ស្តេចហ៊ីរ៉ាម ជាស្តេចនៅក្រុងទីរ៉ុស ចាត់អ្នកនាំសារឲ្យចូលមកជួបស្តេចទត ដោយនាំឈើតាត្រៅ ជាងសំណង់ ជាងដាប់ថ្មមកជាមួយផង ដើម្បីសង់ដំណាក់មួយឲ្យស្តេចទត។
អែសរ៉ា 3:7 - អាល់គីតាប ពួកគេជួលជាងដាប់ថ្ម និងជាងឈើ ព្រមទាំងផ្ដល់ស្បៀងអាហារ ភេសជ្ជៈ និងប្រេងអូលីវ ដល់អ្នកក្រុងស៊ីដូន និងក្រុងទីរ៉ុស ដើម្បីឲ្យពួកនោះនាំឈើតាត្រៅតាមសមុទ្រ ពីស្រុកលីបង់ រហូតមកដល់កំពង់ផែយ៉ុបប៉េ យោងតាមការអនុញ្ញាតរបស់ស្តេចស៊ីរូស ជាស្ដេចស្រុកពែរ្ស។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ គេឲ្យប្រាក់ទៅពួកជាងថ្ម និងពួកជាងឈើ ហើយឲ្យស្បៀងអាហារ ភេសជ្ជៈ និងប្រេងទៅពួកក្រុងស៊ីដូន និងពួកក្រុងទីរ៉ុស ដើម្បីឲ្យគេនាំឈើតាត្រៅពីភ្នំល្បាណូន មកឯក្រុងយ៉ុបប៉េ តាមផ្លូវសមុទ្រ តាមការប្រោសប្រទានរបស់ព្រះបាទស៊ីរូស ជាស្តេចស្រុកពើស៊ី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេជួលជាងដាប់ថ្ម និងជាងឈើ ព្រមទាំងផ្ដល់ស្បៀងអាហារ ភេសជ្ជៈ និងប្រេងអូលីវ ដល់អ្នកក្រុងស៊ីដូន និងក្រុងទីរ៉ុស ដើម្បីឲ្យពួកនោះនាំឈើតាត្រៅតាមសមុទ្រ ពីស្រុកលីបង់ រហូតមកដល់កំពង់ផែយ៉ុបប៉េ យោងតាមការអនុញ្ញាតរបស់ព្រះបាទស៊ីរូស ជាស្ដេចស្រុកពែរ្ស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេជួលពួកជាងថ្ម នឹងពួកជាងឈើ ក៏ឲ្យស្បៀងអាហារ នឹងគ្រឿងផឹក ហើយប្រេងដល់ពួកក្រុងស៊ីដូន នឹងពួកក្រុងទីរ៉ុស ឲ្យគេទៅនាំឈើតាត្រៅពីភ្នំល្បាណូន មកឯក្រុងយ៉ុបប៉េតាមផ្លូវសមុទ្រ ដូចជាស៊ីរូស ជាស្តេចពើស៊ី បានប្រោសអនុញ្ញាតឲ្យ។ |
ស្តេចហ៊ីរ៉ាម ជាស្តេចនៅក្រុងទីរ៉ុស ចាត់អ្នកនាំសារឲ្យចូលមកជួបស្តេចទត ដោយនាំឈើតាត្រៅ ជាងសំណង់ ជាងដាប់ថ្មមកជាមួយផង ដើម្បីសង់ដំណាក់មួយឲ្យស្តេចទត។
សូមស្តេចបញ្ជាគេកាប់ដើមតាត្រៅនៅភ្នំលីបង់ ឲ្យខ្ញុំផង។ អ្នកបម្រើរបស់ខ្ញុំនឹងធ្វើការរួមជាមួយអ្នកបម្រើរបស់ស្តេច ដ្បិតស្តេចជ្រាបហើយថា ក្នុងចំណោមពួកខ្ញុំ គ្មាននរណាម្នាក់ប្រសប់កាប់ឈើ ដូចអ្នកស្រុកស៊ីដូនទេ។ ខ្ញុំនឹងបង់ប្រាក់ឈ្នួលឲ្យអ្នកបម្រើរបស់ស្តេច តាមស្តេចបង្គាប់»។
កាលណាគេឃើញមានប្រាក់ច្រើននៅក្នុងហិបហើយ លោកស្មៀនស្តេច និងមូស្ទីក៏មកទទួលប្រាក់ នៅក្នុងដំណាក់ យកទៅរាប់ រួចទុកក្នុងថង់មួយ។
ប៉ុន្តែ គេពុំបានប្រើប្រាក់ដែលប្រជាជនយកមកជូនក្នុងដំណាក់របស់អុលឡោះតាអាឡា ទៅធ្វើពាន ប្រាក់ កាំបិត ថូ ត្រែ ឬប្រដាប់ប្រដាអ្វីផ្សេងទៀតអំពីមាសប្រាក់ សម្រាប់ដំណាក់របស់អុលឡោះតាអាឡាឡើយ។
គេប្រគល់ប្រាក់នោះទៅពួកមេជាង ដែលទទួលខុសត្រូវជួសជុលដំណាក់របស់អុលឡោះតាអាឡា ដើម្បីបង់ថ្លៃឈ្នួលពួកកម្មករដែលជួសជុលដំណាក់ឲ្យបានរឹងមាំឡើងវិញ
ចាប់តាំងពីថ្ងៃទីមួយនៃខែទីប្រាំពីរ ពួកគេចាប់ផ្ដើមធ្វើគូរបានដុតជូនអុលឡោះតាអាឡា ទោះបីគ្រឹះនៃម៉ាស្ជិទរបស់អុលឡោះតាអាឡា ពុំទាន់បានចាក់នៅឡើយក៏ដោយ។
ស្រុកយូដា និងស្រុកអ៊ីស្រអែល រកស៊ីជាមួយអ្នក ពួកគេយកស្រូវពីស្រុកមីនីត ម្សៅធ្វើនំ ទឹកឃ្មុំ ប្រេង និងជ័រ មកលក់ឲ្យអ្នក។
យូណើសក៏ក្រោកឡើង គេចខ្លួនទៅក្រុងតើស៊ីស ឆ្ងាយពីអុលឡោះតាអាឡា។ គាត់ទៅដល់ក្រុងយ៉ុបប៉េ ហើយរកឃើញសំពៅមួយដែលហៀបនឹងចេញដំណើរទៅក្រុងតើស៊ីស គាត់ក៏បង់ថ្លៃធ្វើដំណើរ រួចចុះសំពៅទៅជាមួយអ្នកឯទៀតៗធ្វើដំណើរទៅក្រុងតើស៊ីស ឆ្ងាយពីអុលឡោះតាអាឡា។
ស្តេចហេរ៉ូដមានទំនាស់ជាមួយអ្នកក្រុងទីរ៉ុស និងអ្នកក្រុងស៊ីដូន។ អ្នកទាំងនោះបានរួមចិត្ដគំនិតគ្នាចូលទៅជួបស្ដេច។ គេបានបញ្ចុះបញ្ចូលលោកបា្លសតុស ជាមហាតលិកឲ្យមកខាងគេ ហើយសូមសន្ដិភាពពីស្ដេច ដ្បិតស្រុករបស់គេទទួលស្បៀងអាហារពីនគរស្តេចហេរ៉ូដ។
នៅក្រុងយ៉ុបប៉េ មានស្ដ្រីម្នាក់ ឈ្មោះតេប៊ីថា ភាសាក្រិកថា “ឌ័រកាស”នាងជាសិស្សដែរ នាងតែងប្រព្រឹត្ដអំពើល្អ និងធ្វើទានជាច្រើន។
ក្រុងលីដានៅជិតក្រុងយ៉ុបប៉េ។ កាលពួកសិស្សឮដំណឹងថា ពេត្រុសស្ថិតនៅឯក្រុងលីដានោះ គេចាត់បុរសពីរនាក់ឲ្យទៅអញ្ជើញគាត់ថា៖ «សូមលោកមេត្ដាប្រញាប់ធ្វើដំណើរបង្ហួសទៅកន្លែងយើងខ្ញុំផង»។
ពេត្រុសស្នាក់នៅក្រុងយ៉ុបប៉េ ជាយូរថ្ងៃតទៅទៀតក្នុងផ្ទះបុរសម្នាក់ ឈ្មោះស៊ីម៉ូន ជាអ្នកសម្លាប់ស្បែក។