សូមស្តេចឈរនៅលើរទេះ ប្រកបដោយសិរីរុងរឿង ដើម្បីច្បាំងការពារសេចក្ដីពិត និងសេចក្ដីសុចរិតទៀងត្រង់ សូមស្តេចទទួលមហាជោគជ័យ ដោយអំណាចរបស់អ្នក។
អេសាយ 48:15 - អាល់គីតាប គឺយើងហើយដែលបានប្រាប់ យើងក៏បានហៅអ្នកនោះថែមទៀត! យើងនាំគាត់មក ហើយអ្វីៗដែលគាត់ធ្វើមុខជាបានសម្រេច។ ព្រះគម្ពីរខ្មែរសាកល យើង គឺយើងហ្នឹងហើយ បាននិយាយ មែនហើយ យើងបានហៅគាត់មក; យើងបាននាំគាត់មក ហើយគាត់នឹងចម្រើនឡើងក្នុងផ្លូវរបស់ខ្លួន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើង គឺយើងនេះហើយបានពោល អើ យើងបានហៅគេ យើងបាននាំគេមក ហើយគេនឹងសម្រេចកិច្ចការតាមវិធីរបស់គេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺយើងហើយដែលបានប្រាប់ យើងក៏បានហៅអ្នកនោះថែមទៀត! យើងនាំគាត់មក ហើយអ្វីៗដែលគាត់ធ្វើមុខជាបានសម្រេច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញ គឺអញនេះហើយ អញបានពោល អើ អញបានហៅគេ អញបាននាំគេមក ហើយគេនឹងបញ្ជឿនការខ្លួនឲ្យកើតឡើងផង |
សូមស្តេចឈរនៅលើរទេះ ប្រកបដោយសិរីរុងរឿង ដើម្បីច្បាំងការពារសេចក្ដីពិត និងសេចក្ដីសុចរិតទៀងត្រង់ សូមស្តេចទទួលមហាជោគជ័យ ដោយអំណាចរបស់អ្នក។
តើនរណាបានហៅមនុស្សម្នាក់ដែលត្រូវរកយុត្តិធម៌ ឲ្យមកពីទិសខាងកើត? តើនរណាឲ្យគាត់មានជ័យជំនះ លើប្រជាជាតិទាំងឡាយ ព្រមទាំងបង្ក្រាបស្ដេចនានា? ដាវរបស់គាត់កំទេចពួកគេ ឲ្យទៅជាធូលីដី ព្រួញរបស់គាត់ធ្វើឲ្យពួកគេខ្ចាត់ខ្ចាយ ដូចកំទេចចំបើងប៉ើងតាមខ្យល់។
យើងនិយាយអំពីស្តេចស៊ីរូសថា អ្នកនេះជាមេដឹកនាំដែលយើងបានតែងតាំង។ គាត់នឹងបំពេញអ្វីៗតាមចិត្ត ដែលយើងប្រាថ្នាចង់បាន គាត់នឹងបញ្ជាឲ្យគេសង់ក្រុងយេរូសាឡឹម និងម៉ាស្ជិទឡើងវិញ”។
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា “យើងនេះហើយដែលលើកស្តេចស៊ីរូសឡើង តាមសេចក្ដីសុចរិតរបស់យើង យើងពង្រាបផ្លូវទាំងប៉ុន្មានឲ្យស្តេចនោះ។ ស្តេចនោះនឹងសង់ក្រុងរបស់យើងឡើងវិញ ព្រមទាំងបើកឲ្យប្រជាជនរបស់យើង ដែលជាប់ជាឈ្លើយសឹកវិលមកស្រុកវិញ ដោយមិនបាច់បង់ពិន័យ ឬក៏ជូនសគុណអ្វីឡើយ”។
«ចូរឡើងទៅវាយលុកស្រុកមេរ៉ាថែម វាយលុកអ្នកស្រុកពេកូដ ចូរកំទេច និងប្រហារពួកគេ ឥតទុកឲ្យនៅសល់អ្វីឡើយ ចូរប្រព្រឹត្តតាមពាក្យទាំងប៉ុន្មានដែលយើង បានបង្គាប់ដល់អ្នក» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
នៅថ្ងៃទីប្រាំ ក្នុងខែនោះ ត្រូវនឹងឆ្នាំទីប្រាំ ក្រោយគេចាប់ស្តេចយ៉ូយ៉ាគីនមកជាឈ្លើយ
ត្រូវទន្ទេញគីតាបនៃហ៊ូកុំនេះជានិច្ច ត្រូវរិះគិតទាំងថ្ងៃទាំងយប់ ហើយប្រតិបត្តិតាមសេចក្តីដែលមានចែងទុកទាំងប៉ុន្មាន ដើម្បីឲ្យការអ្វីដែលអ្នកធ្វើ បានចំរុងចំរើន និងទទួលជោគជ័យ។