អេលីយ៉េសយកថ្មទាំងដប់ពីរដុំសង់អាសនៈមួយជូននាមអុលឡោះតាអាឡា រួចគាត់ក៏ជីកចង្អូរជុំវិញអាសនៈនោះ ដែលមានចំណុះអាចដាក់ទឹកបានពីរប៉ោត។
អេសេគាល 43:17 - អាល់គីតាប រីឯផ្នែកកណ្ដាលមានបណ្ដោយដប់បួនហត្ថ និងទទឹងដប់បួនហត្ថ គែមដែលព័ទ្ធជុំវិញ មានកំរាស់កន្លះហត្ថ ចង្អូរទាំងបួនជ្រុងមានកំពស់មួយហត្ថ។ ជណ្ដើររបស់អាសនៈបែរទៅរកទិសខាងកើត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គន្លាក់ប្រវែងដប់បួនហត្ថ ទទឹងដប់បួនហត្ថ ទាំងបួនជ្រុង ក៏មានគែមនៅព័ទ្ធជុំវិញកន្លះហត្ថ ហើយបាតក៏មួយហត្ថទាំងបួនជ្រុង ឯជណ្តើរនោះ បែរមុខទៅទិសខាងកើត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯផ្នែកកណ្ដាលមានបណ្ដោយដប់បួនហត្ថ និងទទឹងដប់បួនហត្ថ គែមដែលព័ទ្ធជុំវិញ មានកម្រាស់កន្លះហត្ថ ចង្អូរទាំងបួនជ្រុងមានកម្ពស់មួយហត្ថ។ ជណ្ដើររបស់អាសនៈបែរទៅរកទិសខាងកើត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយគន្លាក់ប្រវែង១៤ហត្ថ ទទឹង១៤ហត្ថ ទាំង៤ជ្រុង ក៏មានគែមនៅព័ទ្ធជុំវិញកន្លះហត្ថ ហើយបាតក៏១ហត្ថទាំង៤ជ្រុង ឯជណ្តើរនោះ បែរមុខទៅទិសខាងកើត។ |
អេលីយ៉េសយកថ្មទាំងដប់ពីរដុំសង់អាសនៈមួយជូននាមអុលឡោះតាអាឡា រួចគាត់ក៏ជីកចង្អូរជុំវិញអាសនៈនោះ ដែលមានចំណុះអាចដាក់ទឹកបានពីរប៉ោត។
ទ្វារចូលបន្ទប់ជាន់ខាងក្រោម ស្ថិតនៅប៉ែកខាងស្តាំនៃដំណាក់ ហើយមានជណ្តើរមួយសម្រាប់ឡើងទៅជាន់កណ្តាល និងពីជាន់កណ្តាលទៅជាន់ខាងលើ។
លោកយេសួរ លោកបានី លោកកាឌមាល លោកសេបានា លោកប៊ូននី លោកសេរេប៊ីយ៉ា លោកបានី និងលោកកេណានី នាំគ្នាឡើងទៅលើវេទិការបស់ក្រុមលេវី ហើយស្រែកទូរអាអង្វរអុលឡោះតាអាឡា ជាម្ចាស់របស់ខ្លួន ដោយបន្លឺសំឡេងយ៉ាងខ្លាំងៗ។
មិនត្រូវសង់អាសនៈដែលមានកាំជណ្តើរឡើយ ដើម្បីកុំឲ្យគេឃើញកេរខ្មាសរបស់អ្នក នៅពេលឡើងកាំជណ្តើរនោះ»។
នៅតាមជ្រុងទាំងបួន ត្រូវធ្វើក្របដែលមានកំពស់មួយទះ ហើយធ្វើក្បាច់ជាមាសព័ទ្ធជុំវិញផង។
អាសនៈទាំងមូលត្រូវស្រោបដោយមាសសុទ្ឋ គឺទាំងផ្នែកខាងលើ ទាំងជញ្ជាំងដែលនៅព័ទ្ធជុំវិញ ទាំងស្នែង។ រីឯគែមដែលនៅជុំវិញ ត្រូវធ្វើពីមាស។
បន្ទាប់មក បុរសនោះទៅខ្លោងទ្វារដែលបែរមុខទៅទិសខាងកើត ហើយឡើងតាមជណ្ដើរ។ គាត់វាស់ក្របខ្លោងទ្វារ ឃើញមានកំរាស់មួយឈើរង្វាស់។
ពីចង្អូរដែលនៅផ្ទាល់នឹងដី ឡើងទៅដល់គន្លាក់ខាងក្រោម មានកំពស់ពីរហត្ថ ទទឹងមួយហត្ថ។ ពីគន្លាក់តូចរហូតដល់គន្លាក់ធំ មានកំពស់បួនហត្ថ ទទឹងមួយហត្ថ។
ចូរយកឈាមទៅលាបលើស្នែងទាំងបួននៃអាសនៈ និងលាបផ្នែកកណ្ដាលទាំងបួនជ្រុង ព្រមទាំងលាបគែមដែលនៅជុំវិញ។ ធ្វើដូច្នេះ មានន័យថា អ្នកធ្វើឲ្យអាសនៈបានបរិសុទ្ធ និងសក្ការៈ។
អ៊ីមុាំត្រូវយកឈាមរបស់សត្វ ដែលជាគូរបានរំដោះបាបនោះ លាបនៅលើក្របទ្វារនៃម៉ាស្ជិទ លើគែមទាំងបួនជ្រុងរបស់អាសនៈ ព្រមទាំងលើក្របខ្លោងទ្វារខាងក្នុងផង។
បន្ទាប់មក ទ្រង់នាំខ្ញុំទៅទីលានខាងក្នុងដំណាក់របស់អុលឡោះតាអាឡា។ នៅមាត់ទ្វារម៉ាស្ជិទ គឺនៅចន្លោះច្រកចូល និងអាសនៈ មានមនុស្សប្រមាណម្ភៃប្រាំនាក់បែរខ្នងដាក់ទីសក្ការៈរបស់អុលឡោះតាអាឡា ហើយបែរមុខទៅទិសខាងកើត នាំគ្នាក្រាបថ្វាយបង្គំព្រះអាទិត្យ។