនេះ ខ្ញុំស្គាល់ត្រឹមតែមួយផ្នែកប៉ុណ្ណោះ តែនៅពេលនោះ ខ្ញុំនឹងស្គាល់យ៉ាងច្បាស់ ដូចព្រះអង្គស្គាល់ខ្ញុំយ៉ាងច្បាស់ដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សព្វថ្ងៃនេះយើងស្គាល់ព្រះជាម្ចាស់មិនច្បាស់ទេ គឺស្គាល់ព្រាលៗដូចជាមើលក្នុងកញ្ចក់ នៅពេលខាងមុខ ទើបយើងឃើញព្រះអង្គទល់មុខគ្នា។ សព្វថ្ងៃ ខ្ញុំស្គាល់ព្រះអង្គបានត្រឹមតែមួយផ្នែកប៉ុណ្ណោះ ពេលខាងមុខទើបខ្ញុំស្គាល់ព្រះអង្គច្បាស់ ដូចព្រះអង្គស្គាល់ខ្ញុំយ៉ាងច្បាស់ដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតឥឡូវនេះ យើងមើលឃើញបែបស្រអាប់ ដូចជាដោយសារកញ្ចក់ តែនៅវេលានោះ នឹងឃើញមុខទល់នឹងមុខ ឥឡូវនេះ ខ្ញុំស្គាល់មិនទាន់អស់ តែនៅវេលានោះ ខ្ញុំនឹងស្គាល់វិញ ដូចជាព្រះទ្រង់ស្គាល់ខ្ញុំដែរ |
យ៉ាកកូបដាក់ឈ្មោះកន្លែងនោះថា «ព្នីអែល» ដ្បិតគាត់ពោលថា «ខ្ញុំបានឃើញអុលឡោះផ្ទាល់នឹងភ្នែក តែខ្ញុំនៅមានជីវិតនៅឡើយ»។
អុលឡោះជាម្ចាស់ដ៏ឧត្ដម ដែលយើងពុំអាចស្វែងយល់បានឡើយ ហើយយើងក៏ពុំអាចគិតអំពីអាយុ របស់ទ្រង់បានដែរ។
អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាទល់មុខគ្នា ហាក់ដូចជាមនុស្សម្នាក់សន្ទនាជាមួយមិត្តសម្លាញ់របស់ខ្លួន។ បន្ទាប់មក ម៉ូសាវិលត្រឡប់មកជំរំវិញ។ រីឯយុវជន ជាអ្នកបម្រើរបស់គាត់ គឺយ៉ូស្វេ ជាកូនរបស់លោកនូន មិនចាកចេញពីជំរំទេ។
យើងនិយាយទៅកាន់ម៉ូសាដោយផ្ទាល់ យើងសំដែងឲ្យម៉ូសាឃើញ ដោយឥតប្រើប្រស្នា ហើយម៉ូសាអាចសម្លឹងមើលមកយើងបាន។ ហេតុអ្វីបានជាអ្នកទាំងពីរមិនកោតក្រែង និយាយប្រឆាំងនឹងម៉ូសាជាអ្នកបម្រើរបស់យើងដូច្នេះ?»។
ចូរប្រយ័ត្ន កុំមាក់ងាយនរណាម្នាក់ក្នុងចំណោមអ្នកតូចតាចនេះឡើយ។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថាម៉ាឡាអ៊ីកាត់របស់ពួកគេស្ថិតនៅឯសូរ៉កា ទាំងឃើញអុលឡោះជាបិតា ដែលនៅសូរ៉កាគ្រប់ពេលវេលាផង
គឺដូចអុលឡោះជាបិតាស្គាល់ខ្ញុំ ហើយខ្ញុំស្គាល់អុលឡោះជាបិតាដូច្នោះដែរ។ ខ្ញុំស៊ូប្ដូរជីវិត ដើម្បីចៀមរបស់ខ្ញុំ។
ខ្ញុំយល់ឃើញថា ទុក្ខលំបាកនាបច្ចុប្បន្នកាល ពុំអាចប្រៀបផ្ទឹមនឹងសិរីរុងរឿង ដែលអុលឡោះសំដែងឲ្យយើងឃើញ នៅអនាគតកាលនោះបានឡើយ។
កាលពីក្មេង ខ្ញុំនិយាយស្ដីដូចកូនក្មេង ខ្ញុំមានគំនិតដូចជាកូនក្មេង ហើយខ្ញុំរិះគិតដូចកូនក្មេងដែរ។ លុះខ្ញុំពេញវ័យ ខ្ញុំបានបោះបង់អ្វីៗទាំងអស់ ដែលជាលក្ខណៈរបស់កូនក្មេងចោល។
យើងទាំងអស់គ្នា ដែលគ្មានស្បៃនៅបាំងមុខ យើងបញ្ចេញសិរីរុងរឿងរបស់អ៊ីសាជាអម្ចាស់ដែលចាំងមកលើយើង ហើយយើងនឹងផ្លាស់ប្រែឲ្យបានដូចអ៊ីសា គឺមានសិរីរុងរឿងកាន់តែភ្លឺឡើងៗ។ នេះហើយជាស្នាដៃរបស់រសនៃអ៊ីសាជាអម្ចាស់។
ខ្ញុំមិនថា ខ្ញុំបានទៅដល់ទីដៅ ឬបានគ្រប់លក្ខណៈ ហើយនោះទេ គឺខ្ញុំកំពុងតែរត់ទៅមុខដើម្បីចាប់ឲ្យបាន ដ្បិតខ្លួនខ្ញុំផ្ទាល់ ក៏ត្រូវអាល់ម៉ាហ្សៀសអ៊ីសាចាប់ខ្ញុំជាមុនដែរ។
អ្នកណាស្ដាប់បន្ទូលរបស់អុលឡោះហើយ មិនប្រតិបត្ដិតាម អ្នកនោះប្រៀបបាននឹងមនុស្សម្នាក់ឆ្លុះកញ្ចក់មើលមុខខ្លួន
កូនចៅជាទីស្រឡាញ់អើយ! ពេលនេះ យើងទាំងអស់គ្នាជាបុត្ររបស់អុលឡោះ ហើយដែលយើងនឹងទៅជាយ៉ាងណាៗនោះទ្រង់ពុំទាន់សំដែងឲ្យយើងដឹងនៅឡើយទេ។ ប៉ុន្ដែ នៅពេលអាល់ម៉ាហ្សៀសមកដល់ យើងនឹងបានដូចគាត់ដែរ ដ្បិតគាត់មានភាពយ៉ាងណា យើងនឹងឃើញគាត់យ៉ាងនោះ។