ដើម្បីធ្វើគូរបានដុតជាអចិន្ត្រៃយ៍ចំពោះអុលឡោះតាអាឡា លើអាសនៈសម្រាប់ធ្វើគូរបានដុត ទាំងព្រឹក ទាំងល្ងាច ស្របតាមសេចក្តីទាំងប៉ុន្មាន មានចែងទុកក្នុងហ៊ូកុំ ដែលអុលឡោះតាអាឡាបានបង្គាប់ដល់ប្រជាជនអ៊ីស្រអែល។
អែសរ៉ា 3:3 - អាល់គីតាប ពួកគេនាំគ្នាសង់អាសនៈនេះនៅលើគ្រឹះចាស់ ព្រោះពួកគេភ័យខ្លាចចំពោះប្រជាជនដែលរស់នៅក្នុងស្រុក ហើយធ្វើគូរបានដុតជូនអុលឡោះតាអាឡា នៅលើអាសនៈនោះ ទាំងព្រឹក ទាំងល្ងាច។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេដាក់អាសនានោះទៅលើគ្រឹះចាស់ ដ្បិតគេភ័យខ្លាចដោយព្រោះប្រជាជននៅស្រុកនោះ ហើយគេថ្វាយតង្វាយដុតដល់ព្រះយេហូវ៉ានៅលើអាសនា គឺគេថ្វាយតង្វាយដុតទាំងព្រឹក ទាំងល្ងាច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេនាំគ្នាសង់អាសនៈនេះនៅលើគ្រឹះចាស់ ព្រោះពួកគេភ័យខ្លាចចំពោះប្រជាជនដែលរស់នៅក្នុងស្រុក ហើយថ្វាយតង្វាយដុតទាំងមូលចំពោះព្រះអម្ចាស់ នៅលើអាសនៈនោះ ទាំងព្រឹក ទាំងល្ងាច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេក៏ដាក់អាសនានោះ ទៅលើជើងកំណល់ ពីព្រោះគេមានសេចក្ដីភ័យខ្លាចដល់ពួកអ្នកស្រុកនោះ ហើយក៏ថ្វាយដង្វាយដុត ដល់ព្រះយេហូវ៉ានៅលើអាសនានោះ គឺដង្វាយដុតថ្វាយទាំងពេលព្រឹកនឹងពេលល្ងាចផង |
ដើម្បីធ្វើគូរបានដុតជាអចិន្ត្រៃយ៍ចំពោះអុលឡោះតាអាឡា លើអាសនៈសម្រាប់ធ្វើគូរបានដុត ទាំងព្រឹក ទាំងល្ងាច ស្របតាមសេចក្តីទាំងប៉ុន្មាន មានចែងទុកក្នុងហ៊ូកុំ ដែលអុលឡោះតាអាឡាបានបង្គាប់ដល់ប្រជាជនអ៊ីស្រអែល។
ស្តេចឲ្យគេធ្វើអាសនៈមួយពីលង្ហិន មានបណ្តោយប្រាំហត្ថ ទទឹងម្ភៃហត្ថ និងកំពស់ដប់ហត្ថ។
ពេលនោះ អ្នកស្រុកនាំគ្នាធ្វើឲ្យប្រជាជនយូដាបាក់ទឹកចិត្ត ព្រមទាំងបំភ័យពួកគេមិនឲ្យសាងសង់ទៀត។
ស្តេចក៏បានបង្គាប់ឲ្យគាត់យកគ្រឿងបរិក្ខារទាំងនេះ ទៅដាក់ក្នុងម៉ាស្ជិទក្រុងយេរូសាឡឹមវិញ ហើយសង់ដំណាក់របស់អុលឡោះនៅកន្លែងដើមឡើងវិញ។