ហេតុការណ៍ទាំងនេះកើតមាន មកពីអុលឡោះតាអាឡាខឹងចំពោះក្រុងយេរូសាឡឹម និងស្រុកយូដា។ ទ្រង់បោះបង់ចោលពួកគេ ឆ្ងាយពីទ្រង់។
អេសេគាល 17:12 - អាល់គីតាប «ចូរសួរពូជបះបោរថា តើអ្នករាល់គ្នាយល់អត្ថន័យប្រស្នានេះឬទេ? ចូរប្រាប់ពួកគេថា ស្ដេចស្រុកបាប៊ីឡូនបានទៅក្រុងយេរូសាឡឹម ហើយចាប់ស្ដេចស្រុកយូដា និងពួកនាម៉ឺន នាំយកមកស្រុកបាប៊ីឡូន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ចូរសួរដល់ពួកវង្សរឹងចចេសនោះថា តើអ្នករាល់គ្នាមិនយល់ន័យសេចក្ដីទាំងនេះទេឬ? ចូរប្រាប់គេថា ស្តេចបាប៊ីឡូនបានមកដល់ក្រុងយេរូសាឡិម កៀរយកទាំងស្តេច និងពួកចៅហ្វាយទីក្រុង នាំទៅជាមួយដល់ក្រុងបាប៊ីឡូន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ចូរសួរពូជបះបោរថា តើអ្នករាល់គ្នាយល់អត្ថន័យប្រស្នានេះឬទេ? ចូរប្រាប់ពួកគេថា ស្ដេចស្រុកបាប៊ីឡូនបានទៅក្រុងយេរូសាឡឹម ហើយចាប់ស្ដេចស្រុកយូដា និងពួកនាម៉ឺន នាំយកមកស្រុកបាប៊ីឡូន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរសួរដល់ពួកវង្សរឹងចចេសនោះថា តើឯងរាល់គ្នាមិនយល់ន័យសេចក្ដីទាំងនេះទេឬអី ចូរប្រាប់គេថា មើលស្តេចបាប៊ីឡូនបានមកដល់ក្រុងយេរូសាឡិម កៀរយកទាំងស្តេច នឹងពួកចៅហ្វាយទីក្រុង នាំទៅជាមួយដល់ក្រុងបាប៊ីឡូន |
ហេតុការណ៍ទាំងនេះកើតមាន មកពីអុលឡោះតាអាឡាខឹងចំពោះក្រុងយេរូសាឡឹម និងស្រុកយូដា។ ទ្រង់បោះបង់ចោលពួកគេ ឆ្ងាយពីទ្រង់។
ផ្ទៃមេឃអើយ ចូរស្ដាប់! ផែនដីអើយ ចូរផ្ទៀងត្រចៀក! ដ្បិតអុលឡោះតាអាឡាមានបន្ទូលថា៖ យើងបានចិញ្ចឹមបីបាច់ថែរក្សាកូន យើងបានអប់រំពួកវា តែពួកវាបែរជាបះបោរប្រឆាំងនឹងយើង។
លែងមានវីរបុរស លែងមានអ្នកចំបាំង លែងមានចៅក្រម លែងមានណាពី លែងមានហោរា លែងមានអះលីជំអះ
គេក៏នាំរាជវង្សានុវង្សរបស់អ្នក យកទៅធ្វើជាមហាតលិកនៅក្នុងវាំងរបស់ស្ដេចស្រុកបាប៊ីឡូនដែរ”»។
យើងនឹងប្រគល់សេដេគា ជាស្ដេចស្រុកយូដា និងពួកមន្ត្រី ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ ក្នុងកណ្ដាប់ដៃរបស់អស់អ្នកដែលចង់ប្រហារជីវិតពួកគេ និងក្នុងកណ្ដាប់ដៃកងទ័ពរបស់ស្ដេចស្រុកបាប៊ីឡូន ទោះបីកងទ័ពបាប៊ីឡូនដកថយមួយរយៈសិនក៏ដោយ។
ស្តេចនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន បានលើកស្តេចសេដេគា បុត្ររបស់ស្តេចយ៉ូសៀស ឲ្យឡើងគ្រងរាជ្យលើស្រុកយូដា ជំនួសស្ដេចយេកូនា ជាបុត្ររបស់ស្តេចយេហូយ៉ាគីម។
អុលឡោះតាអាឡាខឹងចំពោះក្រុងយេរូសាឡឹម និងស្រុកយូដា ព្រោះតែអំពើដែលគេប្រព្រឹត្ត រហូតទាល់តែទ្រង់បោះបង់ចោលពួកគេឆ្ងាយពីទ្រង់។ នៅគ្រានោះ ស្តេចសេដេគាបានបះបោរប្រឆាំងនឹងស្ដេចស្រុកបាប៊ីឡូន។
នៅថ្ងៃទីប្រាំ ក្នុងខែនោះ ត្រូវនឹងឆ្នាំទីប្រាំ ក្រោយគេចាប់ស្តេចយ៉ូយ៉ាគីនមកជាឈ្លើយ
ចូរប្រាប់ពួកគេថា អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលដូចតទៅ: មានសត្វឥន្ទ្រីមួយយ៉ាងធំ ផ្ទាំងស្លាបវាវែង ស្លាបវាក្រាស់ ហើយចំរុះពណ៌។ ឥន្ទ្រីនោះហើរទៅដល់ភ្នំលីបង់ រួចកាច់ចុងតាត្រៅ។
កូនមនុស្សអើយ ចូរស្ដាប់សេចក្ដីដែលយើងប្រាប់! កុំមានចិត្តរឹងរូសដូចពូជបះបោរនេះឡើយ ចូរហាមាត់ ហើយបរិភោគអាហារដែលយើងនឹងឲ្យអ្នកនៅពេលនេះ»។
ប្រជាជនសួរខ្ញុំថា៖ «សូមពន្យល់ប្រាប់យើងខ្ញុំផង លោកធ្វើដូច្នេះមានន័យដូចម្ដេចសម្រាប់យើងខ្ញុំ?»។
យើងធ្វើឲ្យអ្នកមានចិត្តរឹងដូចពេជ្រ ហើយរឹងជាងដុំថ្មទៅទៀត។ កុំខ្លាចពួកគេ កុំញ័ររន្ធត់នៅចំពោះមុខពួកគេឡើយ ដ្បិតអ្នកទាំងនោះជាពូជបះបោរ»។
កាលណាប្រជាជនរបស់អ្នកសួរថា “សូមពន្យល់យើងខ្ញុំផង អ្នកធ្វើដូច្នេះមានន័យដូចម្ដេច?”
ហេតុដូចម្ដេចបានជាអ្នករាល់គ្នាមិនយល់ដូច្នេះ ខ្ញុំគ្មានបំណងនិយាយអំពីនំបុ័ងទេ គឺខ្ញុំចង់ឲ្យអ្នករាល់គ្នាប្រយ័ត្ននឹងមេម្សៅរបស់ពួកខាងគណៈផារីស៊ី និងពួកខាងគណៈសាឌូស៊ីឯណោះ»។
អ៊ីសាមានប្រសាសន៍ទៀតថា៖ «បើអ្នករាល់គ្នាមិនយល់ប្រស្នានេះផង ធ្វើម្ដេចឲ្យអ្នករាល់គ្នាយល់ប្រស្នាឯទៀតៗបាន!
ពួកសិស្សពុំបានយល់ពាក្យនេះទេ ព្រោះអុលឡោះមិនទាន់សំដែងអត្ថន័យឲ្យគេយល់ ប៉ុន្តែ ពួកគេមិនហ៊ានសួរអ៊ីសាអំពីរឿងនេះឡើយ។
លោកភីលីពក៏រត់ទៅមុខ ហើយឮមន្ដ្រីអេត្យូពីអានគីតាបណាពីអេសាយ លោកភីលីពសួរមន្ដ្រីនោះថា៖ «តើលោកយល់សេចក្ដីដែលលោកកំពុងតែអាននេះឬទេ?»។
នៅថ្ងៃមុខ ប្រសិនបើកូនរបស់អ្នក សួរថា: តើដំបូន្មាន ហ៊ូកុំទាំងឡាយដែលអុលឡោះតាអាឡា ជាម្ចាស់នៃយើង បានបង្គាប់មកយើងនេះ មានន័យដូចម្តេច?
បន្ទាប់មក គាត់និយាយទៅកាន់ជនជាតិអ៊ីស្រអែលថា៖ «ថ្ងៃក្រោយ ពេលកូនចៅរបស់អ្នករាល់គ្នាសួរឪពុកថា “តើថ្មទាំងនេះមានន័យដូចម្តេច?”។
ទុកជាសញ្ញាសំគាល់នៅកណ្តាលចំណោមអ្នករាល់គ្នា។ ពេលក្រោយ កាលណាកូនចៅអ្នករាល់គ្នាសួរថា “តើថ្មទាំងនេះមានអត្ថន័យដូចម្តេច?”