អេសេគាល 27:25 - អាល់គីតាប សំពៅពីស្រុកតើស៊ីសដឹកជញ្ជូនទំនិញរបស់អ្នក អ្នកមានទ្រព្យសម្បត្តិយ៉ាងច្រើនលើសលប់ ដូចសំពៅពេញទៅដោយទំនិញ នៅកណ្ដាលសមុទ្រ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អស់ទាំងនាវាស្រុកតើស៊ីសជាពួកដឹកទំនិញអ្នក អ្នកបានចម្រើនជាពោរពេញឡើង ហើយបានថ្កុំថ្កើងយ៉ាងក្រៃលែងនៅកណ្ដាលសមុទ្រនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សំពៅពីស្រុកតើស៊ីសដឹកជញ្ជូនទំនិញរបស់អ្នក អ្នកមានទ្រព្យសម្បត្តិយ៉ាងច្រើនលើសលុប ដូចសំពៅពេញទៅដោយទំនិញ នៅកណ្ដាលសមុទ្រ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អស់ទាំងនាវាស្រុកតើស៊ីសជាពួកដឹកទំនិញឯង ឯងបានចំរើនជាពោរពេញឡើង ហើយបានថ្កុំថ្កើងយ៉ាងក្រៃលែង នៅកណ្តាលសមុទ្រនោះ។ |
ស្តេចស៊ូឡៃម៉ានមានសំពៅដើរសមុទ្រ សម្រាប់ធ្វើជំនួញទៅស្រុកឆ្ងាយ ជាមួយសំពៅរបស់ស្តេចហ៊ីរ៉ាម។ បីឆ្នាំម្តង សំពៅទាំងនោះវិលត្រឡប់មកវិញ ដោយនាំយកមាស ប្រាក់ ភ្លុក ស្វា និងក្ងោកមកផង។
នាវាទាំងឡាយដែលមកពីស្រុកតើស៊ីសអើយ ចូរស្រែកយំទៅ ដ្បិតទីក្រុងជាជំរករបស់អ្នករាល់គ្នា រលាយសូន្យបាត់ទៅហើយ!
មនុស្សម្នានៅតាមកោះនានានឹងមករកយើង នាវានៅស្រុកតើស៊ីសនឹងដឹកកូនប្រុសៗ របស់អ្នកពីស្រុកឆ្ងាយវិលត្រឡប់មកវិញ ទាំងនាំមាសប្រាក់របស់ខ្លួនមកជាមួយ ពួកគេនាំគ្នាមកតម្កើងនាមរបស់អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក គឺម្ចាស់ដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រអែល ដែលប្រោសអ្នកឲ្យបានថ្កុំថ្កើង។
ពួកគេលក់ដូររបស់ដ៏មានតម្លៃជាមួយអ្នក គឺមានអាវពណ៌ស្វាយ ក្រណាត់ប៉ាក់ ក្រណាត់គ្រប់ប្រភេទ និងខ្សែក្រង។