អេសេគាល 18:8 - អាល់គីតាប8 ឲ្យប្រាក់គេខ្ចី ដោយឥតយកការ ឬទារកំរៃហួសហេតុ មិនឃុបឃិតនឹងអំពើអយុត្តិធម៌ ហើយវិនិច្ឆ័យគូបដិបក្សយ៉ាងត្រឹមត្រូវ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 គឺបើអ្នកនោះមិនបានឲ្យគេខ្ចីដោយយកការ ឬយកកម្រៃអ្វីឡើយ គឺបានដកដៃពីអំពើទុច្ចរិតចេញ បានសម្រេចសេចក្ដីយុត្តិធម៌ចំពោះគ្នានឹងគ្នា សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 ឲ្យប្រាក់គេខ្ចី ដោយឥតយកការ ឬទារកម្រៃហួសហេតុ មិនឃុបឃិតនឹងអំពើអយុត្តិធម៌ ហើយវិនិច្ឆ័យគូបដិបក្សយ៉ាងត្រឹមត្រូវ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 គឺបើអ្នកនោះមិនបានឲ្យគេខ្ចីដោយយកការ ឬយកកំរៃអ្វីឡើយ គឺបានដកដៃពីអំពើទុច្ចរិតចេញ បានសំរេចសេចក្ដីយុត្តិធម៌ចំពោះគ្នានឹងគ្នា សូមមើលជំពូក |
ពួកទេសាភិបាលដែលកាន់កាប់ស្រុកមុនខ្ញុំ តែងតែគាបសង្កត់ប្រជាជន ជំរិតយកស្រូវ និងស្រាទំពាំងបាយជូរ ហើយថែមទាំងទារប្រាក់សែសិបណែនទៀតផង។ សូម្បីតែពួករាជការដែលធ្វើការឲ្យពួកគេ ក៏គ្រប់គ្រងលើប្រជាជន ធ្វើដូចខ្លួនជាម្ចាស់ផែនដីដែរ។ ខ្ញុំពុំបានប្រព្រឹត្តបែបនេះទេ ព្រោះខ្ញុំគោរពកោតខ្លាចអុលឡោះជាម្ចាស់។
«អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា: ពិធីតមអាហារនៅខែទីបួន ខែទីប្រាំ ខែទីប្រាំពីរ និងខែទីដប់ នឹងប្រែទៅជាពិធីបុណ្យដ៏សប្បាយរីករាយសម្រាប់កូនចៅយូដា គឺជាឱកាសមួយប្រកបដោយអំណរដ៏មហោឡារិក។ ក៏ប៉ុន្តែ អ្នករាល់គ្នាត្រូវស្រឡាញ់សេចក្ដីពិត និងសេចក្ដីសុខសាន្ត»។