១ ពង្សាវតារក្សត្រ 5:6 - អាល់គីតាប6 សូមស្តេចបញ្ជាគេកាប់ដើមតាត្រៅនៅភ្នំលីបង់ ឲ្យខ្ញុំផង។ អ្នកបម្រើរបស់ខ្ញុំនឹងធ្វើការរួមជាមួយអ្នកបម្រើរបស់ស្តេច ដ្បិតស្តេចជ្រាបហើយថា ក្នុងចំណោមពួកខ្ញុំ គ្មាននរណាម្នាក់ប្រសប់កាប់ឈើ ដូចអ្នកស្រុកស៊ីដូនទេ។ ខ្ញុំនឹងបង់ប្រាក់ឈ្នួលឲ្យអ្នកបម្រើរបស់ស្តេច តាមស្តេចបង្គាប់»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦6 ហេតុនេះ សូមព្រះរាជាបង្គាប់ឲ្យគេកាប់ដើមតាត្រៅនៅលើភ្នំល្បាណូនឲ្យទូលបង្គំផង។ ឯពួកអ្នកបម្រើរបស់ទូលបង្គំនឹងធ្វើការជាមួយអ្នកបម្រើរបស់ទ្រង់ ហើយទូលបង្គំនឹងចេញឈ្នួលថ្វាយទ្រង់សម្រាប់ពួកអ្នកបម្រើនោះ តាមតែទ្រង់មានព្រះបន្ទូល ដ្បិតទ្រង់ជ្រាបហើយថា នៅក្នុងពួកសាសន៍របស់ទូលបង្គំ គ្មានអ្នកណាចេះកាប់ឈើដូចជាពួកស៊ីដូនទេ»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥6 សូមព្រះករុណាបញ្ជាគេកាប់ដើមតាត្រៅនៅភ្នំលីបង់ ឲ្យទូលបង្គំផង។ អ្នកបម្រើរបស់ទូលបង្គំនឹងធ្វើការរួមជាមួយអ្នកបម្រើរបស់ព្រះករុណា ដ្បិតព្រះករុណាជ្រាបហើយថា ក្នុងចំណោមពួកទូលបង្គំ គ្មាននរណាម្នាក់ប្រសប់កាប់ឈើ ដូចអ្នកស្រុកស៊ីដូនទេ។ ទូលបង្គំនឹងបង់ប្រាក់ឈ្នួលឲ្យអ្នកបម្រើរបស់ព្រះករុណា តាមព្រះករុណាបង្គាប់»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤6 ហេតុនេះ សូមព្រះរាជាបង្គាប់ឲ្យគេកាប់ដើមតាត្រៅនៅលើភ្នំល្បាណូនឲ្យទូលបង្គំ ឯពួកបាវទូលបង្គំគេនឹងធ្វើការជាមួយនឹងពួកបាវរបស់ទ្រង់ ហើយទូលបង្គំនឹងចេញឈ្នួលថ្វាយទ្រង់សំរាប់ពួកបាវទ្រង់ តាមតែទ្រង់មានបន្ទូល ដ្បិតទ្រង់ជ្រាបហើយថា នៅក្នុងពួកសាសន៍នៃទូលបង្គំ គ្មានអ្នកណាចេះកាប់ឈើដូចជាពួកស៊ីដូនទេ។ សូមមើលជំពូក |