Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 28:12 - អាល់គីតាប

12 ស្តេច​ទត​ប្រគល់​គម្រោង​នៃ​អ្វីៗ​ទាំង​ប៉ុន្មាន ដែល​ស្តេច​បាន​គិត‌គូរ​នឹង​ធ្វើ​សម្រាប់​ទី‌លាន​នៃ​ដំណាក់​របស់អុលឡោះ‌តាអាឡា និង​បន្ទប់​ទាំង​អស់ ដែល​នៅ​ជុំ‌វិញ​សម្រាប់​ដាក់​ទ្រព្យ​នៃ​ដំណាក់ និង​របស់​របរ​ដ៏​សក្ការៈ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ហើយ​នឹង​គំរូ​នៃ​របស់​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ដោយ​ព្រះ‌វិញ្ញាណ សម្រាប់​ទី​លាន​របស់​ព្រះ‌ដំណាក់​របស់​ព្រះ‌យេហូវ៉ា អស់​ទាំង​បន្ទប់​នៅ​ជុំ‌វិញ ដែល​សម្រាប់​ជា​ឃ្លាំង​របស់​ព្រះ‌ដំណាក់​នៃ​ព្រះ និង​ឃ្លាំង​នៃ​តង្វាយ​បរិសុទ្ធ​ទាំង​ប៉ុន្មាន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ព្រះ‌បាទ​ដាវីឌ​ប្រគល់​គម្រោង​នៃ​អ្វីៗ​ទាំង​ប៉ុន្មាន ដែល​ស្ដេច​បាន​គិត‌គូរ​នឹង​ធ្វើ សម្រាប់​ទី‌លាន​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ និង​បន្ទប់​ទាំង​អស់​ដែល​នៅ​ជុំ‌វិញ សម្រាប់​ដាក់​ទ្រព្យ​នៃ​ព្រះ‌ដំណាក់ និង​របស់​របរ​ដ៏​សក្ការៈ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ហើយ​នឹង​គំរូ​នៃ​របស់​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ដោយ​ព្រះ‌វិញ្ញាណ សំរាប់​ទី​លាន​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា អស់​ទាំង​បន្ទប់​នៅ​ជុំវិញ ដែល​សំរាប់​ជា​ឃ្លាំង​របស់​ព្រះ‌វិហារ​នៃ​ព្រះ នឹង​ឃ្លាំង​នៃ​ដង្វាយ​បរិសុទ្ធ​ទាំង​ប៉ុន្មាន

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 28:12
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ស្រុក​អេស៊ីប​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា និង​រាជ‌ទ្រព្យ​នៅ​ក្នុង​វាំង។ ស្តេច​បាន​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​ទាំង​មូល និង​ខែល​មាស​ទាំង​អស់​ដែល​ស្តេច​ស៊ូឡៃ‌ម៉ាន​បាន​ធ្វើ។


ស្តេច​បាន​នាំ​ជំនូន​ដែល​បិតា និង​ស្តេច​ផ្ទាល់​បាន​ញែក​ជា​របស់​សក្ការៈ គឺ​មាន​គ្រឿង​មាស ប្រាក់ និង​វត្ថុ​ផ្សេងៗ​ទៀត ទៅ​ទុក​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា។


ស្តេច​អេសា​បាន​ប្រមូល​មាស​ប្រាក់​ទាំង​ប៉ុន្មាន ដែល​មាន​នៅ​ក្នុង​ឃ្លាំង​ដំណាក់​របស់អុលឡោះ‌តាអាឡា និង​ក្នុង​ឃ្លាំង​រាជ‌វាំង ប្រគល់​ទៅ​ឲ្យ​ពួក​អ្នក​បម្រើ ហើយ​ចាត់​ពួក​គេ​ឲ្យ​ទៅ​ជួប​ស្តេច​បេន-‌ហា‌ដាដ ជា​បុត្រ​របស់​ស្តេច​ថាប‌រីម៉ូន ដែល​ត្រូវ​ជា​បុត្រ​របស់​ស្តេច​ហេស‌យ៉ូន ស្តេច​ស្រុក​ស៊ីរី ដែល​នៅ​ក្រុង​ដាម៉ាស ជម្រាប​ថា៖


ស្តេច​ស៊ូឡៃ‌ម៉ាន​បាន​ធ្វើ​គ្រឿង​ប្រដាប់​សម្រាប់​ដំណាក់​របស់អុលឡោះ‌តាអាឡា ចប់​សព្វ​គ្រប់។ បន្ទាប់​មក គាត់​នាំ​យក​វត្ថុ​ជា​មាស ប្រាក់ និង​គ្រឿង​ប្រដាប់​ឯ​ទៀតៗ ដែល​ស្តេច​ទត​ជា​បិតា​បាន​ជូន​ដល់​អុលឡោះ‌តាអាឡា មក​ទុក​នៅ​ក្នុង​ឃ្លាំង​នៃ​ដំណាក់​របស់អុលឡោះ‌តាអាឡា។


