ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេ‌សេ‌គាល 36:2 - អាល់គីតាប

អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ដូច​ត​ទៅ: ខ្មាំង​សត្រូវ​បាន​ចំអក​ឲ្យ​អ្នក គេ​ពោល​ថា “ភ្នំ​ដ៏​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច​នេះ​បាន​មក​ជា​កម្មសិទ្ធិ​របស់​យើង​ហើយ!”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​ខ្មាំង​សត្រូវ​បាន​ពោល​ឡក​ឲ្យ​អ្នក​ថា ហាសហា ទី​ខ្ពស់​ពី​បុរាណ​ទាំង​នេះ​បាន​ត្រឡប់​ជា​របស់​យើង​ហើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ខ្មាំង​សត្រូវ​បាន​ចំអក​ឲ្យ​អ្នក គេ​ពោល​ថា “ភ្នំ​ដ៏​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច​នេះ​បាន​មក​ជា​កម្មសិទ្ធិ​របស់​យើង​ហើយ!”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​ខ្មាំង​សត្រូវ​បាន​ពោល​ឡក​ឲ្យ​ឯង​ថា ហាស‌ហា ទី​ខ្ពស់​ពី​បុរាណ​ទាំង​នេះ​បាន​ត្រឡប់​ជា​របស់​ផង​យើង​ហើយ

សូមមើលជំពូក



អេ‌សេ‌គាល 36:2
13 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ទី​នោះ​ទ្រង់​បាន​សង់​ទី‌សក្ការៈ របស់​ទ្រង់​យ៉ាង​ល្អ​រឹង‌ប៉ឹង ដូច​ផ្ទៃ​មេឃ​ដ៏​ខ្ពស់ ទ្រង់​ធ្វើ​ឲ្យ​ទី‌សក្ការៈ​នោះ បាន​រឹង‌មាំ​ដូច​ផែនដី​រហូត​ត​ទៅ។


ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ សូម​ឲ្យ​ពួក​គេ​បាន​ដូច​ធូលី​ដី​ដែល​ត្រូវ​ខ្យល់​កួច ឬ​ដូច​ចំបើង​ដែល​ត្រូវ​ខ្យល់​ផាត់​យក​ទៅ។


អុលឡោះ‌តាអាឡា​នឹង​ធ្វើ​ឲ្យ​អ្នក​សប្បាយ​រីក‌រាយ យើង​នឹង​នាំ​អ្នក​ឡើង​ទៅ​ទី​ខ្ពស់​នៃ​ផែនដី យើង​នឹង​ឲ្យ​អ្នក​រស់​នៅ​យ៉ាង​សប្បាយ ក្នុង​ទឹក​ដី​ដែល​យើង​បាន​ចែក​ឲ្យ​យ៉ាកកូប ជា​បុព្វបុរស​របស់​អ្នក»។ នេះ​ជា​បន្ទូល​ដែល​ចេញ​មក​ពី អុលឡោះ‌តាអាឡា។


នេះ​ជា​បន្ទូល​ស្ដី​អំពី​ជន‌ជាតិ​អាំម៉ូន។ អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «តើ​អ៊ីស្រ‌អែល​គ្មាន​កូន​ត​ពូជ​ទេ​ឬ? ហេតុ​អ្វី​បាន​ជា​ព្រះ​ម៉ូឡុក​មក​កាន់​កាប់​ទឹក​ដី កាដ​ដូច្នេះ? ហេតុ​អ្វី​បាន​ប្រជា‌ជន​របស់​ព្រះ​ម៉ូឡុក មក​រស់​នៅ​ក្នុង​ក្រុង​នានា​នៃ​ស្រុក​កាដ?


ត្រូវ​ប្រាប់​ជន‌ជាតិ​អាំម៉ូន​ដូច​ត​ទៅ: ចូរ​ស្ដាប់​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់! អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ថា ដោយ​អ្នក​សើច​ចំអក នៅ​ពេល​ឃើញ​ទី‌សក្ការៈ​របស់​យើង​ត្រូវ​ខ្មាំង​បន្ថោក ឃើញ​ទឹក​ដី​អ៊ីស្រ‌អែល​ត្រូវ​ខ្មាំង​បំផ្លាញ ហើយ​ជន‌ជាតិ​យូដា​ត្រូវ​ខ្មាំង​កៀរ​យក​ទៅ​ជា​ឈ្លើយ


«កូន​មនុស្ស​អើយ អ្នក​ក្រុង​ទីរ៉ុស​បាន​សើច​ចំអក​ឲ្យ​ក្រុង​យេរូ‌សាឡឹម​ថា “ក្រុង​ដែល​មាន​អំណាច​លើ​ជាតិ​សាសន៍​នានា​រលំ​ហើយ! តំណែង​របស់​វា​នឹង​ធ្លាក់​មក​លើ​យើង​ម្ដង ក្រុង​យេរូ‌សាឡឹម​ក្លាយ​ទៅ​ជា​វាល​រហោ‌ស្ថាន​ហើយ!”


អ្នក​បាន​ពោល​ថា “ប្រជា‌ជាតិ​ទាំង​ពីរ និង​ស្រុក​ទាំង​ពីរ​នេះ​នឹង​ទៅ​ជា​កម្មសិទ្ធិ​របស់​ខ្ញុំ ដូច្នេះ ពួក​យើង​ត្រូវ​ទៅ​ចាប់​យក!”។ ប៉ុន្តែ អុលឡោះ‌តាអាឡា​នៅ​ក្នុង​ស្រុក​នោះ។


អ្នក​នឹង​ទទួល​ស្គាល់​ថា យើង​ជាអុលឡោះ‌តាអាឡា យើង​ឮ​ពាក្យ​ទាំង​ប៉ុន្មាន​ដែល​អ្នក​ជេរ​ប្រមាថ​អ៊ីស្រ‌អែល គឺ​អ្នក​ពោល​ថា “ពួក​វា​វិនាស​អន្តរាយ​អស់​ហើយ! ពួក​យើង​ចាប់​យក​ស្រុក​របស់​ពួក​វា​បាន!”។


កូន​មនុស្ស​អើយ ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង​ស្ដី​អំពី​ភ្នំ​ទាំង‌ឡាយ នៅ​ស្រុក​អ៊ីស្រ‌អែល​ដូច​ត​ទៅ: ភ្នំ​ទាំង‌ឡាយ​នៅ​ស្រុក​អ៊ីស្រ‌អែល​អើយ ចូរ​ស្ដាប់​បន្ទូល​របស់អុលឡោះ‌តាអាឡា!


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ថា: ដោយ​យើង​ស្រឡាញ់​អ្នក​រាល់​គ្នា​យ៉ាង​ខ្លាំង​បំផុត​នោះ យើង​និយាយ​ប្រឆាំង​នឹង​ប្រជា‌ជាតិ​ឯ​ទៀតៗ ជា​ពិសេស​ប្រឆាំង​នឹង​ស្រុក​អេដុម​ទាំង​មូល ព្រោះ​ពួក​គេ​បាន​ចាប់​យក​ទឹក​ដី​យើង​ទៅ​ធ្វើ​ជា​កម្មសិទ្ធិ​របស់​ខ្លួន។ ពួក​គេ​សប្បាយ​ចិត្ត​រឹប​អូស និង​បំផ្លាញ​ស្រុក​នេះ​ឥត​ត្រា​ប្រណី​ឡើយ។


នៅ​ថ្ងៃ​ប្រជា‌រាស្ត្រ​របស់​យើង​ជួប​មហន្ត‌រាយ អ្នក​មិន​ត្រូវ​ចូល​ទៅ​ក្នុង​ក្រុង​របស់​គេ​ទេ។ នៅ​ថ្ងៃ​គេ​ជួប​មហន្ត‌រាយ អ្នក​មិន​ត្រូវ​ឈរ​មើល​ទាំង​មាន​អំណរ ដោយ​ឃើញ​គេ​រង​ទុក្ខ​វេទនា។ នៅ​ថ្ងៃ​គេ​ជួប​មហន្ត‌រាយ អ្នក​មិន​ត្រូវ​ឆ្លៀត​លួច​យក​ទ្រព្យ‌សម្បត្តិ របស់​គេ​ឡើយ។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ខ្ញុំ​ជា​កម្លាំង​របស់​ខ្ញុំ ទ្រង់​ប្រទាន​ឲ្យ​ខ្ញុំ​រត់​លឿន​ដូច​ឈ្លូស ទ្រង់​ប្រទាន​ឲ្យ​ខ្ញុំ​ដើរ​នៅ​លើ​ទី​ខ្ពស់ៗ។ ទំនុក​របស់​គ្រូ​ចំរៀង ប្រគំ​ដោយ​តន្ត្រី​ដែល​មាន​ខ្សែ។


អុលឡោះ​នាំ​ប្រជា‌រាស្ត្រ​របស់​ទ្រង់​ឡើង​ទៅ រស់​នៅ​តាម​តំបន់​ភ្នំ ហើយ​ឲ្យ​ពួក​គេ​បរិភោគ ភោគ​ផល​ដែល​ដុះ​នៅ​តាម​ចម្ការ ទ្រង់​ឲ្យ​ពួក​គេ​បរិភោគ​ទឹក​ឃ្មុំ និង​ប្រេង នៅ​តាម​កន្លែង​ដែល​មាន​ថ្ម។