ចានក្លាំ កាំបិត ផើងដាក់ឈាម ពែង និងភាជន៍ ក៏ធ្វើពីមាសសុទ្ធទាំងអស់ រីឯត្រចៀកទ្វារនៅបន្ទប់ខាងក្នុងហៅថា ទីសក្ការៈបំផុត និងត្រចៀកទ្វារនៅច្រកចូលដំណាក់ ក៏សុទ្ធតែធ្វើពីមាសដែរ។
អែសរ៉ា 1:9 - អាល់គីតាប គ្រឿងបរិក្ខារទាំងនោះមានដូចតទៅ: ចានមាសចំនួនសាមសិប ចានប្រាក់ចំនួនមួយពាន់ កាំបិតចំនួនម្ភៃប្រាំបួន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯចំនួននៃរបស់ទាំងនោះមាន ថាសមាសសាមសិប ថាសប្រាក់មួយពាន់ កាំបិត ម្ភៃប្រាំបួន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គ្រឿងបរិក្ខារទាំងនោះមានដូចតទៅ: ចានមាសចំនួនសាមសិប ចានប្រាក់ចំនួនមួយពាន់ កាំបិតចំនួនម្ភៃប្រាំបួន ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯចំនួននៃរបស់ទាំងនោះ គឺជាថាសមាស៣០ ថាសប្រាក់១ពាន់ កាំបិត២៩ |
ចានក្លាំ កាំបិត ផើងដាក់ឈាម ពែង និងភាជន៍ ក៏ធ្វើពីមាសសុទ្ធទាំងអស់ រីឯត្រចៀកទ្វារនៅបន្ទប់ខាងក្នុងហៅថា ទីសក្ការៈបំផុត និងត្រចៀកទ្វារនៅច្រកចូលដំណាក់ ក៏សុទ្ធតែធ្វើពីមាសដែរ។
លោករាជប្រតិភូក៏យកចង្ក្រាន ភាជន៍ និងវត្ថុទាំងប៉ុន្មានដែលធ្វើពីមាស ពីប្រាក់ទៅជាមួយដែរ។
ក្រោយជួសជុលដំណាក់ចប់សព្វគ្រប់ហើយ ពួកគេយកប្រាក់ដែលនៅសល់មកជូនស្តេច និងប្រគល់ជូនលោកយេហូយ៉ាដា។ គេក៏យកប្រាក់នោះទៅធ្វើប្រដាប់ប្រដាសម្រាប់ប្រើប្រាស់ក្នុងដំណាក់របស់អុលឡោះតាអាឡា គឺមានគ្រឿងបរិក្ខារសម្រាប់ពិធីផ្សេងៗ គ្រឿងបរិក្ខារសម្រាប់គូរបានដុត ពែង ព្រមទាំងរបស់ឯទៀតៗធ្វើពីមាស និងប្រាក់។ ក្នុងមួយជីវិតរបស់លោកយេហូយ៉ាដា គេតែងតែធ្វើគូរបានដុតជាអចិន្ត្រៃយ៍ នៅក្នុងដំណាក់របស់អុលឡោះតាអាឡា។
កាលលោកហ៊ីរ៉ាមធ្វើអាង ប្រដាប់ចូកផេះ និងផើងដាក់ឈាមរួចរាល់ហើយ កិច្ចការទាំងអស់ដែលលោកធ្វើជូនស្តេចស៊ូឡៃម៉ាន នៅក្នុងដំណាក់របស់អុលឡោះតាអាឡា ក៏បានចប់សព្វគ្រប់
ស្តេចឲ្យគេធ្វើតុចំនួនដប់ សម្រាប់ដាក់ក្នុងម៉ាស្ជិទ គឺតុប្រាំនៅខាងស្តាំ និងប្រាំនៅខាងឆ្វេង។ ស្តេចក៏ឲ្យគេធ្វើផើងដាក់ឈាមពីមាស ចំនួនមួយរយដែរ។
ពែងមាសចំនួនសាមសិប ពែងប្រាក់គុណភាពលេខពីរចំនួនបួនរយដប់ និងវត្ថុផ្សេងៗទៀតចំនួនមួយពាន់។
ខ្ញុំបានប្រគល់ប្រាក់ជូនអ្នកទាំងនោះចំនួនម្ភៃតោន វត្ថុធ្វើអំពីប្រាក់ចំនួនបីតោន មាសបីតោន
ពែងមាសចំនួនម្ភៃ ដែលមានតម្លៃជាមាសមួយពាន់តម្លឹង ព្រមទាំងផើងពីរធ្វើពីលង្ហិនដ៏រលើប ដែលមានតម្លៃដូចមាសដែរ។
ក្រុមអ៊ីមុាំ និងក្រុមលេវី ទទួលយកមាស ប្រាក់ និងវត្ថុទាំងអស់ដែលគេបានថ្លឹង ដើម្បីនាំទៅក្រុងយេរូសាឡឹម ដាក់ក្នុងដំណាក់នៃអុលឡោះជាម្ចាស់របស់យើង»។
ជំនូនរបស់គាត់មានពានប្រាក់មួយ ទម្ងន់សែសិបតម្លឹង ថូប្រាក់មួយទម្ងន់ម្ភៃតម្លឹង គិតតាមទម្ងន់របស់ទីសក្ការៈ ក្នុងពាន និងថូនេះមានពេញដោយម្សៅម៉ដ្ត លាយជាមួយប្រេងសម្រាប់ជូនជាជំនូនម្សៅ។
នាងជម្រាបទៅស្ដេចវិញ តាមពាក្យបង្គាប់របស់ម្តាយថា៖ «សូមស្តេចប្រទានក្បាលរបស់យ៉ះយ៉ាជាអ្នកធ្វើពិធីជ្រមុជទឹកដាក់លើថាសមកឲ្យខ្ញុំ!»។