គាត់ជម្រាបអ៊ីព្រហ៊ីមថា៖ «សូមបណ្តេញស្រីបម្រើនេះ និងកូនវាចេញទៅ ដ្បិតមិនត្រូវឲ្យកូនរបស់ស្រីបម្រើនេះ ទទួលមត៌ករួមជាមួយអ៊ីសាហាក់ កូនរបស់ខ្ញុំឡើយ»។
អេសេគាល 16:5 - អាល់គីតាប គ្មាននរណាយកភ្នែកមើលនាងទេ ហើយក៏គ្មាននរណាថែទាំនាងដែរ។ ផ្ទុយទៅវិញ នៅថ្ងៃនាងកើត គេស្អប់ខ្ពើមនាង ហើយយកនាងទៅបោះចោលនៅវាលស្រែ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្មានភ្នែកណាប្រណីអ្នក ដើម្បីធ្វើការទាំងនោះដល់អ្នក ដោយអាណិតអាសូរចំពោះអ្នកឡើយ គឺគេបោះអ្នកចោលនៅទីវាល ពីព្រោះគេខ្ពើមរូបអ្នក ក្នុងថ្ងៃដែលអ្នកបានកើតមកនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គ្មាននរណាយកភ្នែកមើលនាងទេ ហើយក៏គ្មាននរណាថែទាំនាងដែរ។ ផ្ទុយទៅវិញ នៅថ្ងៃនាងកើត គេស្អប់ខ្ពើមនាង ហើយយកនាងទៅបោះចោលនៅវាលស្រែ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្មានភ្នែកណាប្រណីឯង ដើម្បីនឹងធ្វើការទាំងនោះដល់ឯង ដោយអាណិតអាសូរចំពោះឯងឡើយ គឺគេបោះចោលឯងនៅទីវាលទទេ ពីព្រោះគេខ្ពើមរូបឯង ក្នុងថ្ងៃដែលឯងបានកើតមកនោះ។ |
គាត់ជម្រាបអ៊ីព្រហ៊ីមថា៖ «សូមបណ្តេញស្រីបម្រើនេះ និងកូនវាចេញទៅ ដ្បិតមិនត្រូវឲ្យកូនរបស់ស្រីបម្រើនេះ ទទួលមត៌ករួមជាមួយអ៊ីសាហាក់ កូនរបស់ខ្ញុំឡើយ»។
បន្ទាប់មកស្តេចហ្វៀរ៉អ៊ូនបានបញ្ជាដល់ប្រជាជនអេស៊ីបទាំងអស់ថា៖ «ចូរយកកូនប្រុសសាសន៍ហេប្រឺ ដែលទើបនឹងកើតទាំងប៉ុន្មាន ទៅបោះចោលក្នុងទន្លេនីល ចូរទុកជីវិតឲ្យតែកូនស្រីៗប៉ុណ្ណោះ!»។
តើម្ដាយអាចបំភ្លេចកូនរបស់ខ្លួន ដែលនៅបៅបានឬ? តើម្ដាយលែងអាណិតមេត្តាកូនដែល កើតចេញពីផ្ទៃរបស់ខ្លួនបានឬ? ឧបមាថាម្ដាយបំភ្លេចកូនបានទៅចុះ ចំណែកឯយើងវិញ យើងមិនអាចភ្លេចអ្នកបានឡើយ!
ខ្ញុំយំទាល់តែហើមភ្នែក ចិត្តខ្ញុំខ្លោចផ្សា ថ្លើមប្រមាត់ខ្ញុំក៏ខ្ទេចខ្ទាំ ព្រោះតែមហន្តរាយនៃប្រជាជនរបស់ខ្ញុំ។ កូនក្មេង និងទារកដេកដួលនៅតាមផ្លូវ ក្នុងបុរីនេះ។
ចូរក្រោកឡើង! ចូរបន្លឺសំឡេងមួយយប់ទល់ភ្លឺ! ចូរថ្លែងទុក្ខព្រួយជូនអុលឡោះ ដោយឥតលាក់លៀមអ្វីឡើយ ចូរលើកដៃអង្វរទ្រង់ សូមទ្រង់ប្រណីសន្ដោសជីវិតក្មេងៗ ដែលដេកដួលនៅតាមផ្លូវ ព្រោះអត់ឃ្លាន។
នៅពេលមហន្តរាយមកដល់ ស្ត្រីដែលធ្លាប់តែមានចិត្តអាណិតមេត្តា បែរជានាំគ្នាស្ងោរកូនឯងបរិភោគទៅវិញ។
សូម្បីតែឆ្កែព្រៃក៏ចេះបំបៅកូនរបស់វាដែរ រីឯប្រជាជនរបស់ខ្ញុំវិញ គេបែរជាមានចិត្តសាហាវចំពោះកូនរបស់ខ្លួន ដូចសត្វអូទ្រុសនៅវាលរហោស្ថាន។
យើងបានដើរកាត់តាមនោះ ឃើញនាងកំពុងតែបំរះក្នុងថ្លុកឈាម យើងក៏ប្រាប់នាងថា ចូរមានជីវិតឡើង! ទោះបីនាងស្ថិតនៅក្នុងឈាមក៏ដោយ ចូរមានជីវិតឡើង!
រីឯអ្នកវិញ កូនមនុស្សអើយ កុំខ្លាចពួកគេឡើយ ហើយក៏កុំខ្លាចពាក្យដែលពួកគេប្រកែកតវ៉ានឹងអ្នកដែរ ដ្បិតពួកនោះប្រៀបដូចជាបន្លា និងអញ្ចាញ អ្នកនឹងអង្គុយជាមួយមនុស្សដែលមានចិត្តដូចខ្យាដំរី។ កុំខ្លាចពាក្យរបស់ពួកគេ ហើយក៏កុំញ័ររន្ធត់ ដោយឃើញទឹកមុខរបស់ពួកគេឡើយ ដ្បិតពួកគេជាពូជអ្នកបះបោរ។
អ្នកណាប៉ះសាកសព ដែលស្លាប់នៅទីវាលស្លាប់ដោយមុខដាវ ឬស្លាប់ដោយធម្មតា ឬក៏ប៉ះឆ្អឹង និងផ្នូរអ្នកនោះត្រូវនៅសៅហ្មងអស់រយៈពេលប្រាំពីរថ្ងៃ។
ទ្រង់បានរកឃើញអ៊ីស្រអែល នៅវាលរហោស្ថាន ក្នុងទឹកដីហួតហែង ដែលមានតែឆ្កែព្រៃរស់នៅ ទ្រង់បីបាច់ថ្នាក់ថ្នម និងអប់រំអ៊ីស្រអែល ទ្រង់ការពារគេ ដូចប្រស្រីនេត្ររបស់អុលឡោះ។