ស្តេច​អហាស​យក​មាស ប្រាក់ ដែល​មាន​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា និង​នៅ​ក្នុង​ឃ្លាំង​រាជ្យ​ទ្រព្យ ផ្ញើ​ទៅ​ជូន​ស្តេច​ស្រុក​អាស្ស៊ី‌រី។


ស្តេច​ហេ‌សេគា​ប្រមូល​ប្រាក់​ទាំង​អស់ ដែល​មាន​នៅ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា និង​ក្នុង​ឃ្លាំង​រាជ្យ​ទ្រព្យ​ទៅ​ជូន​ស្តេច​ស្រុក​អាស្ស៊ី‌រី។


ពួក​លេវី​មួយ​ចំនួន​ទៀត មាន​ភារកិច្ច​មើល​ខុស​ត្រូវ​លើ​ទ្រព្យ​សម្បត្តិ​នៃ​ដំណាក់​របស់​អុលឡោះនិង​លើ​វត្ថុ​ដ៏​សក្ការៈ​ទាំង​ប៉ុន្មាន ដែល​គេ​យក​មក​ជូន​ទ្រង់។


ស្តេច​ទត​បាន​ប្រគល់​គម្រោង​សាង​សង់​ទី‌សក្ការៈ ព្រម​ទាំង​បន្ទប់​អម​ឃ្លាំង បន្ទប់​នៅ​ជាន់​ខាង​លើ សាល​ខាង​ក្នុង និង​កន្លែង​សម្រាប់​តម្កល់​ហិប​នៃ​សន្ធិ‌សញ្ញា ឲ្យ​ស្តេច​ស៊ូឡៃ‌ម៉ាន។


ស្តេច​ទត​មាន​ប្រសាសន៍​ថា៖ «របស់​ទាំង​នេះ​មាន​កត់‌ត្រា​ទុក ក្នុង​ឯក‌សារ ដែល​ឪពុក​បាន​ទទួល​ពីអុលឡោះ‌តាអាឡា។ ក្នុង​ឯក‌សារ​នេះ មាន​ពន្យល់​យ៉ាង​លំអិត​អំពី​របៀប​ធ្វើ តាម​គំរូ»។


ចូរ​សង្កេត​មើល ហើយ​ធ្វើ​តាម​គំរូ ដែល​យើង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​នៅ​លើ​ភ្នំ។


«យើង​បាន​ជ្រើស​រើស​បេតសា‌លាល ជា​កូន​របស់​យូរី និង​ជា​ចៅ​របស់​ហ៊ើរ ក្នុង​កុល‌សម្ព័ន្ធ​យូដា។


«ចូរ​ទៅ​ជួប​ពួក​អ្នក​ក្នុង​អំបូរ​រេកាប ហើយ​និយាយ​ជា​មួយ​ពួក​គេ។ បន្ទាប់​មក ចូរ​នាំ​ពួក​គេ​ទៅ​ដំណាក់​ចូល​ក្នុង​បន្ទប់​មួយ រួច​ចាក់​ស្រា​ឲ្យ​ពួក​គេ​ផឹក»។


ខ្ញុំ​និមិត្ត​ឃើញ​ហេតុ​ដ៏​អស្ចារ្យ​ពី​អុលឡោះ គឺ​ទ្រង់​នាំ​ខ្ញុំ​ទៅ​ស្រុក​អ៊ីស្រ‌អែល ហើយ​ដាក់​ខ្ញុំ​នៅ​លើ​ភ្នំ​មួយ​យ៉ាង​ខ្ពស់។ ខ្ញុំ​មើល​ទៅ​ខាង​ត្បូង​ឃើញ​មាន​ហាក់​ដូច​ជា​អាគារ​របស់​ទីក្រុង​មួយ។


នៅ​ក្បែរ​ជញ្ជាំង​ទាំង​នោះ​មាន​បន្ទប់​មួយ ជា​កន្លែង​ដែល​គេ​លាង​គូរបាន​ដុត។


អ្នក​ទាំង​នោះ​ធ្វើ​ពិធី​ផ្សេងៗ តាម​គំរូ និង​តាម​ស្រមោល​នៃ​ពិធី​នៅ​សូរ៉កា ដូច​អុលឡោះ​មាន​បន្ទូល​មក​កាន់​ម៉ូសា នៅ​ពេល​ដែល​ហៀប​នឹង​សង់​ជំរំ‌សក្ការៈ​ថាៈ«ចូរ​ប្រុង​ប្រយ័ត្ន អ្នក​ត្រូវ​ធ្វើ​សព្វ​គ្រប់​ទាំង​អស់​តាម​គំរូ​ដែល​យើង​បាន​បង្ហាញ​ឲ្យ​អ្នក​ឃើញ​នៅ​លើ​ភ្នំ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម