Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 36:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​ខ្មាំង​សត្រូវ​បាន​ពោល​ឡក​ឲ្យ​ឯង​ថា ហាស‌ហា ទី​ខ្ពស់​ពី​បុរាណ​ទាំង​នេះ​បាន​ត្រឡប់​ជា​របស់​ផង​យើង​ហើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​ខ្មាំង​សត្រូវ​បាន​ពោល​ឡក​ឲ្យ​អ្នក​ថា ហាសហា ទី​ខ្ពស់​ពី​បុរាណ​ទាំង​នេះ​បាន​ត្រឡប់​ជា​របស់​យើង​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ខ្មាំង​សត្រូវ​បាន​ចំអក​ឲ្យ​អ្នក គេ​ពោល​ថា “ភ្នំ​ដ៏​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច​នេះ​បាន​មក​ជា​កម្មសិទ្ធិ​របស់​យើង​ហើយ!”។

សូមមើលជំពូក ចម្លង

អាល់គីតាប

2 អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ដូច​ត​ទៅ: ខ្មាំង​សត្រូវ​បាន​ចំអក​ឲ្យ​អ្នក គេ​ពោល​ថា “ភ្នំ​ដ៏​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច​នេះ​បាន​មក​ជា​កម្មសិទ្ធិ​របស់​យើង​ហើយ!”។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 36:2
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​ក៏​ស្អាង​ទី​បរិសុទ្ធ​នៃ​ទ្រង់ ដូច​ជា​អស់​ទាំង​កំពូល​ខ្ពស់ គឺ​ដូច​ជា​ផែនដី​ដែល​ទ្រង់​បាន​តាំង​ឲ្យ​ជាប់ ជា​ដរាប​នោះ​ផង។


ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​ធ្វើ​ឲ្យ​គេ​បាន​ដូច​ជា​ធូលី​កួច ដូច​ជា​កំទេច​ចំបើង​ដែល​ផាត់​ទៅ​ដោយ​ខ្យល់


គ្រា​នោះឯង​នឹង​បាន​ចិត្ត​រីក‌រាយ​ក្នុង​ព្រះ‌យេហូវ៉ា ហើយ​អញ​នឹង​បញ្ជិះ​ឯង​នៅ​លើ​ទី​ខ្ពស់​នៃ​ផែនដី ហើយ​នឹង​ចិញ្ចឹម​ឯង​ដោយ​មរដក​របស់​យ៉ាកុប ជា​ឰយុកោ​ឯង ដ្បិត​ព្រះ‌ឱស្ឋ​នៃ​ព្រះ‌យេហូវ៉ា​បាន​ចេញ​វាចា​ហើយ។


ពី​ពួក​កូន​ចៅ​អាំម៉ូន។ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា តើ​អ៊ីស្រាអែល​គ្មាន​កូន​ប្រុស​ទេ​ឬ​អី តើ​គ្មាន​អ្នក​ណា​នឹង​គ្រង​មរដក​ទេ​ឬ ចុះ​ហេតុ​អ្វី​បាន​ជា​ព្រះ‌ម៉ូឡុក បាន​គ្រង​ស្រុក​កាឌ​ជា​មរដក ហើយ​ពួក​វា​នឹង​អាស្រ័យ​នៅ ក្នុង​ទី​ក្រុង​នៃ​ស្រុក​នោះ​ដូច្នេះ


ហើយ​ប្រាប់​ដល់​ពួក​កូន​ចៅ​អាំម៉ូន​ថា ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា​ចុះ ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​បន្ទូល​ដូច្នេះ ដោយ​ព្រោះ​ឯង​បាន​ថា ហាស់ហា ទាស់​នឹង​ទី​បរិសុទ្ធ​របស់​អញ ក្នុង​កាល​ដែល​ត្រូវ​បង្អាប់​នោះ ហើយ​ទាស់​នឹង​ស្រុក​អ៊ីស្រាអែល​ក្នុង​កាល ដែល​ត្រូវ​ចោល​ស្ងាត់ ព្រម​ទាំង​ទាស់​នឹង​ពួក​វង្ស​យូដា ក្នុង​កាល​ដែល​គេ​ត្រូវ​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ​ផង


កូន​មនុស្ស​អើយ ដោយ​ព្រោះ​ក្រុង​ទីរ៉ុស​បាន​ពោល​ទាស់​នឹង​ក្រុង​យេរូ‌សាឡិម​ថា ហាស់ហា ទី​ក្រុង​ដែល​ជា​ទ្វារ​នៃ​អស់​ទាំង​សាសន៍​ត្រូវ​បាក់​បែក វា​បាន​វិល​មក​ឯ​អញ​ហើយ ឥឡូវ​នេះ អញ​នឹង​បាន​ពោរ‌ពេញ​ឡើង ដោយ​វា​ខូច​បង់


ហេតុ​ដោយ​ព្រោះ​ឯង​បាន​ថា សាសន៍​ទាំង​២នឹង​ស្រុក​ទាំង​២​នោះ នឹង​បាន​ជា​របស់​ផង​អញ យើង​នឹង​ចាប់​បាន​ជា​របស់​ផង​យើង ទោះ​បើ​ព្រះ‌យេហូវ៉ា​ទ្រង់​គង់​នៅ​ទី​នោះ​ក៏​ដោយ


នោះ​ឯង​នឹង​ដឹង​ថា អញ​នេះ​គឺ​ព្រះ‌យេហូវ៉ាបាន​ឮ​អស់​ទាំង​ពាក្យ​ត្មះ‌តិះដៀល ដែល​ឯង​បាន​ពោល ទាស់​នឹង​ភ្នំ​នៃ​ស្រុក​អ៊ីស្រាអែលទាំង​ប៉ុន្មាន​ថា ស្រុក​គេ​ត្រូវ​ចោល​ស្ងាត់​ហើយ គឺ​បាន​ប្រគល់​មក​ឲ្យ​យើង​ត្របាក់​លេប


កូន​មនុស្ស​អើយ ចូរ​ទាយ​ដល់​អស់​ទាំង​ភ្នំ​នៃ​ស្រុក​អ៊ីស្រាអែល​ដែរ ថា ឱ​ភ្នំ​អ៊ីស្រាអែល​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ


គឺ​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ឯ​សំណល់​នៃ​អស់​ទាំង​សាសន៍ ព្រម​ទាំង​ស្រុក​អេដំម​ទាំង​មូល ដែល​បាន​ដំរូវ​ស្រុក​អញ​ទុក​ជា​របស់​ផង​គេ ដោយ​សេចក្ដី​អំណរ​អស់​ពី​ចិត្ត ទាំង​មាន​ចិត្ត​មើល‌ងាយ​ផង ដើម្បី​នឹង​បោះ‌បង់​ចោល​ចេញ​ទុក​ជា​រំពា នោះ​ពិត​ប្រាកដ​ជា​អញ​បាន​តប​នឹង​គេ​ដោយ​ភ្លើង​នៃ​សេចក្ដី​ប្រចណ្ឌ​របស់​អញ


នៅ​ថ្ងៃ​ដែល​រាស្ត្រ​អញ​ត្រូវ​អន្តរាយ នោះ​មិន​ត្រូវ​ឲ្យ​ឯង​លុក​ចូល​ទៅ​ក្នុង​ទ្វារ​ក្រុង​របស់​គេ​ទេ អើ កុំ​ឲ្យ​គន់​មើល​សេចក្ដី​វេទនា​របស់​គេ ក្នុង​ថ្ងៃ​ដែល​គេ​ត្រូវ​អន្តរាយ ឬ​លូក​ដៃ​ទៅ​ពាល់‌ប៉ះ​នឹង​ទ្រព្យ​សម្បត្តិ​របស់​គេ ក្នុង​ថ្ងៃ​ដែល​គេ​ត្រូវ​អន្តរាយ​នោះ​ឡើយ


ព្រះ‌យេហូវ៉ា គឺ​ជា​ព្រះ‌អម្ចាស់​ទ្រង់​ជា​កំឡាំង​ខ្ញុំ ទ្រង់​នឹង​ធ្វើ​ឲ្យ​ជើង​នៃ​ខ្ញុំ​បាន​លឿន ដូច​ជា​ជើង​ឈ្លូស ហើយ​ឲ្យ​ខ្ញុំ​ដើរ​នៅ​លើ​ទី​ខ្ពស់​របស់​ខ្ញុំ។ នេះ​លើក​សំរាប់​មេ​ភ្លេង ឲ្យ​លេង​ដោយ​ប្រដាប់​មាន​ខ្សែ​របស់​ខ្ញុំ។:៚


ទ្រង់​បាន​បញ្ជិះ​លោក​នៅ​លើ​ទី​ខ្ពស់​នៃ​ផែនដី លោក​បាន​បរិភោគ​ផល​ចំរើន​ពី​ស្រែ​ចំការ ហើយ​ទ្រង់​បាន​ឲ្យ​លោក​ជញ្ជក់​ទឹក​ឃ្មុំ​ពី​ថ្មដា នឹង​ប្រេង​ពី​ថ្ម​ដ៏​រឹង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម