Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 13:12 - Khmer Christian Bible

12 ដ្បិត​ឥឡូវ​នេះ​ យើង​មើល​តាម​កញ្ចក់​ ឃើញ​មិន​ច្បាស់​ទេ​ ប៉ុន្ដែ​នៅ​ពេល​ក្រោយ​ ​យើង​នឹង​ឃើញ​មុខ​ផ្ទាល់។​ ឥឡូវ​នេះ​ ខ្ញុំ​ស្គាល់​ព្រះអង្គ​តែ​មួយ​ចំណែក​ ប៉ុន្ដែ​ក្រោយ​មក​ ខ្ញុំ​នឹង​ស្គាល់​ព្រះអង្គ​ច្បាស់​ ​ដូចជា​ព្រះអង្គ​ស្គាល់​ខ្ញុំ​ច្បាស់​ដែរ‍។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

12 ឥឡូវនេះ យើង​ឃើញ​ព្រឹលៗ​ដូចជាមើល​ក្នុង​កញ្ចក់ ប៉ុន្តែ​គ្រានោះ យើង​នឹង​ឃើញ​មុខទល់នឹងមុខ​; ឥឡូវនេះ ខ្ញុំ​ស្គាល់​តែមួយផ្នែក ប៉ុន្តែ​គ្រានោះ ខ្ញុំ​នឹង​ស្គាល់ច្បាស់ ដូចដែល​ខ្ញុំ​ត្រូវបាន​ស្គាល់ច្បាស់​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ដ្បិត​ឥឡូវ​នេះ យើង​មើល​ឃើញ​បែប​ស្រអាប់ ដូច​ជា​មើល​ក្នុង​កញ្ចក់ តែ​នៅ​ពេល​នោះ យើង​នឹង​ឃើញ​មុខ​ទល់​នឹង​មុខ។ ឥឡូវ​នេះ ខ្ញុំ​ស្គាល់​ត្រឹម​តែ​មួយ​ផ្នែក​ប៉ុណ្ណោះ តែ​នៅ​ពេល​នោះ ខ្ញុំ​នឹង​ស្គាល់​យ៉ាង​ច្បាស់ ដូច​ព្រះ‌អង្គ​ស្គាល់​ខ្ញុំ​យ៉ាង​ច្បាស់​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 សព្វ​ថ្ងៃ​នេះ​យើង​ស្គាល់​ព្រះ‌ជាម្ចាស់​មិន​ច្បាស់​ទេ គឺ​ស្គាល់​ព្រាលៗ​ដូច​ជា​មើល​ក្នុង​កញ្ចក់ នៅ​ពេល​ខាង​មុខ ទើប​យើង​ឃើញ​ព្រះអង្គ​ទល់​មុខ​គ្នា។ សព្វ​ថ្ងៃ ខ្ញុំ​ស្គាល់​ព្រះអង្គ​បាន​ត្រឹម​តែ​មួយ​ផ្នែក​ប៉ុណ្ណោះ ពេល​ខាង​មុខ​ទើប​ខ្ញុំ​ស្គាល់​ព្រះអង្គ​ច្បាស់ ដូច​ព្រះអង្គ​ស្គាល់​ខ្ញុំ​យ៉ាង​ច្បាស់​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ដ្បិត​ឥឡូវ​នេះ យើង​មើល​ឃើញ​បែប​ស្រអាប់ ដូច​ជា​ដោយ‌សារ​កញ្ចក់ តែ​នៅ​វេលា​នោះ នឹង​ឃើញ​មុខ​ទល់​នឹង​មុខ ឥឡូវ​នេះ ខ្ញុំ​ស្គាល់​មិន​ទាន់​អស់ តែ​នៅ​វេលា​នោះ ខ្ញុំ​នឹង​ស្គាល់​វិញ ដូច​ជា​ព្រះ‌ទ្រង់​ស្គាល់​ខ្ញុំ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

12 សព្វ​ថ្ងៃ​នេះ​យើង​ស្គាល់​អុលឡោះ​មិន​ច្បាស់​ទេ គឺ​ស្គាល់​ព្រាលៗ​ដូច​ជា​មើល​ក្នុង​កញ្ចក់ នៅ​ពេល​ខាង​មុខ ទើប​យើង​ឃើញ​ទ្រង់​ទល់​មុខ​គ្នា។ សព្វ​ថ្ងៃ ខ្ញុំ​ស្គាល់​ទ្រង់​បាន​ត្រឹម​តែ​មួយ​ផ្នែក​ប៉ុណ្ណោះ ពេល​ខាង​មុខ​ទើប​ខ្ញុំ​ស្គាល់​ទ្រង់​ច្បាស់ ដូច​ទ្រង់​ស្គាល់​ខ្ញុំ​យ៉ាង​ច្បាស់​ដែរ។

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 13:12
20 ការដាក់ឲ្យឆ្លើយតបគ្នា  

បងប្អូន​ជា​ទី​ស្រឡាញ់​អើយ!​ ឥឡូវ​នេះ​យើង​ជា​កូន​របស់​ព្រះជាម្ចាស់​ ហើយ​យើង​នឹង​ត្រលប់​ជា​យ៉ាង​ណា​នោះ​ មិន​ទាន់​បាន​បង្ហាញ​ឲ្យ​ដឹង​នៅ​ឡើយ​ទេ។​ យើង​ដឹង​ថា​ នៅ​ពេល​ព្រះអង្គ​លេច​មក​ យើង​នឹង​បាន​ដូច​ជា​ព្រះអង្គ​ ដ្បិត​ព្រះអង្គ​មាន​លក្ខណៈ​យ៉ាង​ណា​ យើង​នឹង​ឃើញ​ព្រះអង្គ​យ៉ាង​នោះ​ហើយ។​


ដូច្នេះ​យើង​ទាំង​អស់​គ្នា​កំពុង​ឆ្លុះ​ឲ្យ​ឃើញ​សិរី​រុងរឿង​របស់​ព្រះអម្ចាស់​ដោយ​គ្មាន​ស្បៃ​បាំង​មុខ​ យើង​ត្រូវ​បាន​ផ្លាស់ប្រែ​ពី​សិរី​រុងរឿង​ទៅ​សិរី​រុងរឿង​ឲ្យ​មាន​រូបរាង​ដូច​ព្រះអង្គ​ នេះ​គឺ​មក​ពី​ព្រះអម្ចាស់​ដ៏​ជា​ព្រះវិញ្ញាណ។​


មិន​មែន​ថា​ ខ្ញុំ​បាន​ទៅ​ដល់​ ឬ​បាន​គ្រប់​លក្ខណ៍​ហើយ​នោះ​ទេ​ ប៉ុន្ដែ​ខ្ញុំ​ព្យាយាម​ចាប់​ឲ្យ​បាន​សេចក្ដី​ដែល​ព្រះគ្រិស្ដ​យេស៊ូ​បាន​ចាប់​ខ្ញុំ​សម្រាប់​សេចក្ដី​នោះ។​


ពួកគេ​នឹង​ឃើញ​ព្រះភក្រ្ដ​របស់​ព្រះអង្គ​ ហើយ​ព្រះនាម​របស់​ព្រះអង្គ​នឹង​នៅ​លើ​ថ្ងាស​របស់​ពួកគេ។​


ដ្បិត​បើ​អ្នកណា​ស្ដាប់​ព្រះ​បន្ទូល​ហើយ​ ប៉ុន្ដែមិន​ប្រព្រឹត្ត​តាម​ អ្នក​នោះ​ប្រៀប​ដូច​ជា​មនុស្ស​ម្នាក់​ដែល​ឆ្លុះ​កញ្ចក់​មើល​មុខ​ខ្លួន​ឯង​


ដ្បិត​យើង​រស់នៅ​ដោយ​ជំនឿ​ មិន​មែន​ដោយ​ការ​មើល​ឃើញ​ទេ​


មាន​ពរ​ហើយ​ អស់​អ្នក​មាន​ចិត្ដ​បរិសុទ្ធ​ ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​ឃើញ​ព្រះជាម្ចាស់។​


ប៉ុន្ដែ​បើ​អ្នកណា​ស្រឡាញ់​ព្រះជាម្ចាស់​ ព្រះអង្គ​ក៏​ស្គាល់​អ្នក​នោះ​ដែរ។​


ខ្ញុំ​យល់​ឃើញ​ថា​ ទុក្ខ​លំបាក​ពេល​បច្ចុប្បន្ន​នេះ​ជា​សេចក្ដី​ដែល​មិន​ស័ក្ដិសម​យក​ទៅ​ប្រៀបផ្ទឹម​ជាមួយ​សិរី​រុងរឿង​នៅ​ពេល​ខាង​មុខ​ ដែល​ព្រះជាម្ចាស់​នឹង​បើក​សម្ដែង​ឲ្យ​យើង​ឃើញ​នោះ​ទេ​


ចូរ​ប្រយ័ត្ន​ កុំ​មើល​ងាយ​អ្នកណា​ម្នាក់​ក្នុង​ចំណោម​អ្នក​តូច​តាច​ទាំង​នេះ​ឲ្យ​សោះ​ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ នៅ​ឯ​ស្ថានសួគ៌​ទេវតា​របស់​ពួកគេ​តែងតែ​ឃើញ​ព្រះភក្ដ្រ​ព្រះវរបិតា​របស់​ខ្ញុំ​ដែល​គង់​នៅ​ស្ថានសួគ៌​ជានិច្ច‍។​


ដូច​ដែល​ព្រះ​វរ​បិតា​ស្គាល់​ខ្ញុំ​ ហើយ​ខ្ញុំ​ស្គាល់​ព្រះ​វរ​បិតា​ដែរ។​ ខ្ញុំ​លះបង់​ជីវិត​របស់​ខ្ញុំ​ដើម្បី​ចៀម។​


កាល​ខ្ញុំ​នៅ​ជា​កូន​ក្មេង​ ខ្ញុំ​និយាយ​ដូចជា​កូន​ក្មេង​ គិត​ដូចជា​កូន​ក្មេង​ ហើយ​យល់​ឃើញ​ដូចជា​កូន​ក្មេង​ ប៉ុន្ដែ​ពេល​ខ្ញុំ​ត្រលប់​ជា​ពេញ​វ័យ​ ខ្ញុំ​ក៏​បញ្ឈប់​អ្វីៗដែល​ជា​លក្ខណៈ​កូន​ក្មេង។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម