Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អែសរ៉ា 3:7 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ពួក​គេ​ជួល​ជាង​ដាប់​ថ្ម និង​ជាង​ឈើ ព្រម​ទាំង​ផ្ដល់​ស្បៀង​អាហារ ភេសជ្ជៈ និង​ប្រេង​អូលីវ ដល់​អ្នក​ក្រុង​ស៊ីដូន និង​ក្រុង​ទីរ៉ុស ដើម្បី​ឲ្យ​ពួក​នោះ​នាំ​ឈើ​តាត្រៅ​តាម​សមុទ្រ ពី​ស្រុក​លីបង់ រហូត​មក​ដល់​កំពង់‌ផែ​យ៉ុប‌ប៉េ យោង​តាម​ការ​អនុញ្ញាត​របស់​ព្រះ‌បាទ​ស៊ីរូស ជា​ស្ដេច​ស្រុក​ពែរ្ស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ដូច្នេះ គេ​ឲ្យ​ប្រាក់​ទៅ​ពួក​ជាង​ថ្ម និង​ពួក​ជាង​ឈើ ហើយ​ឲ្យ​ស្បៀង​អាហារ ភេសជ្ជៈ និង​ប្រេង​ទៅ​ពួក​ក្រុង​ស៊ីដូន និង​ពួក​ក្រុង​ទីរ៉ុស ដើម្បី​ឲ្យ​គេ​នាំ​ឈើ​តា‌ត្រៅ​ពី​ភ្នំ​ល្បា​ណូន មក​ឯ​ក្រុង​យ៉ុប‌ប៉េ តាម​ផ្លូវ​សមុទ្រ តាម​ការ​ប្រោស​ប្រទាន​របស់​ព្រះ‌បាទ​ស៊ីរូស ជា​ស្តេចស្រុក​ពើស៊ី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 គេ​ជួល​ពួក​ជាង​ថ្ម នឹង​ពួក​ជាង​ឈើ ក៏​ឲ្យ​ស្បៀង​អាហារ នឹង​គ្រឿង​ផឹក ហើយ​ប្រេង​ដល់​ពួក​ក្រុង​ស៊ីដូន នឹង​ពួក​ក្រុង​ទីរ៉ុស ឲ្យ​គេ​ទៅ​នាំ​ឈើ​តាត្រៅ​ពី​ភ្នំ​ល្បាណូន មក​ឯ​ក្រុង​យ៉ុបប៉េ​តាម​ផ្លូវ​សមុទ្រ ដូច​ជា​ស៊ីរូស ជា​ស្តេច​ពើស៊ី បាន​ប្រោស​អនុញ្ញាត​ឲ្យ។

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ពួក​គេ​ជួល​ជាង​ដាប់​ថ្ម និង​ជាង​ឈើ ព្រម​ទាំង​ផ្ដល់​ស្បៀង​អាហារ ភេសជ្ជៈ និង​ប្រេង​អូលីវ ដល់​អ្នក​ក្រុង​ស៊ីដូន និង​ក្រុង​ទីរ៉ុស ដើម្បី​ឲ្យ​ពួក​នោះ​នាំ​ឈើ​តាត្រៅ​តាម​សមុទ្រ ពី​ស្រុក​លីបង់ រហូត​មក​ដល់​កំពង់‌ផែ​យ៉ុប‌ប៉េ យោង​តាម​ការ​អនុញ្ញាត​របស់​ស្តេច​ស៊ីរូស ជា​ស្ដេច​ស្រុក​ពែរ្ស។

សូមមើលជំពូក ចម្លង




អែសរ៉ា 3:7
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌បាទ​ហ៊ី‌រ៉ាម ជា​ស្ដេច​នៅ​ក្រុង​ទីរ៉ុស ចាត់​អ្នក​នាំ​សារ​ឲ្យ​ចូល​មក​គាល់​ព្រះ‌បាទ​ដាវីឌ ដោយ​នាំ​ឈើ​តា‌ត្រៅ ជាង​សំណង់ ជាង​ដាប់​ថ្ម​មក​ជា​មួយ​ផង ដើម្បី​សង់​ដំណាក់​មួយ​ថ្វាយ​ព្រះ‌បាទ​ដាវីឌ។


សូម​ព្រះ‌ករុណា​បញ្ជា​គេ​កាប់​ដើម​តាត្រៅ​នៅ​ភ្នំ​លីបង់ ឲ្យ​ទូលបង្គំ​ផង។ អ្នក​បម្រើ​របស់​ទូលបង្គំ​នឹង​ធ្វើ​ការ​រួម​ជា​មួយ​អ្នក​បម្រើ​របស់​ព្រះ‌ករុណា ដ្បិត​ព្រះ‌ករុណា​ជ្រាប​ហើយ​ថា ក្នុង​ចំណោម​ពួក​ទូលបង្គំ គ្មាន​នរណា​ម្នាក់​ប្រសប់​កាប់​ឈើ ដូច​អ្នក​ស្រុក​ស៊ីដូន​ទេ។ ទូលបង្គំ​នឹង​បង់​ប្រាក់​ឈ្នួល​ឲ្យ​អ្នក​បម្រើ​របស់​ព្រះ‌ករុណា តាម​ព្រះ‌ករុណា​បង្គាប់»។


លោក​បូជា‌ចារ្យ​យេហូ‌យ៉ាដា​យក​ហិប​មួយ​ចោះ​រន្ធ​លើ​គម្រប រួច​ដាក់​នៅ​ខាង​ស្ដាំ​អាសនៈ ត្រង់​មាត់​ទ្វារ​ចូល​ព្រះ‌ដំណាក់។ ពួក​បូជា‌ចារ្យ​ជា​អ្នក​យាម​នៅ​មាត់​ទ្វារ ដាក់​ប្រាក់​ទាំង​អស់​ដែល​គេ​យក​មក​ថ្វាយ​ព្រះ‌ដំណាក់ ក្នុង​ហិប​នោះ។


ព្រម​ទាំង​ជួល​ជាង​កំបោរ ជាង​ដាប់​ថ្ម ហើយ​ទិញ​ឈើ និង​ថ្ម‌ដាប់ សម្រាប់​ជួស‌ជុល​កន្លែង​បាក់​បែក​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។ ប្រាក់​នេះ​ក៏​ប្រើ​សម្រាប់​ការ​ចំណាយ​គ្រប់​ប្រភេទ ក្នុង​ការ​ជួស‌ជុល​ព្រះ‌ដំណាក់​ឡើង​វិញ។


គេ​ប្រគល់​ប្រាក់​នោះ​ទៅ​ពួក​មេ​ជាង ដែល​ទទួល​ខុស​ត្រូវ​ជួស‌ជុល​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ដើម្បី​បង់​ថ្លៃ​ឈ្នួល​ពួក​កម្មករ​ដែល​ជួស‌ជុល​ព្រះ‌ដំណាក់​ឲ្យ​បាន​រឹង‌មាំ​ឡើង​វិញ


ចាប់​តាំង​ពី​ថ្ងៃ​ទី​មួយ​នៃ​ខែ​ទី​ប្រាំ‌ពីរ ពួក​គេ​ចាប់​ផ្ដើម​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​ចំពោះ​ព្រះ‌អម្ចាស់ ទោះ​បី​គ្រឹះ​នៃ​ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់ ពុំ​ទាន់​បាន​ចាក់​នៅ​ឡើយ​ក៏​ដោយ។


ស្រុក​យូដា និង​ស្រុក​អ៊ីស្រា‌អែល រក​ស៊ី​ជា​មួយ​អ្នក ពួក​គេ​យក​ស្រូវ​ពី​ស្រុក​មីនីត ម្សៅ​ធ្វើ​នំ ទឹក​ឃ្មុំ ប្រេង និង​ជ័រ មក​លក់​ឲ្យ​អ្នក។


លោក​យ៉ូណាស​ក៏​ក្រោក​ឡើង គេច​ខ្លួន​ទៅ​ក្រុង​តើស៊ីស ឆ្ងាយ​ពី​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អម្ចាស់។ លោក​ទៅ​ដល់​ក្រុង​យ៉ុប‌ប៉េ ហើយ​រក​ឃើញ​សំពៅ​មួយ​ដែល​ហៀប​នឹង​ចេញ​ដំណើរ​ទៅ​ក្រុង​តើស៊ីស លោក​ក៏​បង់​ថ្លៃ​ធ្វើ​ដំណើរ រួច​ចុះ​សំពៅ​ទៅ​ជា​មួយ​អ្នក​ឯ​ទៀតៗ​ធ្វើ​ដំណើរ​ទៅ​ក្រុង​តើស៊ីស ឆ្ងាយ​ពី​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អម្ចាស់។


ព្រះ‌បាទ​ហេរ៉ូដ​មាន​ទំនាស់​ជា​មួយ​អ្នក​ក្រុង​ទីរ៉ុស និង​អ្នក​ក្រុង​ស៊ីដូន។ អ្នក​ទាំង​នោះ​បាន​រួម​ចិត្ត​គំនិត​គ្នា​ចូល​ទៅ​គាល់​ស្ដេច។ គេ​បាន​បញ្ចុះ‌បញ្ចូល​លោក​ប្លាស‌តុស ជា​មហា‌តលិក​ឲ្យ​មក​ខាង​គេ ហើយ​ទូល​សូម​សន្តិ‌ភាព​ពី​ស្ដេច ដ្បិត​ស្រុក​របស់​គេ​ទទួល​ស្បៀង​អាហារ​ពី​នគរ​ព្រះ‌បាទ​ហេរ៉ូដ។


នៅ​ក្រុង​យ៉ុប‌ប៉េ មាន​ស្ត្រី​ម្នាក់​ឈ្មោះ តេប៊ី‌ថា ភាសា​ក្រិក​ថា “ឌ័រកាស” នាង​ជា​សិស្ស*​ដែរ នាង​តែង​ប្រព្រឹត្ត​អំពើ​ល្អ និង​ធ្វើ​ទាន​ជា​ច្រើន។


ក្រុង​លីដា​នៅ​ជិត​ក្រុង​យ៉ុប‌ប៉េ។ កាល​ពួក​សិស្ស​ឮ​ដំណឹង​ថា លោក​ពេត្រុស​ស្ថិត​នៅ​ឯ​ក្រុង​លីដា​នោះ គេ​ចាត់​បុរស​ពីរ​នាក់​ឲ្យ​ទៅ​អញ្ជើញ​លោក​ថា៖ «សូម​លោក​មេត្តា​ប្រញាប់​ធ្វើ​ដំណើរ​បង្ហួស​ទៅ​កន្លែង​យើង​ខ្ញុំ​ផង»។


លោក​ពេត្រុស​ស្នាក់​នៅ​ក្រុង​យ៉ុប‌ប៉េ ជា​យូរ​ថ្ងៃ​ត​ទៅ​ទៀត ក្នុង​ផ្ទះ​បុរស​ម្នាក់​ឈ្មោះ ស៊ីម៉ូន ជា​អ្នក​សម្លាប់​ស្បែក ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម