ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 7:7 - អាល់គីតាប

ប៉ុន្តែ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ដូច​ត​ទៅ: “ពួក​គេ​មិន​អាច​សម្រេច​ការ​ទាំង​នេះ​បាន​ទេ ការ​ទាំង​នេះ​ពុំ​អាច​កើត​ឡើង​បាន​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ប៉ុន្តែ​ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា​មានបន្ទូល​ដូច្នេះ​វិញ​: “ការនោះ​នឹង​មិន​នៅជាប់​ទេ ក៏​មិន​កើតឡើង​ដែរ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​ព្រះ‌អម្ចាស់‌យេហូវ៉ា ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា "ការ​នោះ​មិន​បាន​ទេ គេ​នឹង​ធ្វើ​មិន​កើត​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប៉ុន្តែ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: “ពួក​គេ​មិន​អាច​សម្រេច​ការ​ទាំង​នេះ​បាន​ទេ ការ​ទាំង​នេះ​ពុំ​អាច​កើត​ឡើង​បាន​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ការ​នោះ​មិន​បាន​ទេ គេ​នឹង​ធ្វើ​មិន​កើត​ឡើយ

សូមមើលជំពូក



អេសាយ 7:7
14 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​ផែន‌ការ​របស់​ទ្រង់​វិញ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ ហើយ​គម្រោង‌ការ​របស់​ទ្រង់ នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច។


ទ្រង់​ធ្វើ​ឲ្យ​កំហឹង​របស់​មនុស្ស​លោក ប្រែ​ទៅ​ជា​ការ​លើក​សរសើរ​តម្កើង​ទ្រង់​វិញ ហើយ​អស់​អ្នក​ដែល​នៅ​សេស‌សល់ ពី​សង្គ្រាម​នឹង​នាំ​គ្នា​មក​ថ្វាយ‌បង្គំ​ទ្រង់។


គ្មាន​ប្រាជ្ញា ការ​ពិចារណា ឬ​យោបល់​ណា​អាច​ប្រៀប​ផ្ទឹម​ស្មើ​នឹងអុលឡោះ‌តាអាឡា​បាន​ឡើយ។


សន្ធិ‌សញ្ញា​ដែល​អ្នក​រាល់​គ្នា​បាន​ចុះ ជា​មួយ​មច្ចុរាជ នឹង​ត្រូវ​លុប​បំបាត់ កិច្ច​ព្រម​ព្រៀង​ដែល​អ្នក​រាល់​គ្នា​បាន​ចុះ​ជា​មួយ ស្ថាន​មនុស្ស​ស្លាប់ ក៏​ពុំ​អាច​នៅ​ស្ថិត‌ស្ថេរ​បាន​ដែរ ពេល​គ្រោះ​កាច​មក​ដល់ អ្នក​រាល់​គ្នា​នឹង​ត្រូវ​អន្តរាយ​ជា​មិន​ខាន។


អ្នក​ច្រឡោត​ខឹង​នឹង​យើង យើង​បាន​ឮ​ពាក្យ​សំដី​ព្រហើនៗ​របស់​អ្នក ហេតុ​នេះ​ហើយ​បាន​ជា​យើង​យក​កន្លុះ មក​ដាក់​ច្រមុះ​អ្នក និង​យក​បង្ហៀរ​មក​ដាក់​មាត់​អ្នក ហើយ​ដឹក​អ្នក​វិល​ត្រឡប់​ទៅ​ស្រុក​របស់​អ្នក​វិញ តាម​ផ្លូវ​ដែល​អ្នក​បាន​ធ្វើ​ដំណើរ​មក។


នៅ​គ្រា​ដែល​ស្តេច​អេហាស ជា​បុត្រ​របស់​ស្តេច​យ៉ូថាម ដែល​ត្រូវ​ជា​បុត្រ​របស់​ស្តេច​អ៊ូសៀស គ្រង​រាជ្យ​នៅ​ស្រុក​យូដា មាន​សង្គ្រាម​មួយ​ផ្ទុះ​ឡើង គឺ​ស្តេច​រេស៊ីន ជា​ស្ដេច​ស្រុក​ស៊ីរី បាន​ពួត‌ដៃ​ជា​មួយ​ស្តេច​ពេកា ជា​បុត្រ​របស់​ស្តេច​រេម៉ា‌លា និង​ជា​ស្ដេច​ស្រុក​អ៊ីស្រ‌អែល លើក​ទ័ព​ទៅ​វាយ​យក​ក្រុង​យេរូ‌សាឡឹម ប៉ុន្តែ មិន​អាច​វាយ​សំរុក​ចូល​បាន​ឡើយ។


“យើង​លើក​គ្នា​ទៅ​ច្បាំង​នឹង​ស្រុក​យូដា យើង​បំភ័យ​គេ​ឲ្យ​តក់‌ស្លុត ហើយ​វាយ​លុក​ស្រុក​គេ រហូត​ដល់​គេ​ចុះ​ញ៉ម​នឹង​យើង បន្ទាប់​មក យើង​នឹង​លើក​កូន​របស់​តាប‌បៀល ឲ្យ​ឡើង​គ្រង​រាជ្យ​លើ​ស្រុក​នោះ”។


អ្នក​រាល់​គ្នា​រៀប‌ចំ​ផែន‌ការ តែ​ផែន‌ការ​ទាំង​នោះ​នឹង​ត្រូវ​រលាយ​សូន្យ អ្នក​រាល់​គ្នា​ចាត់​វិធាន‌ការ តែ​វិធាន‌ការ​នោះ​មិន​អាច​សម្រេច​បាន​ឡើយ ដ្បិត​អុលឡោះ​នៅ​ជា​មួយ​យើង!


ពេល​អុលឡោះ‌តាអាឡា​បង្គាប់​អ្វី​មួយ ការ​នោះ​ត្រូវ​តែ​កើត​ឡើង ក្រៅ​ពី​ទ្រង់ គ្មាន​នរណា​ធ្វើ​ដូច្នេះ​បាន​ទេ។


មនុស្ស​ទាំង​អស់​នៅ​ផែនដី​ដូច​ជា​គ្មាន​តម្លៃ​អ្វី​សោះ។ ទ្រង់​ប្រព្រឹត្ត​ចំពោះ​ពួក​ម៉ាឡា‌អ៊ីកាត់ និង​ចំពោះ​មនុស្ស​លោក តាម​បំណង​របស់​ទ្រង់ គ្មាន​នរណា​ម្នាក់​អាច​ប្រឆាំង​នឹង​កិច្ចការ​របស់​ទ្រង់ ដោយ​ពោល​ថា “ម្ដេច​ក៏​ទ្រង់​ធ្វើ​ដូច្នេះ?” បាន​ឡើយ។