Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 27:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 អស់​ទាំង​នាវា​ស្រុក​តើស៊ីស​ជា​ពួក​ដឹក​ទំនិញ​អ្នក អ្នក​បាន​ចម្រើន​ជា​ពោរ‌ពេញ​ឡើង ហើយ​បាន​ថ្កុំ‌ថ្កើង​យ៉ាង​ក្រៃ‌លែង​នៅ​កណ្ដាល​សមុទ្រ​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 សំពៅ​ពី​ស្រុក​តើស៊ីស​ដឹក​ជញ្ជូន​ទំនិញ​របស់​អ្នក អ្នក​មាន​ទ្រព្យ​សម្បត្តិ​យ៉ាង​ច្រើន​លើស‌លុប ដូច​សំពៅ​ពេញ​ទៅ​ដោយ​ទំនិញ នៅ​កណ្ដាល​សមុទ្រ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 អស់​ទាំង​នាវា​ស្រុក​តើស៊ីស​ជា​ពួក​ដឹក​ទំនិញ​ឯង ឯង​បាន​ចំរើន​ជា​ពោរ‌ពេញ​ឡើង ហើយ​បាន​ថ្កុំ‌ថ្កើង​យ៉ាង​ក្រៃ‌លែង នៅ​កណ្តាល​សមុទ្រ​នោះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

25 សំពៅ​ពី​ស្រុក​តើស៊ីស​ដឹក​ជញ្ជូន​ទំនិញ​របស់​អ្នក អ្នក​មាន​ទ្រព្យ​សម្បត្តិ​យ៉ាង​ច្រើន​លើស‌លប់ ដូច​សំពៅ​ពេញ​ទៅ​ដោយ​ទំនិញ នៅ​កណ្ដាល​សមុទ្រ។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 27:25
8 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​របស់​យ៉ាវ៉ាន គឺ​អេលី‌សា តើស៊ីស គីទីម និង​ដូដា‌នីម ។


ដ្បិត​ស្តេច​មាន​ក្រុម​នាវា​តើស៊ីស ដើរ​ផ្លូវ​សមុទ្រ ជា‌មួយ​វានា​របស់​ហ៊ីរ៉ាម ក្រុម​នាវា​តើស៊ីស​នោះ​ក៏​ដឹក​យក​មាស ប្រាក់ ភ្លុក ទោច និង​ក្ងោក​មក​ក្នុង​បី​ឆ្នាំ​ម្ដង។


ព្រះ‌អង្គ​បាន​បំបែក​នាវា​តើស៊ីស ដោយ​ខ្យល់​ពី​ទិស​ខាង​កើត។


នាង​ធៀប​ដូច​ជា​នាវា​ដឹក​ទំនិញ គឺ​នាង​នាំ​យក​អាហារ​មក​ពី​ទី​ឆ្ងាយ


លើ​អស់​ទាំង​នាវា​ស្រុក​តើស៊ីស និង​មក​លើ​អស់​ទាំង​សំពៅ​ដែល​ល្អ​ប្រណីត។


ឱ​ពួក​នាវា​តើស៊ីស​អើយ ចូរ​ស្រែក​ទ្រហោ‌យំ​ចុះ ដ្បិត​ទី​មាំ‌មួន​របស់​អ្នក​បាន​ត្រូវ​បំផ្លាញ​ហើយ។


ពិត​ប្រាកដ​ជា​អស់​ទាំង​កោះ​នឹង​រង់‌ចាំយើង ហើយ​នាវា​ពី​ស្រុក​តើស៊ីស​នឹង​មក​មុន​គេ ដើម្បី​នាំ​ពួក​កូន​ប្រុសៗ​របស់​អ្នក​មក​ពី​ស្រុក​ឆ្ងាយ មាន​ទាំង​មាស​ប្រាក់​របស់​គេ​មក​ជា‌មួយ​ផង ព្រោះ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល ដ្បិត​ព្រះ‌អង្គ​បាន​លើក​តម្កើង​អ្នក​ឡើង។


ពួក​ទាំង​នេះ​បាន​យក​ទំនិញ​យ៉ាង​ល្អ វេច​ដោយ​សំពត់​ពណ៌​ខៀវ ហើយ​ប៉ាក់ និង​សម្លៀក‌បំពាក់​មាន​តម្លៃ​ដាក់​ចុះ​ក្នុង​ហិប​ធ្វើ​ពី​ឈើ​តា‌ត្រៅ ហើយ​ចង​ដោយ​ខ្សែ មក​លក់​ដូរ​ជា​មួយ​អ្នក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម