ស្តេចទតប្រគល់គម្រោងនៃអ្វីៗទាំងប៉ុន្មាន ដែលស្តេចបានគិតគូរនឹងធ្វើសម្រាប់ទីលាននៃដំណាក់របស់អុលឡោះតាអាឡា និងបន្ទប់ទាំងអស់ ដែលនៅជុំវិញសម្រាប់ដាក់ទ្រព្យនៃដំណាក់ និងរបស់របរដ៏សក្ការៈ។
អេសេគាល 40:2 - អាល់គីតាប ខ្ញុំនិមិត្តឃើញហេតុដ៏អស្ចារ្យពីអុលឡោះ គឺទ្រង់នាំខ្ញុំទៅស្រុកអ៊ីស្រអែល ហើយដាក់ខ្ញុំនៅលើភ្នំមួយយ៉ាងខ្ពស់។ ខ្ញុំមើលទៅខាងត្បូងឃើញមានហាក់ដូចជាអាគាររបស់ទីក្រុងមួយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបាននាំខ្ញុំទៅស្រុកអ៊ីស្រាអែល ដោយនិមិត្តរបស់ព្រះ ហើយបានដាក់ខ្ញុំចុះលើភ្នំមួយយ៉ាងខ្ពស់ ដែលនៅភ្នំនោះ មានសណ្ឋានដូចជាទីក្រុង នៅប៉ែកខាងត្បូង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំនិមិត្តឃើញហេតុដ៏អស្ចារ្យពីព្រះជាម្ចាស់ គឺព្រះអង្គនាំខ្ញុំទៅស្រុកអ៊ីស្រាអែល ហើយដាក់ខ្ញុំនៅលើភ្នំមួយយ៉ាងខ្ពស់។ ខ្ញុំមើលទៅខាងត្បូងឃើញមានហាក់ដូចជាអាគាររបស់ទីក្រុងមួយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បាននាំខ្ញុំទៅក្នុងស្រុកអ៊ីស្រាអែល ដោយការជាក់ស្តែងរបស់ព្រះ ហើយបានដាក់ខ្ញុំចុះលើភ្នំ១យ៉ាងខ្ពស់ ដែលនៅភ្នំនោះ មានសណ្ឋានដូចជាទីក្រុង នៅប៉ែកខាងត្បូង |
ស្តេចទតប្រគល់គម្រោងនៃអ្វីៗទាំងប៉ុន្មាន ដែលស្តេចបានគិតគូរនឹងធ្វើសម្រាប់ទីលាននៃដំណាក់របស់អុលឡោះតាអាឡា និងបន្ទប់ទាំងអស់ ដែលនៅជុំវិញសម្រាប់ដាក់ទ្រព្យនៃដំណាក់ និងរបស់របរដ៏សក្ការៈ។
ស្តេចទតមានប្រសាសន៍ថា៖ «របស់ទាំងនេះមានកត់ត្រាទុក ក្នុងឯកសារ ដែលឪពុកបានទទួលពីអុលឡោះតាអាឡា។ ក្នុងឯកសារនេះ មានពន្យល់យ៉ាងលំអិតអំពីរបៀបធ្វើ តាមគំរូ»។
ភ្នំរបស់អុលឡោះជាភ្នំមួយដ៏ល្អប្រណីត គឺភ្នំស៊ីយ៉ូនដែលជាកំពូលនៃពិភព ជាបុរីរបស់ស្តេច ដែលនាំឲ្យផែនដីទាំងមូលមានអំណរ។
អ្នកតែងតែពោលថា: “យើងនឹងឡើងទៅលើមេឃ ហើយលើក បល្ល័ង្ករបស់យើងឡើងឲ្យខ្ពស់ជាងផ្កាយ របស់អុលឡោះទៅទៀត។ យើងនឹងអង្គុយលើភ្នំនៅខាងជើងបំផុត ជាកន្លែងដែលម៉ាឡាអ៊ីកាត់ទាំងឡាយជួបជុំគ្នា។
អ្នករាល់គ្នាអួតថា ខ្លួនជាអ្នករស់នៅក្នុងក្រុងដ៏វិសុទ្ធ ហើយថាខ្លួនពឹងផ្អែកស្តេចរបស់ជនជាតិ អ៊ីស្រអែល ដែលមាននាមថា អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល។
នៅឆ្នាំទីសាមសិប ថ្ងៃទីប្រាំ ក្នុងខែទីបួន ពេលខ្ញុំស្ថិតនៅក្បែរទន្លេកេបារជាមួយប្រជាជន ដែលគេកៀរមកជាឈ្លើយ ស្រាប់តែផ្ទៃមេឃបើកចំហ ហើយខ្ញុំឃើញនិមិត្តហេតុអស្ចារ្យពីអុលឡោះ។
ដ្បិតជនជាតិអ៊ីស្រអែលទាំងមូលដែលរស់នៅក្នុងស្រុក នឹងគោរពបម្រើយើងនៅលើភ្នំដ៏វិសុទ្ធរបស់យើង គឺភ្នំដ៏ខ្ពស់នៅស្រុកអ៊ីស្រអែល - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។ យើងពេញចិត្តនឹងទទួលអ្នករាល់គ្នានៅលើភ្នំនោះ ព្រមទាំងទទួលជំនូនផលដំបូង និងអ្វីៗផ្សេងទៀតដែលអ្នករាល់គ្នាញែកទុកសម្រាប់យើង។
យើងនឹងបង្រួបបង្រួមពួកគេជាប្រជាជាតិតែមួយ នៅក្នុងស្រុក និងនៅលើភ្នំនៃស្រុកអ៊ីស្រអែល។ ពេលនោះ ពួកគេទាំងអស់គ្នានឹងមានស្ដេចតែមួយ គឺពួកគេលែងជាប្រជាជាតិពីរ ហើយបាក់បែកគ្នាជារាជាណាចក្រពីរទៀតដែរ។
បន្ទាប់មក គាត់នាំខ្ញុំចូលទៅក្នុងម៉ាស្ជិទ គាត់វាស់សសរម្ខាងៗមានទទឹងប្រាំមួយហត្ថ ស្មើនឹងទទឹងរបស់ជំរំសក្ការៈ។
រីឯហ៊ូកុំដ៏សំខាន់របស់ដំណាក់ដែលគេត្រូវគោរពនោះ គឺកំពូលភ្នំ និងបរិវេណជុំវិញ ត្រូវញែកទុកជាកន្លែងសក្ការៈ»។
ពេលនោះ មានដូចជាទ្រង់ទ្រាយដៃ លូកមកចាប់ទាញសក់ខ្ញុំ។ រសរបស់អុលឡោះលើកខ្ញុំពីដីឡើងទៅលើមេឃ ឲ្យខ្ញុំឃើញនិមិត្តហេតុអស្ចារ្យមកពីអុលឡោះ គឺនាំខ្ញុំទៅក្រុងយេរូសាឡឹម ត្រង់មាត់ទ្វារខាងក្នុង នាទិសខាងជើងកន្លែងមានរូបព្រះក្លែងក្លាយ ដែលបណ្ដាលឲ្យអុលឡោះប្រច័ណ្ឌ។
នៅឆ្នាំទីមួយនៃរជ្ជកាលស្តេចបេលសាសារ ជាស្ដេចស្រុកបាប៊ីឡូន ដានីយ៉ែលបានយល់សុបិននៅពេលសម្រាន្ដ គឺព្រលឹងរបស់គាត់និមិត្តឃើញការអស្ចារ្យ ដែលគាត់លើកយកចំណុចសំខាន់ៗ មកសរសេររៀបរាប់ដូចតទៅ:
បន្ទាប់មក ក្នុងសុបិននិមិត្តនៅពេលយប់នោះ ខ្ញុំបានឃើញសត្វទីបួនដែលមានរូបរាងគួរព្រឺស្ញែងខ្លាច។ វាមានកម្លាំងដ៏ខ្លាំងក្លាអស្ចារ្យ ធ្មេញវាជាដែកដ៏ធំៗ វាត្របាក់ស៊ី វាកំទេច ព្រមទាំងជាន់ឈ្លីសំណល់ទាំងអស់ផង។ សត្វនេះមានរូបរាងខុសប្លែកពីសត្វមុនៗ គឺវាមានស្នែងដប់។
ថ្ងៃក្រោយ អុលឡោះតាអាឡានឹងលើកភ្នំ ដែលមានម៉ាស្ជិទរបស់ទ្រង់ ដាក់នៅលើកំពូលភ្នំទាំងឡាយ ដើម្បីឲ្យភ្នំនោះបានខ្ពស់ជាងគេ ហើយប្រជាជាតិទាំងប៉ុន្មាននឹងនាំគ្នាឡើងទៅ ជាហូរហែ។
នៅពេលយប់ លោកប៉ូលបាននិមិត្ដឃើញអ្នកស្រុកម៉ាសេដូនម្នាក់ ឈរអង្វរលោកថា៖ «សូមលោកឆ្លងមកស្រុកម៉ាសេដូនជួយយើងខ្ញុំផង!»។
“អុលឡោះមានបន្ទូលថា នៅគ្រាចុងក្រោយបង្អស់ យើងនឹងយករសយើងមកចាក់បង្ហូរ លើមនុស្សលោកផងទាំងពួង។ កូនប្រុសកូនស្រីរបស់អ្នករាល់គ្នា នឹងថ្លែងបន្ទូលយើង ពួកយុវជននឹងនិមិត្ដឃើញការអស្ចារ្យ ហើយពួកចាស់ទុំរបស់អ្នករាល់គ្នា នឹងយល់សុបិននិមិត្ដ។