រីឯអ្នកវិញ ប្រសិនបើអ្នកដើរនៅចំពោះមុខយើង ដោយចិត្តស្មោះស្ម័គ្រ និងចិត្តទៀងត្រង់ដូចស្តេចទតជាបិតារបស់អ្នក គឺប្រព្រឹត្តតាមសេចក្តីទាំងប៉ុន្មានដែលយើងបង្គាប់ ហើយប្រសិនបើអ្នកកាន់តាមហ៊ូកុំ និងវិន័យរបស់យើង
អេសេគាល 18:9 - អាល់គីតាប ប្រព្រឹត្តតាមហ៊ូកុំ និងវិន័យរបស់យើង ស្របតាមសេចក្ដីពិត។ អ្នកប្រព្រឹត្តដូច្នេះពិតជាមនុស្សសុចរិត ហើយគេនឹងរស់រានមានជីវិតជាក់ជាមិនខាន - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រមទាំងប្រព្រឹត្តតាមក្រឹត្យក្រមរបស់យើង ហើយរក្សាបញ្ញត្តិច្បាប់របស់យើង ដើម្បីនឹងប្រព្រឹត្តដោយទៀងត្រង់ នោះព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា អ្នកនោះជាមនុស្សសុចរិតពិត អ្នកនោះនឹងរស់នៅជាប្រាកដ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រព្រឹត្តតាមច្បាប់ និងវិន័យរបស់យើង ស្របតាមសេចក្ដីពិត។ អ្នកប្រព្រឹត្តដូច្នេះពិតជាមនុស្សសុចរិត ហើយគេនឹងរស់រានមានជីវិតជាក់ជាមិនខាន - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រមទាំងប្រព្រឹត្តតាមក្រឹត្យក្រមរបស់អញ ហើយរក្សាបញ្ញត្តច្បាប់របស់អញ ដើម្បីនឹងប្រព្រឹត្តដោយពិតត្រង់ នោះព្រះអម្ចាស់យេហូវ៉ា ទ្រង់មានបន្ទូលថា អ្នកនោះជាមនុស្សសុចរិតពិត អ្នកនោះនឹងរស់នៅជាប្រាកដ។ |
រីឯអ្នកវិញ ប្រសិនបើអ្នកដើរនៅចំពោះមុខយើង ដោយចិត្តស្មោះស្ម័គ្រ និងចិត្តទៀងត្រង់ដូចស្តេចទតជាបិតារបស់អ្នក គឺប្រព្រឹត្តតាមសេចក្តីទាំងប៉ុន្មានដែលយើងបង្គាប់ ហើយប្រសិនបើអ្នកកាន់តាមហ៊ូកុំ និងវិន័យរបស់យើង
នៅពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាអុលឡោះតាអាឡាមែន។ អ្នករាល់គ្នាពុំបានប្រព្រឹត្តតាមហ៊ូកុំរបស់យើងទេ ហើយអ្នករាល់គ្នាក៏ពុំបានធ្វើតាមវិន័យរបស់យើងដែរ តែអ្នករាល់គ្នាបែរជាយកទម្លាប់តាមប្រជាជាតិនានា ដែលនៅជុំវិញ»។
ក៏ប៉ុន្តែ ប្រសិនបើមនុស្សសុចរិតនោះមានកូនប្រុសម្នាក់លួចប្លន់ កាប់សម្លាប់ និងប្រព្រឹត្តអំពើអាក្រក់បែបនេះ
មិនឃុបឃិតនឹងអំពើអយុត្តិធម៌ មិនចងការប្រាក់ ឬស្វែងរកកំរៃហួសហេតុ តែប្រតិបត្តិតាមវិន័យ និងប្រព្រឹត្តតាមហ៊ូកុំរបស់យើង។ អ្នកនោះនឹងមិនស្លាប់ព្រោះតែកំហុសរបស់ឪពុកឡើយ គឺគេនឹងរស់រានមានជីវិតជាក់ជាមិនខាន។
អ្នករាល់គ្នាសួរថា “ហេតុអ្វីបានជាកូនមិនទទួលទោសជំនួសឪពុក?” គឺមកពីកូននោះប្រព្រឹត្តតាមសេចក្ដីសុចរិត និងយុត្តិធម៌ កូននោះគោរព និងប្រតិបត្តិតាមហ៊ូកុំទាំងប៉ុន្មានរបស់យើង ដូច្នេះ គេត្រូវរស់រានមានជីវិត។
យើងបានប្រគល់ហ៊ូកុំឲ្យពួកគេ និងនាំពួកគេឲ្យស្គាល់វិន័យរបស់យើង។ អ្នកណាប្រតិបត្តិតាម អ្នកនោះនឹងមានជីវិត។
នៅវាលរហោស្ថាន ប្រជាជនអ៊ីស្រអែលនាំគ្នាបះបោរប្រឆាំងនឹងយើង។ ពួកគេពុំបានប្រតិបត្តិតាមហ៊ូកុំរបស់យើង ហើយក៏បដិសេធធ្វើតាមវិន័យរបស់យើង ដែលផ្ដល់ជីវិតឲ្យអស់អ្នកដែលប្រតិបត្តិតាម។ ពួកគេចេះតែរំលោភលើថ្ងៃឈប់សម្រាករបស់យើងជានិច្ច។ យើងមានបំណងដាក់ទោសពួកគេ ដោយប្រល័យជីវិតពួកគេឲ្យវិនាសសូន្យ នៅវាលរហោស្ថាន តាមកំហឹងរបស់យើង។
បើមនុស្សអាក្រក់សងរបស់បញ្ចាំ សងអ្វីៗដែលខ្លួនរឹបអូសទៅម្ចាស់ដើមវិញ ប្រសិនបើគេប្រតិបត្តិតាមហ៊ូកុំដែលផ្ដល់ជីវិត ដោយឥតប្រព្រឹត្តអំពើអាក្រក់ទេនោះ គេមុខជារស់ គឺមិនស្លាប់ឡើយ។
យើងនឹងដាក់រសរបស់យើងក្នុងអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាអាចធ្វើតាមហ៊ូកុំ ហើយកាន់តាមវិន័យរបស់យើង។
ពេលនោះ ទតជាអ្នកបម្រើរបស់យើងនឹងគ្រងរាជ្យលើពួកគេ ហើយពួកគេនឹងមានគង្វាលតែមួយគត់។ ពួកគេនឹងប្រព្រឹត្តតាមហ៊ូកុំរបស់យើង ពួកគេនឹងគោរព ហើយប្រតិបត្តិតាមហ៊ូកុំរបស់យើងទៀតផង។
អ្នករាល់គ្នាត្រូវកាន់តាមហ៊ូកុំទាំងប៉ុន្មានរបស់យើង។ អ្នកណាដែលប្រតិបត្តិតាមអ្វីៗដែលមានចែងទុកក្នុងហ៊ូកុំ អ្នកនោះនឹងមានជីវិត ដោយសារអំពើទាំងនោះ។ យើងជាអុលឡោះតាអាឡា។
ចូរខិតខំស្វែងរកអំពើល្អ កុំស្វែងរកអំពើអាក្រក់ឡើយ នោះអ្នករាល់គ្នានឹងមានជីវិត ហើយអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល នឹងនៅជាមួយអ្នករាល់គ្នា ដូចអ្នករាល់គ្នាធ្លាប់និយាយស្រាប់។
ផ្ទុយទៅវិញ ចូរគោរពហ៊ូកុំទុកដូចជា ប្រភពនៃជីវិតរបស់អ្នករាល់គ្នា ហើយឲ្យយុត្តិធម៌ហូរចេញមក ដូចទឹកស្ទឹងដែលមិនចេះរីងស្ងួត។
អុលឡោះតាអាឡាមានបន្ទូលមកកាន់ កូនចៅអ៊ីស្រអែលថា៖ «ចូរស្វែងរកយើង នោះអ្នករាល់គ្នានឹងមានជីវិត។
ស្វាមីភរិយាទាំងពីរនាក់នេះជាមនុស្សសុចរិត ជាទីគាប់ចិត្តអុលឡោះ ហើយគាត់គោរពតាមបទបញ្ជា និងឱវាទរបស់អុលឡោះជាអម្ចាស់ ឥតមានទាស់ត្រង់ណាឡើយ។
អ្នកណាមានបទបញ្ជារបស់ខ្ញុំ និងប្រតិបត្ដិតាម គឺអ្នកនោះហើយដែលស្រឡាញ់ខ្ញុំ។ អុលឡោះជាបិតារបស់ខ្ញុំស្រឡាញ់អ្នកដែលស្រឡាញ់ខ្ញុំ ហើយខ្ញុំក៏ស្រឡាញ់អ្នកនោះដែរ ខ្ញុំនឹងបង្ហាញឲ្យអ្នកនោះស្គាល់ខ្ញុំថែមទៀតផង»។
ហេតុនេះហើយបានជាខ្ញុំខំប្រឹងធ្វើយ៉ាងណា ឲ្យមានចិត្ដស្អាតបរិសុទ្ធគ្រប់ជំពូកចំពោះអុលឡោះ និងចំពោះមនុស្សលោក។
ដំណឹងល្អនេះសំដែងឲ្យដឹងថា អុលឡោះប្រោសប្រទានឲ្យមនុស្សបានសុចរិត ដោយសារជំនឿ និងឲ្យគេកាន់តាមជំនឿ។
«ត្រូវស្រឡាញ់អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ហើយចូរស្តាប់តាមបង្គាប់ កាន់តាមហ៊ូកុំ និងបទបញ្ជារបស់ទ្រង់ជានិច្ច។
«ឥឡូវនេះ អ៊ីស្រអែលអើយ ចូរស្តាប់ ហើយប្រតិបត្តិតាមហ៊ូកុំផ្សេងៗដែលខ្ញុំបង្រៀនអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានជីវិត ហើយចូលទៅកាន់កាប់ទឹកដីដែលអុលឡោះតាអាឡា ជាម្ចាស់នៃដូនតារបស់អ្នករាល់គ្នា ប្រគល់ឲ្យអ្នករាល់គ្នា។
ម៉ូសាបានកោះហៅប្រជាជនអ៊ីស្រអែលទាំងមូល ហើយមានប្រសាសន៍ទៅពួកគេថា៖ «អ៊ីស្រអែលអើយ ចូរស្តាប់ៈ នេះជាហ៊ូកុំដែលខ្ញុំប្រកាសប្រាប់ឲ្យអ្នករាល់គ្នាដឹងនៅថ្ងៃនេះ។ ចូររៀនសេចក្តីទាំងនេះឲ្យបានច្បាស់ ហើយកាន់ និងប្រតិបត្តិតាម។
យើងត្រូវគោរព និងប្រតិបត្តិតាមបទបញ្ជាទាំងនេះ ដូចទ្រង់បានបង្គាប់មក ដើម្បីឲ្យយើងបានសុចរិត ហើយគាប់បំណងអុលឡោះតាអាឡាជាម្ចាស់នៃយើង»។
អ្នករាល់គ្នាដឹងស្រាប់ហើយថា អ៊ីសាសុចរិត ហេតុនេះ ចូរអ្នករាល់គ្នាដឹងដែរថា អស់អ្នកដែលប្រព្រឹត្ដតាមសេចក្ដីសុចរិត សុទ្ធតែកើតមកពីអ៊ីសាទាំងអស់។
កូនចៅទាំងឡាយអើយ សុំកុំឲ្យនរណាម្នាក់មកបញ្ឆោតអ្នករាល់គ្នាឡើយ។ អ្នកណាប្រព្រឹត្ដអំពើសុចរិត អ្នកនោះជាមនុស្សសុចរិត ដូចអ៊ីសាសុចរិតដែរ។