Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 16:5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 គ្មាន​នរណា​យក​ភ្នែក​មើល​នាង​ទេ ហើយ​ក៏​គ្មាន​នរណា​ថែ​ទាំ​នាង​ដែរ។ ផ្ទុយ​ទៅ​វិញ នៅ​ថ្ងៃ​នាង​កើត គេ​ស្អប់​ខ្ពើម​នាង ហើយ​យក​នាង​ទៅ​បោះ​ចោល​នៅ​វាល​ស្រែ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 គ្មាន​ភ្នែក​ណា​ប្រណី​អ្នក ដើម្បី​ធ្វើ​ការ​ទាំង​នោះ​ដល់​អ្នក ដោយ​អាណិត​អាសូរ​ចំពោះ​អ្នក​ឡើយ គឺ​គេ​បោះ​អ្នក​ចោល​នៅ​ទី​វាល ពី​ព្រោះ​គេ​ខ្ពើម​រូប​អ្នក ក្នុង​ថ្ងៃ​ដែល​អ្នក​បាន​កើត​មក​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 គ្មាន​ភ្នែក​ណា​ប្រណី​ឯង ដើម្បី​នឹង​ធ្វើ​ការ​ទាំង​នោះ​ដល់​ឯង ដោយ​អាណិត‌អាសូរ​ចំពោះ​ឯង​ឡើយ គឺ​គេ​បោះ​ចោល​ឯង​នៅ​ទី​វាល​ទទេ ពី​ព្រោះ​គេ​ខ្ពើម​រូប​ឯង ក្នុង​ថ្ងៃ​ដែល​ឯង​បាន​កើត​មក​នោះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

5 គ្មាន​នរណា​យក​ភ្នែក​មើល​នាង​ទេ ហើយ​ក៏​គ្មាន​នរណា​ថែ​ទាំ​នាង​ដែរ។ ផ្ទុយ​ទៅ​វិញ នៅ​ថ្ងៃ​នាង​កើត គេ​ស្អប់​ខ្ពើម​នាង ហើយ​យក​នាង​ទៅ​បោះ​ចោល​នៅ​វាល​ស្រែ។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 16:5
13 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​ជម្រាប​លោក​អប្រាហាំ​ថា៖ «សូម​បណ្ដេញ​ស្រី​បម្រើ​នេះ និង​កូន​វា​ចេញ​ទៅ ដ្បិត​មិន​ត្រូវ​ឲ្យ​កូន​របស់​ស្រី​បម្រើ​នេះ​ទទួល​មត៌ក​រួម​ជា​មួយ​អ៊ីសាក កូន​របស់​ខ្ញុំ​ឡើយ»។


បន្ទាប់​មក ព្រះចៅ​ផារ៉ោន​បាន​បញ្ជា​ដល់​ប្រជា‌ជន​អេស៊ីប​ទាំង​អស់​ថា៖ «ចូរ​យក​កូន​ប្រុស​សាសន៍​ហេប្រឺ​ដែល​ទើប​នឹង​កើត​ទាំង​ប៉ុន្មាន ទៅ​បោះ​ចោល​ក្នុង​ទន្លេ​នីល ចូរ​ទុក​ជីវិត​ឲ្យ​តែ​កូន​ស្រីៗ​ប៉ុណ្ណោះ!»។


តើ​ម្ដាយ​អាច​បំភ្លេច​កូន​របស់​ខ្លួន ដែល​នៅ​បៅ​បាន​ឬ? តើ​ម្ដាយ​លែង​អាណិត​មេត្តា​កូន​ដែល កើត​ចេញ​ពី​ផ្ទៃ​របស់​ខ្លួន​បាន​ឬ? ឧបមា​ថា​ម្ដាយ​បំភ្លេច​កូន​បាន​ទៅ​ចុះ ចំណែក​ឯ​យើង​វិញ យើង​មិន​អាច​ភ្លេច​អ្នក​បាន​ឡើយ!


គេ​នឹង​អូស​សាក‌សព​យេហូ‌យ៉ាគីម​ចេញ​ពី ក្រុង​យេរូ‌សាឡឹម យក​ទៅ​កប់​ដូច​ខ្មោច​លា»។


ខ្ញុំ​យំ​ទាល់​តែ​ហើម​ភ្នែក ចិត្ត​ខ្ញុំ​ខ្លោច‌ផ្សា ថ្លើម​ប្រមាត់​ខ្ញុំ​ក៏​ខ្ទេច‌ខ្ទាំ ព្រោះ​តែ​មហន្ត‌រាយ​នៃ​ប្រជា‌ជន​របស់​ខ្ញុំ។ កូន​ក្មេង និង​ទារក​ដេក​ដួល​នៅ​តាម​ផ្លូវ ក្នុង​បុរី​នេះ។


ចូរ​ក្រោក​ឡើង! ចូរ​បន្លឺ​សំឡេង​មួយ​យប់​ទល់​ភ្លឺ! ចូរ​ថ្លែង​ទុក្ខ​ព្រួយ​ថ្វាយ​ព្រះ‌អម្ចាស់ ដោយ​ឥត​លាក់‌លៀម​អ្វី​ឡើយ ចូរ​លើក​ដៃ​អង្វរ​ព្រះអង្គ សូម​ទ្រង់​ប្រណី​សន្ដោស​ជីវិត​ក្មេងៗ ដែល​ដេក​ដួល​នៅ​តាម​ផ្លូវ ព្រោះ​អត់​ឃ្លាន។


នៅ​ពេល​មហន្ត‌រាយ​មក​ដល់ ស្ត្រី​ដែល​ធ្លាប់​តែ​មាន​ចិត្ត​អាណិត​មេត្តា បែរ​ជា​នាំ​គ្នា​ស្ងោរ​កូន​ឯង​បរិភោគ​ទៅ​វិញ។


សូម្បី​តែ​ឆ្កែ​ព្រៃ​ក៏​ចេះ​បំបៅ​កូន​របស់​វា​ដែរ រីឯ​ប្រជា‌ជន​របស់​ខ្ញុំ​វិញ គេ​បែរ​ជា​មាន​ចិត្ត​សាហាវ​ចំពោះ​កូន​របស់​ខ្លួន ដូច​សត្វ​អូទ្រុស នៅ​វាល​រហោ‌ស្ថាន។


យើង​បាន​ដើរ​កាត់​តាម​នោះ ឃើញ​នាង​កំពុង​តែ​បម្រះ​ក្នុង​ថ្លុក​ឈាម យើង​ក៏​ប្រាប់​នាង​ថា ចូរ​មាន​ជីវិត​ឡើង! ទោះ​បី​នាង​ស្ថិត​នៅ​ក្នុង​ឈាម​ក៏​ដោយ ចូរ​មាន​ជីវិត​ឡើង!


រីឯ​អ្នក​វិញ កូន​មនុស្ស​អើយ កុំ​ខ្លាច​ពួក​គេ​ឡើយ ហើយ​ក៏​កុំ​ខ្លាច​ពាក្យ​ដែល​ពួក​គេ​ប្រកែក​តវ៉ា​នឹង​អ្នក​ដែរ ដ្បិត​ពួក​នោះ​ប្រៀប​ដូច​ជា​បន្លា និង​អញ្ចាញ អ្នក​នឹង​អង្គុយ​ជា​មួយ​មនុស្ស​ដែល​មាន​ចិត្ត​ដូច​ខ្យា‌ដំរី។ កុំ​ខ្លាច​ពាក្យ​របស់​ពួក​គេ ហើយ​ក៏​កុំ​ញ័រ​រន្ធត់ ដោយ​ឃើញ​ទឹក​មុខ​របស់​ពួក​គេ​ឡើយ ដ្បិត​ពួក​គេ​ជា​ពូជ​អ្នក​បះ‌បោរ។


អ្នក​ណា​ប៉ះ​សាក‌សព​ដែល​ស្លាប់​នៅ​ទី​វាល ស្លាប់​ដោយ​មុខ​ដាវ ឬ​ស្លាប់​តាម​ធម្មតា ឬ​ក៏​ប៉ះ​ឆ្អឹង និង​ផ្នូរ អ្នក​នោះ​ត្រូវ​នៅ​សៅ‌ហ្មង​អស់​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ។


ព្រះអង្គ​បាន​រក​ឃើញ​អ៊ីស្រា‌អែល នៅ​វាល​រហោ‌ស្ថាន ក្នុង​ទឹក​ដី​ហួត‌ហែង ដែល​មាន​តែ​ឆ្កែ​ព្រៃ​រស់​នៅ ព្រះអង្គ​បី​បាច់​ថ្នាក់‌ថ្នម និង​អប់រំ​អ៊ីស្រា‌អែល ព្រះអង្គ​ការពារ​គេ ដូច​ប្រស្រី​ព្រះ‌នេត្រ​របស់​ព្រះអង្គ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម